ព្រះសង្ឃ​ជាង​១០០ អង្គ រៀបចំ​ពិធីសូត្រមន្ត​ប្រោះព្រំ​នៅ​កន្លែង​តារាចម្រៀង ខេមរៈ សិរិ​មន្ត ជួប​គ្រោះថ្នាក់​ចរាចរ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក​គឺ ព្រះសង្ឃ​ជាង​១០០ អង្គ នឹង​រៀបចំ​ពិធីសូត្រមន្ត​ប្រោះព្រំ​នៅ​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ ជាទី​តាំង​ដែល​តារាចម្រៀង ខេមរៈ សិរិ​មន្ត ជួប​

គ្រោះថ្នាក់​ចរាចរ ហើយ​អ្នករៀបចំ​កម្មវិធី​នេះ គឺ​លោក ខ័​ណ្ឌ ច័ន្ទ​សុផល ជា​ប្រធាន​ក្រុម​ព័ត៌មាន​ជាតិ​ថ្មីៗ ដោយ​សេរី​និង​ប្រតិកម្ម​រហ័ស តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​។​

         ​ពិធីសូត្រមន្ត​នោះ​នឹងធ្វើ​ឡើង នៅ​រសៀល​ថ្ងៃអាទិត្យ ទី​១០ ខែមីនា ឆ្នាំ​២០១៣​នេះ ក្នុង​បំណង​បណ្តេញ​គ្រោះ ចង្រៃ​នៅតាម​ដងផ្លូវ ហើយ​សុំ​សេចក្តីសុខ​ឲ្យ​អ្នកធ្វើដំណើរ​។ លោក ខ័​ណ្ឌ ច័ន្ទ​សុផល បាន​ឲ្យ​ដឹង​ទៀតថា ពិធី​នោះ​នឹងមាន​ការចូលរួម​ពី​ក្រុមគ្រួសារ​សព និង អ្នករងរបួស ដែល​បណ្តា​លពី រថយន្ត​ដឹកទំនិញ បុក​ជាមួយ​រថយន្ត​លោក ខេមរៈ សិរីមន្ត ជា​តារាចម្រៀង កាលពី​ល្ងាច​ថ្ងៃទី​០៧​ខែមីនា​។ ពិធី​នេះ​ក៏​ជាការ​ក្រើនរំលឹក អ្នកបើកបរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ដើម្បី​រក្សា សុវត្ថិភាព ផ្ទាល់ខ្លួន និង​សុវត្ថិភាព​អ្នកដទៃ​ផងដែរ​។

         ​ដោយឡែក​សមត្ថកិច្ច​នៅ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ករណី​អ្នកសិល្បៈ​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​នោះ គឺ​រហូត​ពេលនេះ លោក​មិនទាន់​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​នៅឡើយ​ទេ​។ កាលពី​យប់​ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៣ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើនឡើង នៅ​ចំណុច​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង​ឡាន​របស់​តារាចម្រៀង លោក ខេមរៈ សេរី​មន្ត និង​រថយន្ត​កុងតឺន័រ​។ នៅក្នុង​គ្រោះថ្នាក់​នេះ គឺមាន​មនុស្ស​៤​នាក់​ស្លាប់ ហើយ​នៅពេល​ព្រឹក​ឡើង​ពេល​ជិត​ថ្ងៃត្រង់ មាន​សេចក្តីរាយការណ៍​ថា ជនរងគ្រោះ​បាន​ស្លាប់​ម្នាក់ទៀត​នៅក្នុង​មន្ទីរពេទ្យ​។​

         ​ដោយឡែក​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ឈានចូល​ថ្ងៃទី​០៨ ខែមីនា ខណៈ​កម្លាំង​សមត្ថកិច្ច កំពុងតែ​ជួយ អន្តរាគមន៍ គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ ស្រាប់​តែមាន រថយន្ត​មួយគ្រឿង បើក​ចុះ​ចំណោទ ក៏​ដាច់​ហ្វ្រាំង ហើយ​បាន​បុក មនុស្ស បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ និង​របួសធ្ងន់​ស្រាល​៤​ទៅ​៥​នាក់ ។ ជនរងគ្រោះ​ដែល​ស្លាប់​ចំនួន​២​នាក់ ខាងលើនេះ រួមមាន​ម្នាក់ ជា​មន្ត្រី​របស់​ក្រុមហ៊ុន ធា​រា​រ៉ាប់រង កាំ​មីន​កូ មានឈ្មោះ កែ សុជាតិ និង​ម្នាក់ទៀត ជា​អ្នកបើករថយន្ត​ស្ទូច​មា​ន​ឈ្មោះ ហែម ណារិន អាយុ​៥០​ឆ្នាំ  ។ រីឯ​អ្នករងរបួស​ចំនួន​៤​ទៅ​៥​នាក់ នោះ​មាន​ម្នាក់​ជា​អធិការរង នគរបាល​ស្រុក​ព្រៃនប់ លោក សេង ចំរើន ទទួល​ផែន​ចរាចរណ៍​៕

10-m (1) 10-m