កូនស្រី​ធ្វើបាប​ម្ដាយ ត្រូវ​បណ្តាសា​ក្លាយខ្លួន ដូចជា​សត្វ​ឆ្កែ​

, , Comment closed

         ប្រទេស​ភូមា ៖ ក្នុង​លោក​នេះ​មាន​រឿងរ៉ាវ​ប្លែកៗ​ដែល​យើង​មិនអាច​ដឹងបាន នឹកស្មាន​មិន​ដល់ គិត​មិនកើត ដឹង​មិន​ដល់ ដូច្នេះ​មានតែ​ការចែករំលែក​ជួយ​ផ្សព្វផ្សាយ​ដល់​គ្នា​នឹង​គ្នា​ទេ​ទើប​អាច​ដឹង​រឿងរ៉ាវ​គំនិតល្អៗ​អំពើ​ល្អៗ​នោះ​បានជា​ការអោយ​បញ្ញា​ដ៏​ប្រសើរ​បាន​បុណ្យ​ច្រើន​ក្រៃលែង​ណាស់​។​

         ​មាន​រឿ​មួយ​គួរអោយ​ចំលែក នឹកស្មាន​មិន​ដល់ មិនគួរ​អោយ​ជឿ គួរអោយ​ភ្អោ​ក់​ផ្អើល​ហួសចិត្ត​គឺមាន​រឿង​មួយ​ដ៏​អាក្រក់​បានកើត​ឡើង​ក្នុង​
​ប្រទេស​ភូមា ជា​រឿង​បាបកម្ម​គឺមាន​កូនស្រី​មុំ​មួយ​បាន​សុំ​លុយ​ម្ដាយ​យកទៅ​ចាយវាយ​ស៊ីផឹក​ក្នុងខណៈ​ពេលដែល​ម្ដាយ​របស់ខ្លួន​កំពុងតែ​ថ្វាយបង្គំ​ព្រះ​ក្នុង​វត្ត។​

         ​កូនស្រី​បាន​ទារ​សុំ​លុយ​ពីរ បី​ដង ម្ដាយ​ក៏បាន​ប្រាប់ថា​ចាំ​បន្តិច​សិន​កូន ចាំ​ម៉ែ​ថ្វាយបង្គំ​ព្រះ​រួច​សិន​ចាំ​ម៉ែ​អោយតែ​ដោយ​អំណាច​សេចក្ដី​ចង់បាន​របស់​កូន​ហាក់បីដូច​វា​យូរពេក ទ្រាំ​មិនបាន​ក៏​លោត​ធាក់​ម៉ែ​ពីក្រោយ​ខ្នង​ដួល​ផ្កាប់មុខ បាក់ធ្មេញ​អស់​៤ ឈាម​ហូរ​អោយរ​ឡាក់​ពេញមាត់​ចេញ​ក្រៅ​ធ្លាក់​មក​ដី​ហើយ ម្ដាយ​ក៏​ស្រែកយំ ទួញ​ថ្ងូរ​ព្រោះ​សេចក្ដី​ឈឺ​ចុកចាប់​ពេក​។​

         ​នៅពេល​យប់​ហ្នឹង​ដោយ​អំនាច​បាបកម្ម​ដ៏​អាក្រក់ ដែល​នាង​បានធ្វើ​ទៅលើ​ម្ដាយ​របស់ខ្លួន ដែលជា​អ្នកមានគុណ មានធម៌​មាន​អាថ៌ មាន​សីល​ក្នុង​ខ្លួន​នោះ រូបរាងកាយ​នាង​ជា​ស្រី​ក្រមុំ​មនុស្ស​ដ៏​ស្អាត​បានប្រែក្លាយ​ទៅជា​រូបរាង​ដូច​សត្វ​មេ​ឆ្កែ រហូតដល់​អ្នកស្រុក​ភូមិ​ហៅ​នាង​ថា នាង​ឆ្កែ ដោយ​នាង​ខ្មាស​គេ​ពេក​ក៏​រត់​ចេញពី​ភូមិកំណើត​របស់ខ្លួន ដើរទៅ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​គ្មាន​ទិសដៅ​ត្រង់ណា​ទេ​។​

         ​រូបនេះ​គេ​បាន​ដើរ​ជួប​ហើយ​ថតរូប​នាង ដើម្បី​បង្ហាញ​សាធារណជន​ថា សម្រាប់​ម៉ែឪ បើ​កូន​ណា​ធ្វើបុណ្យ​ជាមួយ​គាត់​នឹង​បាន​បុណ្យ​ច្រើន​រាប់មិនអស់​ទេ តែបើ​កូន​ណា​ធ្វើបាប​ដល់​គាត់​នឹង​ទ​ទូល​បាបកម្ម​ច្រើន​រាប់មិនអស់​ដូចគ្នា​។ ដូច្នេះ​យើង​រៀន​ធ្វើអំពើ​ល្អ​អោយ​ហើយ ជាមួយ​ឪពុកម្ដាយ​ទាន់​គាត់​នៅ​រស់រានមានជីវិត​ដល់​ពេល​គាត់​ស្លាប់ទៅ​ប្រយ័ត្ន​ស្ដាយក្រោយ​៕

09-m