ចេញពី​រាំច្រៀង​នៅ​ខារ៉ាអូខេ​ស្រវឹង​ជោកជាំ បើករថយន្ត​បុក​របាំ​ង​ដែក​ចែក​ទ្រូងផ្លូវ​មួយ​ផ្ទាំង​

, , Comment closed

         រាជធានី​ភ្នំពេញ ៖ របាំង​ដែក​ចែក​ទ្រូងផ្លូវ​ចំនួន​១ ផ្ទាំង បាន​រង​ការខូចខាត​បាក់​រលំ ដោយសារ​អ្នកបើករថយន្ដ​ជ្វ្រ​មួយគ្រឿង បុក​ពេញ​មួយ​ទំហឹង​កាលពី​វេលា​ម៉ោង​១២​និង​១០ នាទី​យប់​ឈានចូល​ថ្ងៃទី​០៦ ខែមីនា​ឆ្នាំ​២០១៣ ស្ថិតនៅលើ កំណាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​អគ្គ នាយកដ្ឋាន​ពន្ធដារ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដោយសារតែ​ស្រវឹង​ខ្លាំង​ពេលចេញ​ពី​រាំច្រៀង​នៅក្នុង​ខារ៉ាអូខេ មួយកន្លែង​។​

         ​មុនពេល​កើតហេតុ​ជនបង្ក​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បាន​បើករថយន្ដ​ម៉ាក​CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-9801 ក្នុងទិសដៅ​ពី កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី លុះដល់​ចំណុច​កើត ហេតុ​បាន​ជ្រុល​ទៅបុក​បង្គោល ភ្លើង​សញ្ញា​ជាប់​នឹង របាំង​ដែក​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​ចំនួន​១​ដើម ។ អ្នកបើករថយន្ដ​ឈ្មោះ អ៊ី វី អាយុ​៣១​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើករថយន្ដ​ប្រុង​គេចខ្លួន ប៉ុន្ដែ​បើក​បាន ប្រហែល​មួយ​គីឡូម៉ែត្រ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន ហើយ​នាំ​មនុស្ស និង​រថយន្ដ​ទៅ​ឃុំខ្លួន​និង​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំ រឿង​បញ្ជូន​ទៅកាន់​តុលាការ ៕

07-m