ស្ត្រី​អាណិកជន​ប៉ុនប៉ង​ធ្វើអត្តឃាត ដោយ​លេបថ្នាំ​ និង​លោត​ពី​ជា​ន់ទី​៣ មិនដឹង​មាន​វិបត្តិ​អ្វី ?

, , Comment closed

         ​ខេត្តបាត់ដំបង ៖ ស្ត្រី​អាណិកជន​ម្នាក់​ដែល​ម្តាយ​បាន​អះអាងថា លេបថ្នាំ​ធ្វើអត្តឃាត​នៅផ្ទះ​មិនបាន​សម្រេច ហើយ​ពេល​នាំមក​សង្គ្រោះ  នៅ​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណ បាន​ធូរស្រាល​បន្តិច ប៉ុន្តែ​ដែល​ខណៈ​ម្តាយ​និង​គ្រូពេទ្យ​ចេញ​ក្រៅ​បន្ទប់ បានសំរេច​ចិត្ត​លោត​ពី​ជា​ន់ទី​៣​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​ធ្លាក់​ធ្លុះ​ដំបូលផ្ទះ​បាក់​ផ្លាន​ផ្ទោង​រងរបួស​យ៉ាងធ្ងន់ធ្ងរ ម្តងទៀត​ម៉ោង​៩​ព្រឹក ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណ ឋិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អ៊ិ​ម៉ឺ​ជេន​ស៊ី​។​

         ​ស្ត្រី​ដែល​ធ្វើអត្តឃាត​មានឈ្មោះ ហេង កល្យាណ ហៅ​ម៉ា​រី​យ៉ា អាយុ​២៦​ឆ្នាំ នៅ​លីវ ជា​អាណិកជន​មកពី​សហរដ្ឋអាមេរិក មាន​ម្តាយ​ឈ្មោះ សុខ វណ្ណ​ឡាង អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់​ខេត្តបាត់ដំបង​។ ស្ត្រី​រងគ្រោះ​មកពី​សហរដ្ឋ​អា​មេ​រិ​កាលពីដើម​ខែមករា ឆ្នាំ​២០១៣ ហើយ​ត្រូវ​វិលត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ ។ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​០៧ ខែមីនា ឆ្នាំ​២០១៣ កូនស្រី​បាន​ប្រាប់ថា ឈឺក្បាល ហើយ​បាន​ដើរចូល​បន្ទប់​ម្តាយ​យក​ថ្នាំ​ដែល​យកមក ពី​អាមេរិក​ចំនួន​៣​គ្រាប់ ទៅ​លេប​។​

         ក្រោយមក​នាង​បានមក​យក​ថ្នាំ​ចំនួន​១​កំប៉ុង​ទៅ​បន្ទប់​ទុក​លេប​ទៀត ហើយ​រហូតដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣ ស្ត្រី​ជា​ម្តាយ បាន​ឭ​សំលេង​ព្រីស​ព្រូស​ក៏​ងើប​ទៅ​មើល​បន្ទប់​កូនស្រី​តាម​បង្អួច ឃើញ​នាង​ប្រកាច់​ពេញ​បន្ទប់ ក៏​ហៅ​សាច់ញាតិ​គាស់​ទ្វារ​ដឹក​ជនរងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរ​ពហុ ព្យាបាល​សុវណ្ណ តែម្តង​។ ស្ត្រី​ជា​ម្តាយ​បាន​បញ្ជាក់ថា កូនស្រី​របស់គាត់​មិនដឹង​ជាមាន​វិបត្តិ​អ្វី​នោះទេ ពេល​ដឹក​មក​សង្គ្រោះ​មន្ទីរ​ពហុ​ព្យាបាល​សុវណ្ណ​សំអាត​ក្រពះ​បាន​ធូរស្រាល ហើយ នាង​សុំ​ដូរ​បន្ទប់​នៅ​ឆ្ងាយ​ពី​បន្ទប់​អ្នកដទៃ ហើយក៏​បាន លោត​ទម្លាក់ខ្លួន​ពី​ជា​ន់ទី​៣​បណ្តាល​ឲ្យ រងរបួស​កាន់តែ​ធ្ងន់ធ្ងរ​លើស​ដើម ៕

08-m (1) 08-m