ដើរ​ចេញពី​ក្លិប ដ​ច​ដ៏ ត្រូវ​រថយន្ត​ម៊ែ​រ​ស្សឺ​ដេ​ស ដែល​ម្ចាស់​ស្រវឹង​បើក​បុក​ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​

, , Comment closed

         ​រាជធានី​ភ្នំពេញ  ៖ យ៉ាងហោចណាស់​អ្នក​ថ្មើ​ជើង​ម្នាក់​បាន​ស្លាប់​នៅ កន្លែងកើតហេតុ និង​ពីរ​នាក់​ទៀត​រង កាលពី​វេលា ម៉ោង​៣​រំលង អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៩ ខែមីនា ឆ្នាំ ២០១៣ ស្ថិត​នៅ​តា​ម​​ប​ណ្ដោយ​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បន្ទាប់ពី​ជន រងគ្រោះ កំពុង​ដើរ ចេញពី​ក្លឹប ត្រូវបាន​រថយន្ត ម៉ាក​ម៊ែ​រ​ស្សឺ​ដេ​ស​១​គ្រឿង​សង្ស័យ​ម្ចាស់​ស្រវឹងស្រា​បាន​បើក​មក​បុក ទាំង​កំរោល និង​អូស​ជនរងគ្រោះ ប្រមាណ​២០​ម៉ែត្រ ហើយ​ព្យាយាម​បើក​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នក បើកបរ​បាន​កន្លែងកើតហេតុ​។​

         ​មុនពេល​កើតហេតុ ជនរងគ្រោះ​៣​នាក់ បាន​ដើរ​ចេញពី​ក្លឹប​ដ​ច​ដ៏​នៅ លើផ្លូវ​លេខ​១៩៨៦ ក្នុង​សង្កាត់ ភ្នំពេញ​ថ្មី ស្រាប់តែ​ដល់​ចំណុចកើតហេតុ មាន​រថយន្ដ​មួយគ្រឿង​ម៉ាក​មែ​សឺ​ដេ​ស  S430 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-2185 បើកបរ​ដោយ​បុរស​ម្នាក់​មិន បង្ហាញ​អត្តសញ្ញាណ អាយុ​ជាង​៣០​ឆ្នាំ បើក​បុក បណ្ដាលឱ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស ត្រូវ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ យុវជន​រងគ្រោះ​ដែល​ត្រូវ​រថយន្ត​ម៊ែ រ​ស្សឺ​ដេ​ស​បើក​បុក​បណ្ដាល​ឲ្យ​ស្លាប់​មានឈ្មោះ ដូង អាយុ​២៣​ឆ្នាំ ជាជាង​ឈើ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

         ​ចំណែក​អ្នករងរបួស​មាន​១-​ឈ្មោះ​លាង ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រងរបួស​ធ្ងន់ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ២-​ឈ្មោះ ស្រីមុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​រោង​ច្រក ស្នាក់នៅ​ផ្ទះជួល​នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ សែន​សុខ រងរបួស​ធ្ងន់​បាក់​ចង្កេះ​, ៣-​ឈ្មោះ​ឯម រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ក្លិប​កម្សាន្ត​ដ​ច​ដ៏ និង​៤-​ឈ្មោះ​សុធា​រី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ក្លិប​កម្សាន្ត​ដ​ច​ដ៏ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​៕

10-m (1) 10-m