លួងលោម​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ទៅ​មើល​ខុន​សឺត ហើយ​រំលោភ​សេពសន្ថវៈ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

, , Comment closed

         ខេត្តកំពត ៖ បន្ទាប់ពី​មាន​បណ្តឹង​របស់​អាណាព្យាបាល ក្មេងស្រី​រងគ្រោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ កាលពី​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៣ វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ត្រង់ចំណុច​ភូមិ​ទី្វ​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្តកំពត ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា យុវជន​រូបនេះ​បាន​លួងលោម​កូនស្រី​របស់ខ្លួន​មិនទាន់​គ្រប់​វ័យ​យកទៅ រំលោភ​សេពសន្ថវៈ​។​

         ​ជនសង្ស័យ​មានឈ្មោះ សៅ សុ​វណ្ណា​រ័ត្ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ក្រោយពី​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​នេះ​បាន​រយៈពេល​២​ថ្ងៃ​។ ដោយឡែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ឃ​បគ អាយុ​១៤​ឆ្នាំ មានផ្ទះ​ស្ថិតក្នុង ភូមិ​សង្កាត់ ជាមួយ​ជនសង្ស័យ​។ សមត្ថកិច្ច​បានបញ្ជាក់​ថា ដើមចម​នាំ​ឲ្យ​មាន​ករណី​រំលោភ​នេះ​កើតឡើង គឺ​មុនដំបូង​យុវជនជាប់ចោទ​និង​នារី​រងគ្រោះ​បាន​ទៅ​មើល​ការប្រគុំ តន្ត្រី​ទាំងអស់គ្នា នៅក្នុង​បរិវេណ​តារាង​បាល់​ខេត្តកំពត​កាលពី​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៣​។​

         ​លុះដល់​ម៉ោងជាង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​ដដែល គេ​បាន​ណាត់ជួប​គ្នា​ហើយ​ជិះ​ម៉ូតូ​ទៅ​វត្ត​ជុំ​គ្រៀល រួច​ចូលទៅក្នុង​សាលាឆាន់ ដោយ​លួងលោម​នារី​រងគ្រោះ​រួមភេទ​តែម្តង​។ នៅពេល​កំពុង​ប្រតិ​ប​តិ្ត​ការ ដោយសារ​ក្មេងស្រី​មានការ​ឈឺចាប់​ស្រែកយំ​ខ្លាំងពេក ទើប​យុវជនជាប់ចោទ​បញ្ចប់​សកម្មភាព​ទាំង​មិនទាន់បាន​ស៊ីជម្រៅ​ផង​នោះ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ប្រព្រឹត្ត​រួច ពួកគេ​ក៏​បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន ដោយឡែក​នារី​រងគ្រោះ​បន្ទាប់ពី​មាន​បញ្ហា​នេះ​គេ​មិនបាន​វិល​ទៅផ្ទះ​វិញ​ទេ គឺ​ដេក​នៅ​កន្លែង​នោះ​មួយ​យប់​ទល់​ភ្លឺ​ទើប​វិលត្រឡប់​ចូល​ផ្ទះ​។

         ​ដោយសារ មានការ​ងឿងឆ្ងល់​ឪពុក ម្តាយ នាង​ក៏បាន​សួរដេញដោល​រួច​ទើប​នាង​ប្រាប់​ការពិត​ដល់​ពួកគាត់ ហើយក៏​មានការ​ប្តឹង​ចោទប្រកាន់​ពី​ករណីនេះ​តែម្តង​។ សមត្ថកិច្ច​បាន​បន្ថែម​ថា ករណី​ខាងលើ បើ​និយាយ​ទៅ​វា​មិនមែនជា​ការរំលោភ​នោះទេ តែ​នេះ​ជាការ​លួងលោម​នារី​រងគ្រោះ​ដែលជា​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ យកទៅ​រួមភេទ តែ​មិនទាន់​ដល់​ស៊ីជម្រៅ​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា​ករណី​ខាងលើ​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាមផ្លូវ​ច្បាប់​៕

07-m