មកពី​ផឹក​ស្រវឹង​រករឿង​វាយ​ប្រពន្ធ សន្លប់​ស្តូកស្តឹង​សល់​តែ​ដង្ហើមចង្រិត​

, , Comment closed

         ខេត្តកំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង ២​និង​២៥​នាទី នៅ​ខ្ទម​ស្រែ ក្នុងភូមិ​ស្រែ​អុក ឃុំ​​តាំ​ង​ក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​ប្តី​ប្រើ​អំពើហិង្សា យក​ដំបង​វាយ​យ៉ាង​ចាស់ដៃបណ្តាលឲ្យ​សន្លប់​ដេក​ស្តូកស្តឹង​សល់​តែ​ដង្ហើមចង្រិត ហើយ​ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​តាំងក្រសាំង ហើយ​ស្ត្រី​រងគ្រោះ មិនទាន់​អាចនិយាយបាន​នៅឡើយ​ទេ ។​

         ​ឈ្មោះ ណែម សា​រ៉េ​ន ដែល​ត្រូវជា​ប្អូនបង្កើត​របស់​ជនបង្ក បាន​ឲ្យ​ដឹងថា បងថ្លៃ​ស្រី​របស់ខ្លួន​ឈ្មោះ សុខ ថា អាយុប្រមាណ ៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ ត្រូវបាន​ប្តី ដែល​ត្រូវជា​បង​បង្កើត​របស់​នាង​ឈ្មោះ ណែម ខុម អាយុ ៤២​ឆ្នាំ យក​ដំបង​វាយ​មកលើ ប្រពន្ធ​របស់គាត់​ជាច្រើន​ដំបង​បណ្តាល​ឲ្យ​សន្លប់​ដេក​ស្តូកស្តឹង ។​
​ឈ្មោះ ណែម សា​រ៉េ​ន បាន​រៀបរាប់​បន្តទៀតថា រឿងរ៉ាវ​ខាងលើ​ផ្តើមឡើង ពី​បងប្រុស​របស់ខ្លួន ផឹកស្រា​ស្រវឹង ប្រចណ្ឌ​ប្រពន្ធ​ចោទ​ប្រពន្ធ​ថា អត់​ដាំបាយ​ស៊ី តាមពិត​បងថ្លៃ​របស់​នាង ទៅ​ស៊ីឈ្នួល​ដាំបាយ ក្នុង​ពិធីការ​របស់​អ្នកភូមិ ហើយ​បាន​ដាំបាយ​ឆ្អិន ព្រមទាំង​យក​សម្ល​មកពី​កន្លែង​ការ​គេ ទុក​ឲ្យ​គាត់​ហូប​ទៀតផង ប៉ុន្តែ​គាត់​បាន​ចាក់​បាយ និង​សម្ល​ចោល ក៏​កើតជា​រឿងរ៉ាវ​តែម្តង​៕

08-m