ឡោម លក្ខិណា មិន​ចង់​រំឭក​ពី​ឌី​ជេ ក្តឹប ក្រោយ​បែក​គ្នា​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ក្រោយពី​ចំណងស្នេហា​ផ្អែមល្ហែម​ស្អិតល្មួត​ដូច​ស្ករ​តាំង​ម៉ែ ដែល​តែង​បង្ហាញ​ប្រាប់​ឲ្យ​មហាជន​ដឹង​ឮជា​ញឹកញាប់​ដើរ​ដល់​ផ្លូវ​បែកបាក់​នោះ គេ​សង្កេតឃើញថា តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​រៃ​មាស​រាង​តូច​ល្អិត តែមាន​ដើមទ្រូង​ស្អាត​ពើង​ធំ​បញ្ចេញ​សាច់​ខ្ចី​ទ្រលុកទ្រលន់​គួរ​ឲ្យ​គយគន់ នាង ឡោម លក្ខិណា ហាក់ដូចជា​មិន​ចង់​រំឭក​អំពី​អតីត​គូស្នេហ៍​ដែលជា​តារាចម្រៀង​រ៉េ​ប ឌី​ជេ​ក្តឹប ឡើយ ដោយ​នាង​អះអាងថា រឿង​នោះ​នាង​បាន​កប់​ចោល​បាត់ទៅហើយ​។​

         ថ្វីដ្បិតតែ​មានការ​អះអាង​ពី​អ្នក​ជិតស្និទ្ធ​នៅក្នុង​សិល្បៈ​ថា ពួកគេ​ទាំង​ពីរបាន​ឈានដល់​ផ្លូវ​បែកបាក់​មួយរយៈ​ក្តី ហើយ​នាង​ហាក់ដូចជា​មិន​ចង់​ទទួលស្គាល់​ពី​ការបែកបាក់​នេះ​តែបើ​សួរនាំ​ឲ្យ​ស៊ីជម្រៅ​នោះ ឡោម លក្ខិណា ក៏​មិន​ចង់​រំឭក​រឿង​ដាន​ដាម​អនុស្សា​ពី​អតីតកាល​ដែរ​ខណៈដែល​នាង​ប្រាប់ថា រឿង​ចំណង​ស្នេហ៍​មួយ​នេះ​នាង​បាន​កប់​ចោល​បាត់ទៅហើយ​។ លក្ខិណា បាន​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ដឹងថា​៖«​ខ្ញុំ​មិន​ចង់​និយាយ​ពី​គេ (​ឌី​ជេ​ក្តឹប​) នោះឡើយ ព្រោះ​ខ្ញុំ និង​គេ គ្មានអ្វី​ទាក់ទង​គ្នា​ដែរ ពួក​ខ្ញុំ​គ្រាន់​រាប់អាន និង​តែង​ធ្វើដំណើរ​រួមគ្នា​ប៉ុណ្ណោះ​កាលពីពេល​កន្លងមក ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ ការងារ​របស់ខ្ញុំ​មមាញឹក​ច្រើន គាត់​ក៏​រវល់​ដូច្នេះ​ក៏​គ្មាន​ពេល​ជួបគ្នា​ដែរ​»​។​

10-m (1)         ​អ្នករស់នៅ​ក្នុងសង្គម​សិល្បៈ​បាន​ឲ្យ​ដឹងថា ស្នេហា​របស់​ពួកគេ​ទាំងពីរ​ធ្លាប់មាន​ការបែកបាក់​គ្នា​ម្តងមកហើយ តែ​ក្រោយមក​ក៏​ជួបជុំគ្នា​វិញ ប៉ុន្តែ​លើក​នេះ​ពួកគេ​ពិតជា​បែក​គ្នា​មែនទែន​ហើយ ហើយ ទាំង ឡោម លក្ខិណា និង​នាយ ក្តឹប ក៏​មិន​ចង់​សើរើ​ចំណង​ស្នេហ៍​ជូរចត់​នោះ​ឡើងវិញ​ដែរ​។ ភាពឈឺចាប់​នេះ ត្រូវបាន​គេ​សង្ស័យថា អាច​បណ្តាលមកពី​មាន​ជន​ទី​៣​ជា​អ្នក​ចូលមក​ជ្រៀតជ្រែក​។​

         ​មួយរយៈ​នេះ​គេ​សង្កេតឃើញ ឡោម លក្ខិណា បែរជា​ទៅ​មាន​ភាពស្និទ្ធស្នាល​ប្លែក​ជាមួយនឹង​តារាចម្រៀង​ក្នុង​ក្រុម​តែមួយ​គឺ​លោក រតនៈ ពិសិដ្ឋ ប៉ុន្តែ​ការសង្ស័យ​នេះ​ត្រូវបាន​នាង ឡោម លក្ខិណា បានធ្វើ​ការបដិសេធ​ភ្លាមៗ ដោយ​នាង​ប្រាប់ថា លោក រតនៈ ពិសិដ្ឋ និង​រូបនាង​គ្រាន់តែ​ជា​មិត្តភក្តិ​រួម​អាជីព​តែប៉ុណ្ណោះ​។ ដោយឡែក​តារាចម្រៀង​លោក រតនៈ ពិសិដ្ឋ វិញ ក៏បាន​បកស្រាយ​ដូចគ្នា​នឹង​តារាចម្រៀង​នាង ឡោម លក្ខិណា ដែរ​។​

         ​តារាចម្រៀង​ធ្មេញ​ចំ​ពើ​ស​នាង​ឡោម លក្ខិណា បញ្ជាក់ថា​៖«​អត់​ទេ​! មាន​ឯណា ខ្ញុំ និង​បង​សិ​ដ្ឋ រាប់អាន​គ្នា ដូច​បងប្អូន​»​។ រីឯ​រតនៈ ពិសិដ្ឋ និយាយថា ពួក​ខ្ញុំ​រាប់អាន​គ្នា​ដូច​បងប្អូន​ហ្នឹង តែ​លោក​និយាយ​លេងសើច​ថា បើ​នាង​ព្រម​ស្រឡាញ់​មែន​ក៏​ល្អ​ដែរ​។​

         ​នៅពេល​នាង និង​លោក រតនៈ ពិសិដ្ឋ បដិសេធ​បែបនេះ​មាន​សំណួរ​ជាច្រើន​បាន​ចោទ​សួរថា តើ ឡោម លក្ខិណា និង​ឌី​ជេ ក្តិ​ប បែក​គ្នា​ដោយសារ​អ្វី​? ភ្លាម​នោះគេ​នឹក​ឃើញថា ឡោម លក្ខិណា ទើបតែ​វិលត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី នោះ​ប្រហែលជា​នាង​លង់​ស្នេហ៍​នឹង​បុរស​អូស្ត្រាលី​ណា​ម្នាក់​ទេ​ដឹង​? ប៉ុន្តែ​នៅពេល​ឮ​សំណួរ​បែបនេះ លក្ខិណា ក៏បាន​បដិសេធ​ភ្លាម​ផងដែរ​។ តែ​ទោះបីជា​យ៉ាងណា​មាន​ប្រភពពី​សិល្បៈ​បញ្ជាក់ថា ការបែកបាក់​ប្រហែលជា​បណ្តាលមកពី​គ្រួសារ​នាង និង​គ្រួសារ​របស់​នាយ ក្តឹប មិនសូវមាន​ការចុះ​សម្រុង​នឹង​គ្នា​៕

10-m

ប្រភព postkhmer​