សាលា​រាជធានី​ភ្នំពេញ​ត្រៀម​សង់​ផ្សារ​ក្រោម​ដី នៅ​ជិត​រដ្ឋសភា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ផ្សារ​ក្រោម​ដី​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា នឹងត្រូវ​សង់​ឡើង​នៅ​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដែលមាន​បណ្តោយ​៤៤៧​ម៉ែត្រ និង​ទទឹង ២៣​ម៉ែត្រ សម្រាប់ធ្វើ​ហាង​លក់ ទំនិញ និង​វត្ថុ​អា​នុ​ស្សាវ​រី​យ៍​។​

         ​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៤​ខែមីនា​នេះ បាន​ជូនដំណឹង​ពី​ការយក​ចំណែក​ផ្លូវ​ខ្លះ ក្នុង​សង្កាត់​ទន្លេបាសាក់ ឲ្យ​ទៅ​ក្រុមហ៊ុន​តាន់​ស្រ៊ី​ឆេន​អ៊ិ​ញ (​ធី​អេស​ស៊ី​អាយ​) ធ្វើការ​អភិវឌ្ឍ​ផ្លូវ​ក្រោម​ដី ចាប់ពី​អាគារ TSCLK ដល់​មុខ​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ នៅ​កោះ​ពេជ្រ ឆ្លង​កាត់មុខ​រដ្ឋសភា ក្បែរ​អាគារ Naga World ឆ្នោះ​ទៅ​ទីស្តីការ​ក្រសួងការបរទេស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

         ​សាលា​រាជធានី ឲ្យ​ដឹង​ទៀតថា ដើម្បី​សម្រួល​ដល់​ក្រុមហ៊ុន ដែល​សាងសង់​ផ្សារ​ក្រោម​ដី​នោះ ផ្លូវ​មួយចំនួន​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​របង​មួយ​ភាគបី មិនអាច​ធ្វើចរាចរ​ណ៏​បានឡើយ​។ នេះ​ជា​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ព្រោះនេះ​ជា​គំរោង​ទីមួយ ដែល​កម្ពុជា អាច​នឹងមាន​ផ្សារ​ក្រោម​ដី​ដូច​បណ្តា​ប្រទេស​ក្បែរ​ខាង​៕

09-m