ខេមរៈ សិរីមន្ត គ្រោះថ្នាក់​ចរាចរ​ស្លាប់​មនុស្ស ៦​នាក់ និង​រងរបួស​៨​នាក់​

, , Comment closed

         ​ខេត្ត​ព្រះសីហនុ ៖ ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​នៅលើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៤  ត្រង់ចំណុច​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រង់ចំណុច​ផ្លូវបំបែក​រាម បាន​បណ្តាល​ឲ្យ​ក្រុមការងារ ប្រគំ​តន្ត្រី​របស់​តារាចម្រៀង​ខេមរៈ សេរី​មន្ត ដែល​បាន​បើករថយន្ត​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​មិនទាន់បាន​ទៅដល់​គោលដៅ​ផង​ស្រាប់តែ​ជួប​គ្រោះថ្នាក់  ស្លាប់បាត់​បង់ជីវិត​ចំនួន​៤​នាក់ និង​រងរបួស​៣​នាក់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣​។

         សាក្សី បាន​ឲ្យ​ដឹងថា រថយន្ត​របស់​តារាចម្រៀង ខេមរៈ សេរី​មន្ត ដែល​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ម៉ាក​ធុន​ត្រា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2K-7997 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ចំណែក​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន អេស​ខេ  ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9723 បើកបរ​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត​។ លុះដល់ ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​កុងតឺន័រ ពេល​កំពុង​ចុះ​ចំណត បាន​បុក​មួយ​ទំហឹង​បណ្ដាល​ឲ្យ​មាន មនុស្ស​ស្លាប់​និង​រងរបួស​តែម្ដង​។
​ក្រោយ​គ្រោះថ្នាក់​ភ្លាមៗ គេ​ឃើញ​តារាចម្រៀង ខេមរៈ សេរី​មន្ត ឈរ​និយាយ​ទូរស័ព្ទ​នៅ​កន្លែង​កើត ហេតុ ហើយ​ក្រោយមក​ក៏​បាត់​ខ្លួន​ដោយ​គេ​សង្ស័យ​ការបាត់​ខ្លួ​នេះ តារាចម្រៀង​រូបនេះ​ទៅរក​កន្លែង​ព្យាបាល​របួស​ណាមួយ​ក្នុង​ខេត្ត​ព្រះសីហនុ ។ ចំណែក​អ្នកបើករថយន្ត​កុងតឺន័រ ក៏បាន​គេចខ្លួន​បាត់ស្រមោល​តែម្តង​។ ចំពោះ​មូលហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង គេ​នៅ​ពុំទាន់​ប្រាកដ​នៅឡើយ​ទេ ខណៈ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា​នេះ សមត្ថកិច្ច​កំពុង​ចុះ​វាស់វែង​។
​នៅមុន​ពេល​កើតហេតុ​រថយន្ត​តារាចម្រៀង ខេមរៈ សេរី​មន្ត ដែល​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​គេ សង្ស័យ​រថយន្ត​កុងតឺន័រ​ដាច់​ហ្វ្រាំង​ក៏​រេ​ចង្កូត​បុក រួច​ក្រឡាប់​ពីលើ​រថយន្ត​របស់​តារាចម្រៀង ខេមរៈ សេរី​មន្ត តែម្ដង​។ នេះ​ជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់​សម្រាប់​តារាចម្រៀង ខេមរៈ សេរី​មន្ត ហើយ​ប្រសិនបើ​អង្គុយ​ក្នុង​រថយន្ត​ខាងឆ្វេង​ដៃ​វិញ​ប្រាកដជា​នឹងមិន​មានសំណាង​នោះទេ​។​
​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ត្រូវបាន​គេ​ស្គាល់ឈ្មោះ រី សុផារ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​ទាហាន​វរ​លេខ​៩១ ការពារ​អាកាស រស់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ឈ្មោះ សោម សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​អ្នករាំ​កំដរ​ឆាក រស់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​, ឈ្មោះ ជី វីរៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ក្រុម រាំ​ត្រូវជា​កូន​នាយ​កុយ និង​ឈ្មោះ អ៊ា​ច វណ្ណៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នករាំ ត្រូវជា​កូន​យាយ​ណា​ង រស់នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន​។​
​ចំណែក​អ្នករងរបួស​មានឈ្មោះ រី ភឿន ភេទ​ស្រី អាយុ​២០​ឆ្នាំ​, ឈ្មោះ គួ​យ ផល្លី ភេទ​ស្រី អាយុ​២៦​ឆ្នាំ​, ឈ្មោះ ខេមរៈ សេរី​មន្ត និង​កូនក្មេង​អាយុ​១​ខួប ប៉ុន្តែ​គេ​មិន​ស្គាល់ឈ្មោះ​ទេ ខណៈ​ម្ដាយ​ត្រូវរបួស ហើយ​ក្មេងប្រុស​រូបនេះ​យំ​ខ្លាំងពេក​ត្រូវ គេ​បញ្ជូនទៅ​សង្គ្រោះ​កន្លែង​ផ្សេង​។​
​ដោយឡែក​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ឈានចូល​ថ្ងៃទី​០៨ ខែមីនា ខណៈ​កម្លាំង​សមត្ថកិច្ច កំពុងតែ​ជួយ អន្តរាគមន៍ គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ ស្រាប់​តែមាន រថយន្ត​មួយគ្រឿង បើក​ចុះ​ចំណោទ ក៏​ដាច់​ហ្វ្រាំង ហើយ​បាន​បុក មនុស្ស បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ និង​របួសធ្ងន់​ស្រាល​៤​ទៅ​៥​នាក់ ។ ជនរងគ្រោះ​ដែល​ស្លាប់​ចំនួន​២​នាក់ ខាងលើនេះ រួមមាន​ម្នាក់ ជា​មន្ត្រី​របស់​ក្រុមហ៊ុន ធា​រា​រ៉ាប់រង កាំ​មីន​កូ មានឈ្មោះ កែ សុជាតិ និង​ម្នាក់ទៀត ជា​អ្នកបើករថយន្ត​ស្ទូច​មា​ន​ឈ្មោះ ហែម ណារិន អាយុ​៥០​ឆ្នាំ  ។ រីឯ​អ្នករងរបួស​ចំនួន​៤​ទៅ​៥​នាក់ នោះ​មាន​ម្នាក់​ជា​អធិការរង នគរបាល​ស្រុក​ព្រៃនប់ លោក សេង ចំរើន ទទួល​ផែន​ចរាចរណ៍​៕08-m 08-m (1)