ចោរលួច​រថយន្ត​និង​សម្លាប់​ទារក​អាយុ​ពីរ​ខែ ប្រហែលជា​ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​

, , Comment closed

         ​ប្រទេស​ចិន ៖ មនុស្ស​ដែលមាន​កំហឹង​យ៉ាងខ្លាំង​រាប់លាន​នាក់ កំពុង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ប្រហារជីវិត ចោរ​ម្នាក់​ដែល​បានសម្លាប់​ទារក​អាយុ​ពីរ​ខែ ដែល​ចោរ នោះ​ប្រទះឃើញ​នៅ​កៅអី​ក្រោយ​នៃ​រថយន្ដ​មួយគ្រឿង ដែល​ខ្លួន​បាន​លួច​។ កំហឹង​នេះ​អាច​នឹងធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង  ពី​សភា​ប្រជាជន​ចិន​អាណ​ត្ដិ​ថ្មី​ដែល​ក្នុងនោះ លោក ស៊ី ជីន​ភីង មេដឹកនាំ​ថ្មី​របស់​ចិន ដែល​នឹង​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ក្នុងពេល​ឆាប់ៗ​នេះ​។​

         ​ជនល្មើស​ឈ្មោះថា ចូ​វ ស៊ី​ជុន បាន​លួច​ចូលក្នុង​រថយន្ដ​មួយគ្រឿង ដែល​ចត​ទុក ចោល​នៅ​ខាងក្រៅ​ហាង​មួយកន្លែង​ក្នុង​ទីក្រុង​ឆាង ឈុន ភាគ​ឦសាន ប្រទេស​ចិន​កាលពី​ថ្ងៃ ចន្ទ​ទី​៤​ខែមីនា​ឆ្នាំ ២០១៣ រួច​ក៏​បញ្ឆេះ​ម៉ាស៊ីន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់ស្រមោល​។ ប៉ូលិស​និយាយថា ពេលឮ​សម្រែក​របស់​ទារ​ករង​គ្រោះ​ឈ្មោះ ហាវ​ប៉ នៅ​កៅអី​ក្រោយ អំឡុងពេល​បើករថយន្ដ​គេចខ្លួន ជននេះ​ក៏​ស្លន់ស្លោ ហើយ​គិត​មិនទាន់​ក៏​ច្របាច់ក​វា​រហូតដល់​ស្លា​ប់ប​ន្ទា​ប់​មក ក៏​កប់​សព​ក្នុង​ព្រិល​ទឹកកក​តាម​ចិញ្ចើមផ្លូវ​។​

         ​ឪពុក​ទារក​រងគ្រោះ​បាន​ចត​រថយន្ដ តូយ៉ូតា រេ​វ​ហ្វ័ របស់គាត់​ទុកចោល បន្ទាប់ពី​គាត់​បាន​បើកចូលទៅ​ហាង​របស់ខ្លួន ដើម្បី​បើកភ្លើង​មុននឹង​ត្រឡប់មក​យក​កូនប្រុស​របស់គាត់​ចូល ទៅក្នុង​ហាង​ដែរ​។ ការបាត់​ខ្លួន​ក្មេង​នេះ​បាន​ឈានទៅដល់​ការស្រាវជ្រាវ​តាមរក​គ្រប់​ច្រកល្ហក រយៈពេល​ពីរ​ថ្ងៃ ដែលមាន​ប៉ូលិស និង​អ្នក​ស្ម័គ្រចិត្ដ​៨.០០០​នាក់​ចូលរួម​ជួយ​រក​។  ចូ​វ ស៊ី​ជុន អាយុ​៤៨​ឆ្នាំ បានប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច ហើយ​បាន​សារភាព​កាលពី​យប់​ថ្ងៃ​អង្គារ ទី​៥​មីនា ឆ្នាំ​២០១៣ ពោលគឺ​មួយថ្ងៃ​ក្រោយពី​ធ្វើ​សកម្មភាព​លួច​រថយន្ដ​នេះ​។​

         ​ប៉ុន្ដែ​ទោះបីជា​សម្លៀកបំពាក់ និង​ភួយ​របស់​ទារក ហាវ​ប៉ ត្រូវបាន​រកឃើញ​ក្ដី​ក៏​សាកសព​របស់​វា មិនទាន់​រកឃើញ​នៅឡើយ​ទេ ។ តាមច្បាប់​របស់​ប្រទេស​ចិន ចូ​វ ស៊ី​ជុន អាច​គេច​ផុតពី​ទោស​ប្រហារជីវិត ពីបទ​មនុស្សឃាត​ដោយសារតែ​ជននេះ​បានប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច ហើយ​ប្រហែលជា​ត្រូវ​ទទួលទោស​ជាប់ ពន្ធនាគារ​មួយជីវិត​ជំនួស​វិញ ។ គេហទំព័រ​បណ្ដាញ​សង្គម  ស៊ីណា និង វ័យ​ប៉ ដ៏​មាន​ប្រជាប្រិយភាព​ក្នុង ប្រទេស​ចិន ទទួលបាន​សារ​ចំនួន​៥​លាន​សារ​ដែល​អំពាវនាវ​ឱ្យ​ប្រហារជីវិត ចូ​វ ស៊ី​ជុន៕  
image001 image002