នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទ្រង់ទ្រាយ​ធំ​

, , Comment closed

         ​ខេត្តបន្ទាយមានជ័យ ៖ កាលពី​យប់​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ទិសដៅ​បន្ទាយមានជ័យ សៀមរាប ក្នុងភូមិ​១ ស​ង្កា​ត់​​កំ​ពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ កម្លាំង​នគរបាល​ចរាចរ ខេ​ត្ត​ប​ន្ទា​យ​មាន​ជ័​យ​​បា​ន​​ចុះ​​ពង្រឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ទ្រង់ទ្រាយ​ធំ ដោយ​ឃាត់​បាន​ម៉ូតូ​ល្មើស​គ្មាន​មួក កញ្ចក់ ស្លាក​លេខ​ចំនួន ៦៣​គ្រឿង។​

         លោក ឈឿ​ម សុ​ផុន នាយការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា  ការចុះពង្រឹង​និង​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​យើង​ធ្វើឡើង ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ស៊ុម ស្នងការ​នគរបាល​ខេត្ត បន្ទាប់ពី​ឃើញ​មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ស្លាប់បាត់​បង់ជីវិត​ដល់​ទៅ​ជាង ២០​នាក់ គ្រាន់តែ​រយៈពេល ២​ខែ ដើមឆ្នាំ​២០១៣ នេះ មួយចំនួន របួសធ្ងន់ ស្រាល ធ្លាក់ខ្លួន ជា​ជនពិការ ខ្លះ​កំពុង​សម្រាក​ព្យាបាល​។​

         ​ក្នុង​យុទ្ធនាការ​នេះ កម្លាំង​សមត្ថកិច្ច​របស់លោក ឃាត់​បាន ម៉ូតូ​ល្មើសច្បាប់​ចរាចរណ៍ ចំនួន ៦៣​គ្រឿង ក្នុងនោះ​គឺជា​ម៉ូតូ គ្មាន​កញ្ចក់ ស្លាក​លេខ អ្នកបើកបរ​មិន ពាក់​មួយ​សុវត្ថិភាព ហើយ​ម៉ូតូ​ទាំងនោះ ត្រូវបាន​នាំយក ទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ឲ្យ​ពលរដ្ឋ ដែលជា​ម្ចាស់​ម៉ូតូ​ចូលខ្លួន មក​ទទួល​ការអប់រំ ស្តីពី​ច្បាប់​ចរាចរណ៍ រួច​ទើប​អនុញាត​ឲ្យ​ត្រឡប់​ទៅវិញ​៕

08-m (2) 08-m (1)