ស្រវឹង​ជោកជាំ បើក​រថយន្តបុក​ទ្រូងផ្លូវ​ក្បែរ​ស្ថានទូត​វៀតណាម បាក់​អស់​៦​កង់​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​រថយន្ដ​ទាំង​ស្រវឹង​ជោកជាំ បោល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៦​កង់ យ៉ាង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច ខាងត្បូង​ស្ដុ​ប​បូកគោ​ជាង​១០០​ម៉ែត្រ ក្បែរ​ស្ថានទូត​វៀតណាម​ក្នុង​សង្កាត់​បឹង ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

         ​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​អាយុ​ប្រហែល ៣០​ឆ្នាំ​បាន​បើករថយន្ដ​មួយគ្រឿង​ម៉ាក  កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំ ពេញ 2K-7441 បើកបរ​តាម​បណ្ដោយ ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ល្បឿន​លឿន ខណៈ​មកដល់ ចំណុចកើតហេតុ​រថយន្ដ​បាន​រេ​ចង្កូត បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង តែម្ដង​បណ្ដាលឱ្យ​បាក់​អស់​៦​កង់​។​

         ​ចំណែក រថយន្ដ​បាន​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​អូស​ប្រមាណ ២០​ម៉ែត្រ​ទើប​ជាប់គាំង​ទៅមុខ​លែងរួច ហើយ ពេលនោះ​ម្ចាស់​បាន​ចុះ​ពី​រថយន្ដ​ទាំង ស្រវឹង ហើយ​ហៅ​ម៉ូតូឌុប​ជិះ​គេចខ្លួន បាត់​ដោយ​ទុក​រថយន្ដ​ចោល​នៅ​កន្លែង កើតហេតុ ។ គ្រប់​ករណី​ស្រវឹង បើក​បុក​ទ្រូងផ្លូវ ត្រូវ​សង​ថ្លៃ​ខូចខាត​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​បង់ប្រាក់​ពិន័យ​ផងដែរ ៕

10-m