អ្នកម៉ៅការ​ស៊ីឈ្នួល​ដុត​ឡឥដ្ឋ​ធ្វេសប្រហែស បង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆេះ​កំណាត់​ជាង​ ២ ​ម៉ឺន​ដុល្លារ​

, , Comment closed

         ​ខេត្ដ​កណ្ដាល ៖ មាន​ករណី​អគ្គិភ័យ​មួយ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៣ ស្ថិត នៅ ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក ស្អាង ខេត្ដ​កណ្ដាល ប៉ុន្ដែ​អគ្គិភ័យ​នេះ​ពុំបណ្ដាលឱ្យ​កម្មករ​ណា​ម្នាក់​គ្រោះថ្នាក់ ដល់​ជីវិត​នោះទេ ។​

         ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ភ្លើង​ឆាបឆេះ ចេញពី​មាត់​ឡ​ឆ្លង​មក​កំទេច​កំណាត់​ដែល នៅ​រាយប៉ាយ​មាត់​ឡ​រួច​ក៏​រាលដាល​ដល់ រោង​ស្ដុក​កំទេច​កំណាត់​តែម្ដង ព្រោះតែ​ការធ្វេសប្រហែស​របស់​អ្នក​ដុត​ឡឥដ្ឋ​បង្ក​ឱ្យ​ឆ្លង​រាលដាល​ឆេះ រោង​ស្ដុក​កំទេច​កំណាត់​បណ្ដា​យ​ឱ្យ​បាត់​បង់លុយ​សរុប​ប្រមាណ​២​ម៉ឺន ដុល្លារ ។​

         ​ម្ចាស់​ឡឥដ្ឋ​ដែល​ឆាបឆេះ​នោះ​មានឈ្មោះ តាំង ផន​អេង អាយុ​៥៥​ឆ្នាំ បានឱ្យដឹងថា នេះ​ជាការ​ធ្វេស ប្រហែស​ពី​អ្នកម៉ៅការ​ស៊ីឈ្នួល​ដុត​ឡឥដ្ឋ ឈ្មោះ ញឹក ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា ជនជាតិ​វៀតណាម ទើប​បណ្ដាលឱ្យ​រោង ស្ដុក​កំណាត់​ត្រូវ​បំផ្លាញ​ទាំង​ស្រុក ។ ឈ្មោះ តាំង ផន​អេង បាន​បន្ដថា រោង​ស្ដុក​កំណាត់ ចំនួន​២​ខ្នង មាន​ទទឹង​៣៥​ម៉ែត្រ និង បណ្ដោយ​៤៥​ម៉ែត្រ ធ្វើ​ពី​ដែក ប្រក់ស​ង្ក័​សី សរុប​ជា​ទឹកប្រាក់​ប្រហែល​២​ម៉ឺន​ដុល្លារ​អាមេរិក​បាន​ឆេះ​រាប​ដល់​ដី ៕

07-m