ពាក្យ​ចរាម​អា​រ៉ា​ម​អំពី​ការមិន​ចាយ ក្រដាសប្រាក់​ប្រភេទ ១០០​និង​៥០​ដុល្លារ​ ឆ្នាំ ២០០៩ មិនទាន់មាន​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ នៅតែមាន​ពាក្យ​ចរាម​អា​រ៉ា​ម និង​ការ​ផ្អើល​តៗ​គ្នា អំពី​ការមិន​ចាយ ក្រដាសប្រាក់ ដុល្លារ សន្លឹក​១០០ និង​៥០​ដុល្លារ ផលិត​នៅ​ឆ្នាំ​២០០៩ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត មួយចំនួនរាប់ទាំង​រាជធានី​ភ្នំពេញ ផងដែរ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ប៉ុន្តែ​ចំពោះ ករណីនេះ​អ្នកនាំពាក្យ នៃ​ធនាគារជាតិ​កម្ពុជា បានធ្វើការ​បដិសេធថា មិនទាន់​ទទួលបាន ព័ត៌មាន​នេះ​នៅឡើយ​ទេ តែបើ​មាន​ករណីនេះ កើតឡើង​នោះ ធនាគារកណ្តាល និង​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ ជាក់​ជាមិនខាន​ឡើយ​។​

         ​ប្រជាពលរដ្ឋ​មួយចំនួន និង​អ្នក​ដែល​បាន​យកប្រាក់​ដុល្លារ​សន្លឹក​១០០ និង​៥០ ផលិត​នៅ​ឆ្នាំ​២០០៩ ទៅ​ដូរ នៅ​កន្លែង​ហាង​ប្តូរប្រាក់ និង​ដូរ​លុយ​នោះ គឺ​ម្ចាស់​ហាង មិន​ទទួល​នោះឡើយ ដោយ​អ្នកខ្លះ​អាង​ថា លុយ​ទាំងនេះ ជា​លុយ​ដែល​ក្រុមចោរប្លន់ នៅ​បរទេស​។ ពាក្យ​ចរាម​អា​រ៉ា​ម ខាងលើនេះ​បានក្លាយ​ជាការ និយាយ​ត​គ្នា នៅតាម​ខេត្ត​ទាំងនោះ បានកើត​ឡើង​មាន រហូតមកដល់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៣​នេះ និង​កំពុង​ក្លាយជា ការព្រួយបារម្ភ នៅក្នុង​ប្រទេស​កម្ពុជា និង​អាច​កើតជា​ចលាចល ខាង​ផ្នែក​សេដ្ឋកិច្ច​ជាក់​ជាមិនខាន​ឡើយ​។​

         ​អគ្គនាយករង​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​អ្នកនាំពាក្យ លោក ងួន សុខា បាន​ថ្លែង​ឲ្យ​ដឹងថា ខាង​ធនាគារ​មិនទាន់ ទទួលបាន​ព័ត៌មាន​នេះ​នៅឡើយ​ទេ ហើយ​រហូតមក​ដល់ពេលនេះ ពុំមាន​ការ​អត់​ចាយ ក្រដាសប្រាក់​ដុល្លារ សន្លឹក​១០០ និង​៥០ ដែល​ផលិត​នៅ​ឆ្នាំ​២០០៩ នោះឡើយ​។ លោក ងួន សុខា បាន​បញ្ជាក់ថា បើសិន​មាន​ព័ត៌មាន និង​បញ្ហា​នេះ​កើតឡើង មែន​នោះ ខាង​ធនាគារជាតិ​នៃ​កម្ពុជា នឹង​ចេញ សេចក្តីថ្លែងការណ៍ ជា​ផ្លូវការ​ជាក់​ជា មិនខានឡើយ​៕

09-m