ការចោទប្រកាន់​របស់​យោធា​ថៃ​ករណី​ដាក់​គ្រប់​មីន គឺ​គ្មាន​មូលដ្ឋាន​និង​បំភ្លៃ​មតិ​ជាតិ អន្តរជាតិ គួរ​ឲ្យ​សោកស្តាយ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​កម្លាំងយោធា​ប្រទេស​ថៃ ចេញមុខ​តវ៉ា​ប្រឆាំងនឹង​កម្ពុជា ដោយ​ចោទ​កម្ពុជា​ថា បានដាក់​មីន​ថ្មីៗ​នៅតាម​ព្រំដែន​ខេត្ត​សុរិន្ទ ដែល​បណ្តាល​ឲ្យ​ទាហាន​ថៃ​បីនាក់​រងរបួស កាលពី​ថ្ងៃទី​០៥ ខែមីនា ក្រ​សួ​ង​ការ​ពា​រ​ជា​តិ​​ក​​ម្ពុ​ជា បាន​ប្រតិកម្ម​នឹង​ការលើកឡើង​របស់​មន្ត្រី​យោធា​ថៃ ភ្លាមៗ​ផងដែរ​។​

         ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា ចេញផ្សាយ​ថ្ងៃទី​០៧​ខែមីនា ឲ្យ​ដឹងថា ការចោទប្រកាន់​របស់​យោធា​ថៃ គឺ​គ្មាន​មូលដ្ឋាន និង​បំភ្លៃ​មតិ​ជាតិ អន្តរជាតិ គួរ​ឲ្យ​សោកស្តាយ​ដែល​អាចធ្វើ​ឲ្យ​មានការ​យល់ច្រឡំ និង​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ប្រទេស​ទាំង ពីរ​។ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​ថៃ ដោយ​លើកឡើងថា​កម្ពុជា មិនបាន​ប្រើប្រាស់​គ្រាប់មីន ដែល​ផលិត​ដោយ​វៀតណាម (TMN1) នោះទេ​។​

         ​ក្រសួងការពារជាតិ​បាន​បន្តថា កម្ពុជា ជា​រដ្ឋ​ភាគី​មួយ​នៃ​សមាជិក​អនុសញ្ញា​អូ​តា​វ៉ា ដោយបាន​ខិតខំ​បំពេញ​បេស​សក​កម្ម មិន​ត្រឹមតែ​ការអនុវត្ត​ពេញលេញ​នៃ​អនុសញ្ញា ថែមទាំង​ការបើក​យុទ្ធនាការ​ប្រឆាំងនឹង​ការប្រើប្រាស់​មីន​។ កាសែត​បាងកក​ប៉ុស្តិ៍​រាយការណ៍​នៅ​ថ្ងៃទី ៨​ខែមីនា​នេះ​ថា ប្រទេស​កម្ពុជា មាន​ភាព​ស្ងៀមស្ងាត់​រាយការណ៍​ពី​ការផ្ទុះ​គ្រាប់មីន ដែល​បណ្តាល​ឲ្យ​ទាហាន​ថៃ​បីនាក់ រងរបួស​។  មន្ត្រី​យោធា​ថៃ​បាន​អះអាងថា កងកម្លាំង​ថៃ​ប្រចាំ​តំបន់ បាន​ផ្ញើ​លិខិតតវ៉ា​មួយ​ទៅ​ភាគី​កម្ពុជា តាមរយៈ​គណៈកម្មការ​ព្រំដែន​ថៃ​ទៅ​ឲ្យ​កម្ពុជា​ដើម្បី​បកស្រាយ​ពី​បញ្ហា​នេះ​៕

MINOLTA DIGITAL CAMERA