គ្រូសូត្រឆ្វេង​វត្ដ​ស្រែអំពិល​នាំ​ស្រី​ទៅ​សេព​មេថុន​លើ​កុដិ ពេល​សមត្ថកិច្ច​ទម្លាយ​ទ្វារ​ឃើញ​ស្រាត​ននលគក​

, , Comment closed

         ​ខេត្តកណ្ដាល ៖ មន្ត្រី មន្ទីរ​ធម្មការ​ខេត្ដ​កណ្ដាល និង​គណៈកម្មាធិការ​វត្ដ​ស្រែអំពិល រួមជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក កៀនស្វាយ បាន​ឃាត់ខ្លួន​ព្រះសង្ឃ​មួយអង្គ ហើយ​ផ្សឹក បន្ទាប់ពី​មាន​ព័ត៌មាន និង​សេចក្ដីរាយការណ៍​ថា សង្ឃ​អង្គ​នេះ​បាន​នាំ​ស្រី ទៅ​ដេក​ជាមួយ​ដល់​ក្នុង​កុដិ ហើយ​នាពេល​កន្លងទៅ តែងតែ​ចេញពី​វត្ដ​ដោយ​ប្ដូរ សម្លៀកបំពាក់​ជា​ពលរ​ដ្ឋ​សាមញ្ញ ប្រាសចាក​នឹង​វិន័យ​សង្ឃ​។​

         ​សមត្ថកិច្ច​បាន​ឡោមព័ទ្ធ និង​ឃាត់ខ្លួន​សង្ឃ​អង្គ​នេះ​ឈ្មោះ ស៊ិ​ក វ៉ាន់ឌី អាយុ ៣៥​ឆ្នាំ គង់នៅ​វត្ដ​ស្រែអំបិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ កាលពី វេលា​ម៉ោង​ប្រមាណ ១១​យប់ ថ្ងៃទី​០៧ ខែ មីនា ឆ្នាំ ២០១៣ ។ បើតាម​សមត្ថកិច្ច​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​០៧ ខែមីនា គេ​បានឃើញ​សង្ឃ អង្គ​នេះ នាំ​ស្រី​ទៅ​ដេក​ជាមួយ​ដល់​ក្នុង​កុដិ ដូច្នេះ​ក៏បាន​រាយការណ៍ ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ហើយក៏​ចុះមក​ឡោមព័ទ្ធ និង​ចាប់​សង្ឃ​អង្គ​នេះ យកទៅ​ប្រគេន​ព្រះ​អនុគណ​ស្រុក ចាប់​ផ្សឹក​ភ្លាមៗ​នៅ​វត្ដ​ស្លា​កែ​ត​តែម្ដងទៅ ។​

         ​ព្រះ​ភិក្ខុ សឹក សុវណ្ណ​ឌី មាន​ព្រះជន្ម​៣៨​វស្សា ជា​គ្រូសូត្រឆ្វេង​គង់នៅ វត្ដ​ស្រែអំពិល ដែល​បួស​បាន​១៣​វស្សា គឺ​៣​វស្សា​បួស​នៅ​វត្ដ​មួយ​ក្នុងស្រុក​ស្អាង និង​១០​វស្សា​ទៀត គង់នៅ​វត្ដ​ខាងលើ ហើយ​ត្រូវបាន​ព្រះគ្រូ​អនុគណ​ស្រុក​កៀន ស្វាយ​ចាប់​ផ្សឹក​បណ្ដេញ​ចេញពី​វត្ដ​នៅ ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣ បន្ទាប់ពី ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ​និង​គណៈកម្មការ អាចារ្យ​វត្ដ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​រក ឃើញ​ភាពមិនប្រក្រតី​ប្រាសចាក​វិន័យ ព្រះសង្ឃ​ក្នុង​ការនាំ​នារី​ម្នាក់​ឈ្មោះ ន​. រ​.​ណ អាយុ​២២​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​ទៅ​សេព មេថុនធម្ម​ក្នុង​កុដិ ។​

         ព្រះ​ភិក្ខុ សឹក សុវណ្ណ​ឌី បានមក​គង់នៅ​វត្ដ​ស្រែអំពិល​នេះ​ជាង​១០ ឆ្នាំ​មកហើយ ដោយ​គង់​ធ្វើជា​គ្រូសូត្រឆ្វេង ហើយ​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ នេះ ព្រះ​ភិក្ខុ​អង្គ​នេះ​បានធ្វើ​រឿង ប្លែកៗ ដោយ​ឧស្សាហ៍​មាន​ស្រី​ញី​មក​ថ្វាយ បង្គំ សុំ​ទឹកមន្ដ ហើយ​ពេល​មក​ម្ដងៗ​តែង បិទទ្វារ​កុដិ​មិនឱ្យ​លោក​នេន ឬ​គណៈ​កម្ម ការ​អាចារ្យ​វត្ដ​ចូលជួប​ឡើយ ។  ស្រាប់តែ​នៅ​ព្រលប់ៗ ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ ឃើញ​មាន នារី​ម្នាក់​ឈ្មោះ ន​.​រ​.​ណ បាន​ជិះ​ម៉ូតូ​ទៅ កាន់​វត្ដ​ស្រែអំពិល​ឆ្វែល​ច្រើន​ជុំ​រហូតដល់ ពេល​ងងឹត ទើប​ជិះ​ចូលទៅ​កុដិ​ភិក្ខុ សឹក សុវណ្ណ​ឌី ហើយ​យក​ម៉ូតូ​ទៅ​ទុក​នៅក្រោយ កុដិ​រួច​ដើរចូល​ទៅក្នុង​កុដិ​នោះ​តែម្ដង ។

         ​បន្ទាប់ពី​ឃើញ​ទង្វើ ប្រាសចាក​វិន័យ​សង្ឃ​យ៉ាងនេះ លោកតា​អាចារ្យ ក៏​ទូរស័ព្ទ​ប្ដឹងទៅ​នគរបាល​ប៉ុស្ដិ៍​ឱ្យជួយ ពិនិត្យ​និង​អន្ដរាគមន៍ ហើយ​នៅពេល នគរបាល​មកដល់ ស្រាប់តែ​ទ្វារ​កុដិ​នេះ ត្រូវ​ចាក់សោ​ពី​ក្នុង​ជាប់ ទោះបី​សមត្ថកិច្ច គោះទ្វារ​ហៅ​ឱ្យ​ភិក្ខុ​អង្គ​នេះ​បើក​យ៉ាងណា ក៏​មិន​ព្រម​បើក​ដែរ ។ ក្រោយមក​សមត្ថ កិច្ច​បានសម្រេច​គាស់​ទ្វារ​ចូល ហើយ​អ្វី ដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ គឺ​ពេល​ចូល ទៅដល់​បើកភ្លើង​អគ្គិសនី​បំភ្លឺ​ភ្លាម​ឃើញ សង្ឃ​កំហូច​អង្គ​នេះ​នៅ​ស្រាត​ននលគក លើ​គ្រែ ។ រីឯ​នារី​ជា​ស្រី​ស្នេហ៍​ទាញយក​ស្បង់ ចីវរ​រុំ​ខ្លួន​ទៅសំងំ​ក្នុង​បន្ទប់ទឹក​ខាងក្រោយ ខណៈដែល​នាង​ស្រាត​លី​អូ ខោជើងវែង និង​អាវទ្រនាប់​ដាក់​នៅ​ចុង​គ្រែ​ម្ខាង​៕

09-m