​ផឹកស៊ី​លើ​វាលស្មៅ​ស្រវឹង​លែង​ដឹងខ្លួន ត្រូវ​ក្មេងស្ទាវ​ពីរ​នាក់​រំលោភ​បូក​ដល់ទី​ជម្រៅ​

, , Comment closed

         ​ក្រុង​ប៉ោយប៉ែត ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ដែលមាន​សម្ផស្ស​ស្រស់​សោភា​សាច់​សខ្ចី បាន​ទៅ​ផឹកស៊ី​ជាមួយ​ក្មេងស្ទាវ​២​នាក់​រហូត​ជ្រុល​ដំណើរ​ស្រវឹង​លែង​ដឹងខ្លួន ក៏ត្រូវ​អ្នក​ទាំង​២​នោះ​រំលោភ​បូករួម​គ្នា​រហូត​បានសម្រេច​ដល់ទី​ជម្រៅ លុះ​ព្រឹក​ឡើង​នាង​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២ នាក់​យកមកអនុវត្ត​ន៍​តាម​ផ្លូវច្បាប់​។​

         ​លោក អុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ផឹកស៊ី​ជាមួយ​បក្ខពួក​ជនសង្ស័យ​នៅ សួនច្បារ​មួយកន្លែង នៅ​ចំណុច​ស្រះ​ទឹក​ដើម​ស្រល់ ខាងជើង​កាស៊ីណូ​ផ្កាយ​៥ ដែល​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដែលមាន​គ្នា​៣​នាក់​រួមទាំង​រូបនាង​ផង រហូត​ស្រវឹង​ជោកជាំ​។​
​លុះដល់​ម៉ោង​១២​រំលងអធ្រាត្រ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣​ស្ត្រី​រងគ្រោះ​ឈ្មោះ រា ភារ​ម្យ ហៅ​ស្រីណាត អាយុ​១៨​ឆ្នាំ​ជា​បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេ បាន​ហៅ​ពួកម៉ាក​ក្នុង​វង់​ផឹកស៊ី​នោះ​ម្នាក់​ឈ្មោះ សាំង វ៉ន​អ៊ុក អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កូប​តូច ឃុំ​ពុ​ត្ត​សត ស្រុក​អូរជ្រៅ ឲ្យ​ជូនទៅ​បន្ទប់ទឹក​ព្រោះ​នាង​ចង់​បត់ជើងតូច​។​

         ​ដោយសារតែ​ទីនោះ​មិនមាន​បន្ទប់​អនាម័យ អ្នក​ទាំង​២​ក៏​នាំគ្នា​ទៅ​កន្លែង​ស្ងាត់ ហើយ​ជនសង្ស័យ​ដោយសារ​ទប់​នឹង​សម្រស់​នាង​មិនបាន​គួបផ្សំ​នឹង​អាកា​រៈ​ស្រវឹង ស្រឿងៗ​ទាំង​២​នាក់​ផង ក៏បាន​ប្រព្រឹត្តិ​អំពើ​រំលោភ​សេពសន្ថវៈ​តែម្ដង​។ នៅពេល​កើតហេតុ​នោះ​បុរស​ម្នាក់ទៀត​ឈ្មោះ កង ឌឿ​ន អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កោះ​ចា​រ្យ ឃុំ​ពុ​ត្ត​សត ស្រុក​អូរជ្រៅ ក៏​បានឮ​សំឡេង​នារី​រងគ្រោះ​ស្រែក​ខ្លាំងៗ ក៏បាន​រត់​ទៅដល់​កន្លែង​កើតហេតុ​នោះ ហើយក៏​រំលោភ​រូបនាង​បន្ត​ថែមទៀត​ជា​លើក​ទី​២​។​

         ​លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣ នារី​រងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​សមត្ថកិច្ច​ប៉ូលិស​តាមរក ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​យកមក​សាកសួរ​តាមផ្លូវ​ច្បាប់​។ ជនសង្ស័យ ទាំង​២​នាក់​បាន​ទទួលស្គាល់ថា ពួកគេ​ពិតជា​បាន​ចាប់រំលោភ​នារី​ជា​គូស្នេហ៍​នោះ​មែន ដោយសារតែ​អត់ទ្រាំ​នឹង​សម្រស់​ដ៏​ស្រស់​សោភា​សាច់​សខ្ចី​ញ៉េញ​របស់​នាង មិនបាន​៕

11-m