លោក Alex Ferguson បដិសេដ​មិន​ធ្វើ​សន្និសីទ​សារពត៌មាន បន្ទាប់ពី​ចាញ់ Real Madrid

, , Comment closed

         គ្រូបង្វឹក​របស់​ក្រុម Manchester United លោក Alex Ferguson បាន​បដិសេដ​ចំពោះ​ការចូលរួម​សន្និសីទ​សារពត៌មាន បន្ទាប់ពី​ក្រុម​របស់លោក ត្រូវ​ធ្លាក់​ចេញពី​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ UEFA Champions Leagueដោយ​ប្រកួត​ចាញ់​ក្រុម Real Madrid​។​

​         ក្រុម Manchester United បង្ហាញ​ពី​ការគ្រប់គ្រង​បាល់ បាន​យ៉ាង​ល្អ​ដែរ​នៃ​ការប្រកួត​វគ្គ​១៦​ក្រុម​ជើង​ទី​២ នេះ បន្ទាប់ពី​កីឡាករ Nani ទាត់​បាល់​កាត់មុខ​ទី នៅ​វគ្គ​ទី​២ ហើយ​ត្រូវបាន​កីឡាករ​ខ្សែការពារ Sergio Ramos ទាត់​បញ្ចូល​ទី​ខ្លួនឯង​។​

         ​ទោះបីជា​យ៉ាងណាក៏ដោយ នៅ​ប៉ុន្មាន​នាទី​ក្រោយមក កីឡាករ Nani ក៏​ទទួលបាន​កាត​ក្រហម បន្ទាប់ពី​មានការ​ប៉ះទង្គិច ជាមួយនឹង​កីឡាករ Alvaro Arbeloa​។ ហើយ​នេះ​ជា​ឱកាស ដែល​ធ្វើ​ឲ្យ​កីឡាករ Luka Modric រក​គ្រាប់​បាល់​តាម បាន​ស្មើ​នៅ​នាទី​៦៦ និង​គ្រាប់​បាល់​ជ័យជំនះ ដែល​ស៊ុត​ដោយ​អតីត​កីឡាករ ក្រុម Manchester United ទាល់ គឺ​កីឡាករ Cristiano Ronaldo ធ្វើបាន​សម្រេច​នៅ​នាទី​៦៩​។ សរុប​គ្រាប់​បាល់ នៃ​ការប្រកួត​ទាំង​២​ជើង ឃើញថា ក្រុម Real Madrid យកឈ្នះ​ដោយ​លទ្ធផល ៣-២ ដែល​អាច​បន្តទៅ​វគ្គ​១​ភាគ​៨​ផ្តាច់ព្រ័ត្រ ជា​បន្តទៅទៀត​។​

         ​លោក​ជំនួយការ​គ្រូបង្វឹក Mike Phelan បាន​ចូល​សន្និសីទ​ពត៌មាន​ជំនួស​លោក Alex Ferguson ហើយ​បាន​ពន្យល់ថា គ្រូបង្វឹក​ក្រុម Manchester United រូបនេះ គ្មាន​ពាក្យ​អ្វី​និយាយ​ទៅកាន់​លោក អាជ្ញាកណ្តាល​សញ្ជាតិ​ទួរគី Cuneyt Cakir ទេ បន្ទាប់ពី​គាត់​សម្រេចចិត្ត​ដេញ កីឡាករ​របស់លោក​ចេញ​។​

         ​លោក ផេ​ឡាន បាន​និយាយថា «​វា​ការ​ក្រៀមក្រំ​មួយ នៅក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ និង​ការមិន​អស់ចិត្ត​ចំពោះ លោកគ្រូ​បង្វឹក​។ ហើយ​នេះ​ជា​មូល​ហេតុដែល​ខ្ញុំ​អង្គុយ​នៅទីនេះ​។ យើង​គិតថា យើង​មាន​បច្ចេកទេស​ត្រឹមត្រូវ សំរាប់​ការប្រកួត​មួយ​នេះ​។ យើង​មាន​អារ​ម្ម​ណ៏​កក់ក្តៅ​ខ្លាំងណាស់ បន្ទាប់ពី​ចប់​វគ្គ​ទី​១ ដោយ​លទ្ធផល ០-០ ហើយ​នោះ​ជា​អ្វីដែល​យើង​ចង់បាន​»​។​

         ​គាត់​បាន​បន្តថា «​យើង​ចូលមក​វគ្គ​ទី​២ ហើយ​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ថែមទៀត ដែល​ធ្វើ​ឲ្យ​យើង​ស្ថិតក្នុង​ដំណែង​វិជ្ជមាន​។ ប៉ុន្តែ​បន្ទាប់មក ការប្រកួត​ក៏មាន​ការផ្លាស់ប្តូរ​។ ការសម្រេចចិត្ត​នេះ គឺ​សំខាន់​ខ្លាំងណាស់ ដែល​ធ្វើ​ឲ្យ​យើង​មិន​ស្ងប់ចិត្ត ចំពោះ​ការសម្រេចចិត្ត​របស់​អា​ជ្ញា​កណ្តាល​។ ការលេង​ជាមួយ​ក្រុម​រៀល​ម៉ា​ឌ្រី​ដ មាន​កីឡាករ ១១​នាក់ គឺ​វា​ពិបាក​ណាស់​ទៅហើយ​។ ក្នុងការ​ប្រកួត​នេះ ជាការ​ប្រកួត​ដ៏​ធំ ដែល​ពិភពលោក​កំពុងតែ​ទស្សនា ប៉ុន្តែ​យើង​ពិតជា​មានការ​ខកចិត្ត​នៅពេលដែល​ឃើញ កីឡាករ​របស់​យើង​នៅសល់​គ្នា​ត្រឹមតែ ១០​នាក់​»​។​

         ​ជំនួយការ​រូបនេះ​បាន​បន្តថា «​ខ្ញុំ​គិតថា គ្រូបង្វឹក​រក​ពាក្យ​អ្វី និយាយ​ទៅកាន់​លោក​អាជ្ញាកណ្តាល​គ្មានទេ អំពី​ការសម្រេចចិត្ត​របស់គាត់​។ ខ្ញុំ​គិតថា សំលេង​ដែល​ខ្ញុំ​និយាយ​នៅទីនេះ ពេលនេះ ខ​ណះ​នេះ គឺ​មិនមែនជា សម្តី​ដែល​គ្រូបង្វឹក​ក្រុមបាល់ទាត់​ដ៏​អស្ចារ្យ​និយាយ​ទេ​។ យើងទាំងអស់គ្នា បានឃើញ​ហើយពី​ការសម្រេចចិត្ត​មួយ ដែល​អយុត្តិធម៌ ដូចជា​ឃោរឃៅ ហើយ​មិនគួរ​ឲ្យ​ជឿ ក្នុងការ​ប្រកួត​មួយ​នេះ​»៕

manchester-united-sir-alex-ferguson_728x728

ប្រភព បុរស​ស៊ី​វិ​ល័យ​