អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​២​ខ្នង បណ្ដាលមកពី​ភ្លើង​ធូប​ដែល​អុជ​លើ​អាសនៈ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​ផ្ទះ​ចំនួន​ពីរ​ខ្នង​ដែល​បាន​សាងសង់​ជាប់ៗ​គ្នា​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ អស់​គ្មាន​សល់​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​៦ ខែ​មិនា​ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​បួន​មុខ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈពេល​ម្ចាស់ផ្ទះ​កំពុង​ដេកលក់​យ៉ាង​ស្កប់ស្កល់​ទាំង កណ្ដាលអធ្រាត្រ ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​និង​លុយកាក់​ត្រូវ​ឆេះ​អស់ទាំង​ស្រុង តែ​ពុំមាន​រងគ្រោះថ្នាក់​ដល់​ម​នុស្ស​ណា​ម្នាក់​នោះទេ​។

         ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ចំនួន​ពីរ​ខ្នង​គឺជា​ផ្ទះ​របស់​ឪពុកម្ដាយ​និង កូនបង្កើត​ដែល​សាងសង់​ក្បែរ​គ្នា គឺ​ខ្នង​ទី​១​ផ្ទះ​ទំហំ​៦​ម៉​ត្រ​គុណ​និង​១២​ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ​ដែល មាន​ម្ចាស់ផ្ទះ​ឈ្មោះ​សែម ហុក ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​មុខរបរ​គ្រូខ្មែរ​និង​មួយ​ខ្នង​ទៀត​មាន ទំហំ​៦​ម៉ែត្រ​គុណ​និង​៨​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ដែលមាន​ម្ចាស់ ឈ្មោះ​ហុក សុឃឿន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​កើត​ហេតុដែល​ម្ចាស់ផ្ទះ​ទាំងពីរ​ត្រូវជា​ឪពុក កូនបង្កើត​និង​គ្នា​។​

         ​ដោយសារ ភ្លើង​ឆេះ​នៅ​ពាក់កណ្ដាល​អធ្រាត្រ​បែបនេះ​គ្មាន​អ្នកណា​ដឹង​ច្បាស់​ក្រោយពី សមត្ថកិច្ច​សាកសួរ​រួចមក ទើប​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​អាច​បណ្ដាលមកពី​ភ្លើង​ធូប​ដែល​អុជ​នៅ​អាសនៈ លោកគ្រូ​ព្រោះ​ម្ចាស់ផ្ទះ​គឺជា​គ្រូខ្មែរ​ហើយ​ប៉ូលិស​ក៏មាន​ការសង្ស័យ មកពី​ទុស្សេ​ខ្សែភ្លើង​ផងដែរ​។ ម្ចាស់ផ្ទះ​បន្ដថា​លុយកាក់​ដែល ត្រូវ​ឆេះ​អស់​មាន​២.០០០​ដុល្លា​និង​២​លាន​រៀល​រួមទាំង​ទ្រព្យសម្បត្តិ​ដទៃទៀត​ក៏ត្រូវ​ឆេះ​ទាំងអស់​៕

dss