កុងតឺន័រ​ចុះ​ចំណោទ​បិត​ត្រាំ​ង ជ្រុល​ទៅបុក​រថយន្ត​ធុន​ត្រា​របស់លោក ខេមរៈ សេរី​មន្ត ស្លាប់​៤​នាក់ របួសធ្ងន់​២​នាក់​

, , Comment closed

         ខេត្ត​ព្រះសីហនុ ៖ ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​នៅលើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៤  ត្រង់ចំណុច​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រង់ចំណុច​ផ្លូវបំបែក​រាម បាន​បណ្តាល​ឲ្យ​ក្រុមការងារ ប្រគំ​តន្ត្រី​របស់​តារាចម្រៀងខេមរៈ សេរី​មន្ត ដែល​បាន​បើករថយន្ត​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​មិនទាន់បាន​ទៅដល់​គោលដៅ​ផង​ស្រាប់តែ​ជួប​គ្រោះថ្នាក់  ស្លាប់បាត់​បង់ជីវិត​ចំនួន​៤​នាក់ និង​រងរបួស​៣​នាក់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣​។​

         ​សាក្សី​បាន​ឲ្យ​ដឹងថា រថយន្ត​របស់​តារាចម្រៀង ខេមរៈ សេរី​មន្ត ដែល​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ម៉ាក​ធុន​ត្រា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2K-7997 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ចំណែក​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន អេស​ខេ  ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9723 បើកបរ​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត​។ លុះដល់ ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​កុងតឺន័រ ពេល​កំពុង​ចុះ​ចំណត បាន​បុក​មួយ​ទំហឹង​បណ្ដាល​ឲ្យ​មាន មនុស្ស​ស្លាប់​និង​រងរបួស​តែម្ដង​។

         ​លោក ខេមរៈ សេរី​មន្ត បាន​រងរបួស ក្រោយ​ពេលដែល រថយន្ត​របស់​ពួកគេ ត្រូវ​រថយន្ត​កុងតឺន័រ របស់​ក្រុមហ៊ុន អេស​ខេ បុក​ពេញ​មួយ​ទំហឹង ចំណែក​តារាចម្រៀង ហេង ពិ​ទូ មិន​ស្ថិតក្នុង​ហេតុ​ការ​ណ៌​នោះទេ​។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​សេនីយ៍ តាក់ វណ្ណ​ថា បាន​ឲ្យ​ដឹងថា បុរស​ចំនួន​៤​នាក់ បាន​ស្លាប់​និង​ស្ត្រី​ពីរ​នាក់ ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ហើយ​នៅ​កន្លែង​កើ​ហេតុ មាន​ភ្លៀង​ធ្លាក់ ខ្លាំងពេក ដែលជា​ហេតុ នាំ​ឲ្យ​ពិបាក ជួយ​អន្តរាគមន៍៕

08-m (2) 08-m (1)