មេដឹកនាំ​ផ្តាច់ការ​នៅ​វេ​នេ​ស៊ូ​អេ​ឡា​នៃ​ទ្វីបអាមេរិក​ខាងជើង បាន​ស្លាប់​ក្នុង​វ័យ​៥៨​ឆ្នាំ

, , Comment closed

         វេ​នេ​ស៊ូ​អេ​ឡា ៖ ប្រធានាធិបតី​នៃ​ប្រទេស​វេ​នេ​ស៊ូ​អេ​ឡា នៃ​ទ្វីបអាមេរិក​ខាងជើង លោក Hugo Chavez ដែលជា​ជន​ផ្ដាច់ការ ដ៏​ល្បីល្បាញ បាន​ស្លាប់​ក្នុង​វ័យ​៥៨​ឆ្នាំ  បន្ទាប់ពី​គាត់​បាន តស៊ូ​នឹង​ជម្ងឺ​ព្យាធិ​ជាង​ពីរ​ឆ្នាំ​មកនេះ ។ លោក Hugo Chavez  ត្រូវបាន​ដាក់​រហ័ស​នា​ម​ថា ជា​មេដឹកនាំ​ផ្ដាច់ការ ម្នាក់​ក្នុងចំណោម​មេដឹកនាំ​ផ្ដាច់ការ​ជាច្រើន​ទៀត នៅលើ​ភព​ភព​លោក។

         ​លោក Hugo Chavez  ជា​មេដឹកនាំ​ម្នាក់ ដែលមាន​វោហា​សាស្ត្រ​ដ៏​ប៉ិនប្រសព្វ វាយប្រហារ​គូប្រជែង និង​ជា​មេដឹកនាំ​ដែលមាន​ជម្លោះ ជាមួយ​ពួកលោក​ខាងលិច និង​អាមេរិក ហើយ​លោក​បាន​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ផង សង្គមនិយម និង​ប្រជាធិបតេយ្យ​ផង​។ របៀប​គ្រប់គ្រង​អំណាច​របស់​បុរស​ខ្លាំង Venezuela  ត្រូវបាន​អ្នកសង្កេតការណ៍ ចាត់ទុកថា ជា​អ្នក​ប្រយុទ្ធ​ដើម្បី​អំណាច និង​បក្ស​ពួកខ្លួន​តែប៉ុណ្ណោះ ខណៈ​មុខ​ជំនួញ​ធំ​របស់​ប្រទេស​នេះ គឺជា​របស់​ក្រុមគ្រួសារ​របស់គាត់ ហើយ​ផលប្រយោជន៍​បានមកពី​ប្រេង គឺជា​គ្រាន់តែ​ជាការ​បំរើ​មហិច្ឆតា នយោបាយ និង​អំណាច​យូរអង្វែង​របស់គាត់​។​

         ​លោក Hugo Chavez បាន​ឡើងកាន់​អំណាច​ដំបូង​តាមរយៈ​កំហឹង​ន​យោ​នយោបាយ គឺ​បន្ទាប់ពី​គាត់​ធ្វើ​រដ្ឋប្រហារ​យោធា ឆ្នាំ​១៩៩២ មិនបាន​សម្រេច ។ គាត់​ជា​កូន​ត្រកូល​អ្នកក្រីក្រ ឪពុក​របស់គាត់​ជា​គ្រូបង្រៀន​តូចតាច ហើយ​គាត់​បាន​កាន់អំណាច​ជាង​១៤​ឆ្នាំ​។ ការ​កាន់អំណាច​របស់​គាត់ ជាដំបូង បានធ្វើ​ឲ្យ​កសិករ​មាន​ទំនុកចិត្ត ព្រោះ​មាន​ដី​ធ្វើស្រែ​ចម្ការ តែ​ក្រោយមក​ចូលដល់​ឆ្នាំ​ទី​១០ កសិករ ជួប​វិត្ត​ដីធ្លី គឺ​ដោយសា​តែ​ការពង្រីក ដី​សម្រាប់​អ្នកវិនិយោគទុន ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​កសិកម្ម​របស់​ប្រជាជន​។ នៅ​អំឡុង​ពេលនោះ ការ​ងើប​បះបោរ​ណាមួយ​ត្រូវតែ​ប​ង្គ្រា​ប​។

         ​អតិផរណា​ទំនិញ​កើន​ឡើងជា​លំដាប់ ខណៈ​ពួក​ឈ្មួញ​មានអំណាច ចាប់ផ្ដើម​ក្រឡុង​សេដ្ឋកិច្ច ហើយ​ផលប្រយោជន៍​បានមកពី​ប្រេង​មិនបាន​ធា្ល​ក់​ដល់ដៃ​សគម​មន៍​អ្នកក្រីក្រ ។ នៅពេល​ជំងឺមហារីក​របស់គាត់ ចាប់ផ្ដើម​ធ្វើ​ឲ្យ​គាត់​ឈឹ​ចាប់  ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ​តែងតែ​ផ្សាយ​ថា គាត់​មាន​សុខភាព​ល្អ ហើយ​នៅពេល​ត្រឡប់ មកពី​ព្យាបាល​ពី​បរទេស​ត្រូវ​បានទទួល​បដិសណ្ឋាកិច្ច ដោយ​កម្រាលព្រំ និង​មន្ត្រីជាន់ខ្ពស់​រាប់សិប​នាក់​។ លោក Hugo Chavez គឺជា​មហាមិត្ត​របស់​អតីត​ប្រធានាធិបតី ប្រទេស​គុយបា លោក Fidel Castro ដែលជា​បុរស​ខ្លាំង​របស់​គុយបា​។

         ​ក្រៅពីនេះ ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់គាត់ មានដូចជា ចិន រុស្ស៊ី និង​អេ​រ៉ង់​។ កាលពី​គាត់​ទៅ​ថ្លែង​សុន្ទរកថា នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ ឆ្នាំ​២០០៦  គាត់​បាន​ហៅ​លោក ប្រធានាធិបតី​អាមេរិក George W. Bush ថា ជា​បី​សាច​។ ឈ្មោះ​កំណើត​របស់គាត់​គឺ Hugo Rafael Chavez Frias ។ ក្នុងឋានៈ​ជា​កូន​កសិករ​ក្រីក្រ លោក​បាន​ចូល​បំរើ​ជា​កងទ័ព​តាំងពី​អាយុ​១៧​ឆ្នាំ​។ គាត់​ត្រូវបាន​ចាប់​ដាក់គុក គឺ​បន្ទាប់ពី​ដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​១៩៩២ មិនបាន​សម្រេច​។ តែ​ពី​ឆ្នាំ​ក្រោយមក​គាត់ ត្រូវបាន​ដោះលែង​។ នៅពេលនោះ​គាត់ និង​ក្រម​បក្សពួក​គាត់​បាន​បង្កើត​គណបក្សនយោបាយ​មូ​យ ហើយ​បានឈ្នះ​ឆ្នាំ​១៩៩៩ នៅពេលនោះ​គាត់​មាន​អាយុ​៤៤​ឆ្នាំ​៕

07-m (1) 07-m (2)