សង្ស័យ​ខូចចិត្ត​រឿង​ស្នេហា លោត​សម្លាប់ខ្លួន​ពីលើ​ផ្សារ​សុរិយា​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​លោត​សម្លាប់ខ្លួន​ពីលើ​ជាន់ ទី​៤​កន្លះ​នៅក្នុង​ផ្សារ​ទំនើប​សូរិយា​ដោយសារតែ ខូចចិត្ត​និង​អស់សង្ឃឹម​រឿង​អ្វី​ម្យ៉ាង​កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃទី​៥ ខែមីនា​ឆ្នាំ​២០១៣​ នៅ​ចំណុច​ក្នុង​ផ្សារ​ទំនើប​សូរិយា​ដែលមាន​ទីតាំងនៅ ផ្លូវ​លេខ​63 ក្រុម​34 ភូមិ​4 សង្កាត់​ផ្សារ​ថ្មី​ទី​1 ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

         ​យោងតាម​កាត​មួយ​សន្លឹក​លេខ​040020​ជា ប័ណ្ណ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មាន​បិទ​រូបថត​និង​ឈ្មោះ ជនរងគ្រោះ​មាន ឈ្មោះ ពៅ រស្មី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​លក់ដូរ​ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ ស្រុក អូរ​ស្មាច់​ក្រុង​ប៉ោយប៉ែត​។ ជនរងគ្រោះ ត្រូវគេ​ឃើញ​ឈរ​និយាយ​ទូរស័ព្ទ​ម្នាក់ឯង​នៅ​កាំ​ជណ្តើរត្រង់​ជាន់​ទី​៤​កន្លះ​ដោយ និយាយ​ទូរស័ព្ទ​បណ្ដើរ​យំ​បណ្ដើរ​ព្រមទាំង​ឮ​ពាក្យ​ថា​យើង​ត្រូវ​ចប់​ហើយ​។​

         ​គេ​សង្ស័យថា​ជនរងគ្រោះ​ប្រហែលជា​និយាយ​ទូរស័ព្ទ ជាមួយ​សង្សារ​របស់គាត់ ហើយ​ត្រូវ​សង្សារ​របស់គាត់​ឆ្លើយ​យ៉ាងខ្លី​ថា​យើង​ត្រូវ​ចប់​ហើយ ធ្វើ​ឲ្យ​ជនរងគ្រោះ​ខូចចិត្ត​យ៉ាងខ្លាំង​បន្ទាប់មក​ស្រាប់តែ​ឃើញ​លោត សម្លាប់ខ្លួន​ពីលើ​ជាន់​ទី​៤​កន្លះ​មកក្រោម បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​មួយ​រំពេច​។ ឆ្លងតាម​ការត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ​ឃើញថា​ជនរងគ្រោះ បែក​លលាដ៍ក្បាល​សំប៉ែត បាក់ឆ្អឹង​ដៃ​ឆ្វេង ឆ្អឹង​កជើង​ស្តាំ ភ្លៅ​ស្តាំ បញ្ជាក់​ឲ្យ​ឃើញថា​ពិតជា​ស្លាប់​ដោយ​លោត​ធ្វើអត្តឃាត​ខ្លួនឯង​ប្រាកដ​មែន​៕

581647_541560959208376_1638960164_n