លោក​ផ្កាយ​២​យោធា ឆាយ សារ៉េត ដក​កាំភ្លើងខ្លី​បាញ់បោះ​សេរី​នៅ​ខណ្ឌមានជ័យ ប្រពន្ធ​សុំ​សម្រួល​ស្ងាត់ៗ​

, , Comment closed

         ​រាជធានី​ភ្នំពេញ  ៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៣ ដោយសារ​លោក​ផ្កាយ​ពីរ​យោធា​មួយរូប​ឈ្មោះ ឆាយ សារ៉េត បាន​ដក​កាំភ្លើងខ្លី​បាញ់បោះ​យ៉ាង​អនាធិបតេយ្យ​ចំនួន​២​កន្លែង ដោយ​មួយកន្លែង​ស្ថិតនៅ​ម្ដុំ​តូប​លក់​សាច់​ឆ្កែ​ក្នុងភូមិ​ឫស្សី​ស្រស់ និង​មួយកន្លែង​ទៀត​ស្ថិតនៅ​ក្នុងផ្ទះ​របស់លោក​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

         ​នៅ​មុនពេល​កើតហេតុ​លោក​ផ្កាយ​ពីរ ឆាយ សារ៉េត ទំនងជា​ស្រវឹង​ខ្លាំង​បាន​បើករថយន្ត​ម៉ាក​ហាយ​លែ​ន​ឌ័​រ ពណ៌​ខ្មៅ​ចេញពី​ធ្វើការ​ឆ្ពោះ​ទៅផ្ទះ​ស្ថិតនៅ​ភូមិ កោះនរា សង្កាត់​និរោធ ខណ្ឌមានជ័យ ។ លុះ​ធ្វើដំណើរ​ទៅដល់​ម្ដុំ​តូប​លក់​សាច់​ឆ្កែ​ក្នុងភូមិ​ឫស្សី​ស្រស់ ផ្កាយ​ពីររូប​នេះ​បាន​ចុច​កញ្ចក់​ឡាន​ចុះ​រួច​ទាញ​កាំភ្លើងខ្លី​បាញ់​ចេញពី ក្នុង​ឡាន​មិនដឹង​មូលហេតុ ប៉ុន្តែ​គ្រាប់​បាន​ទម្លុះ​កញ្ចក់​ឡាន​របស់គាត់​ព្រោះ​កញ្ចក់​មិនទាន់​ចុះ ផុត​។ បន្ទាប់មក​លោក​ផ្កាយ​ពីរបាន​បន្តដំណើរ​ទៅដល់​ផ្ទះ​របស់គាត់​ស្ថិតនៅ ភូមិ​កោះនរា ហើយ​ទំនងជា​មួម៉ៅ​កាន់តែខ្លាំង​ឡើង​ពេល​ចុះ​ពីលើ​រថយន្ត​ក៏​បាញ់​មេឃ​២ គ្រាប់​ថែមទៀត​ដើម្បី​ស្រាយ​កំហឹង​រួច​ចូលទៅ​ដេក​ក្នុងផ្ទះ​ហាក់ដូចជា មិនដឹង​រឿង​អ្វី​សោះ​។​

         ​មន្ត្រីនគរបាល​ប៉ុស្តិ៍​និរោធ​បាន ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​មាន​សំឡេង​កាំភ្លើង​ផ្ទុះ​បែបនេះ​នគរបាល ប៉ុស្តិ៍​ទៅដល់​ដើម្បី​សួរនាំ​និង​ធ្វើ​កំណត់ហេតុ តែ​ត្រូវ​ភរិយា​របស់លោក​ផ្កាយ​ពីរ​សុំ​ចរចា និង​សុំទោស​មិន​ឲ្យ​សមត្ថកិច្ច​ទៅ​រំខាន​ប្តី​គាត់​ឡើយ។ ក្នុងករណីនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​រិះគន់ថា តើ​អាង​ស្មា​ពាក់​ផ្កាយ​ឬ​បានជា​បាញ់បោះ​សេរី​តាមចិត្ត​យ៉ាង​ដូច្នេះ​? បើ​អ្នកមាន​បុណ្យស័ក្តិ​តូចតាច​បាញ់​ដេញចាប់​ចោរ​វិញ​ហេតុអ្វី​សមត្ថកិច្ច ចាប់​យកមកអនុវត្ត​តាមច្បាប់​លឿន​ម្ល៉េះ ៕

07-m