ផឹកស៊ី​ស្រឹ​វឹង​ប្រណាំង​ម៉ូតូ​ទាក់​ដៃចង្កូត​ដួល ស្លាប់​២​នាក់​របួសធ្ងន់​២​នាក់​

, , Comment closed

         ​ខេត្តកណ្ដាល ៖ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​យុវជន​ចំនួន​បួន​នាក់  បាន​ជិះ​ម៉ូតូ​ប្រដេញ​គ្នា កណ្ដាល​ទ្រូងផ្លូវ​លឿន​ដូច​ហោះ​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៣​នៅតាម​បណ្ដោយ​ផ្លូវជាតិលេខ​៤​ស្ថិតក្នុង​ភូមិ​បែក​ចាន ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល នៅពេល មកដល់​ចំណុចកើតហេតុ​ដោយសារ​ប៉ះ​ដៃចង្កូត​គ្នា​ធ្វើ​ឲ្យ​ម៉ូតូ​មួយគ្រឿង ដែល​ជិះ​គ្នា​ពីរ​នាក់​បាន​ដួល​ហើយ​ជ្រុល​ទៅបុក​ដើម​អំពិល​ទឹក​បារាំង​នៅ តាម​ចិញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​យុវជន​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​ជាមួយគ្នា​នោះ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែក​យុវជន​ពីរ​នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ផ្សេងគ្នា​បាន​ដួល​នៅក្បែរ​គ្នា នោះ​ក៏​រងរបួស​ធ្ងន់​ផងដែរ​។​

         ​ជនរងគ្រោះ​ដែល​ស្លាប់ ទី​១.​មានឈ្មោះ ផល​ចិ​ត្រា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ទី​២. ឈ្មោះ​កុយ សារ៉ាក់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស ទាំងពីរ​នាក់​រស់នៅ​ភូមិ​ថ្មី​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​។ ជនរងគ្រោះ​ដែល​ស្លាប់​នេះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មា​ស់រី​វ៉ូ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1B-4515​។ យុវជន​ពីរ​នាក់​ទៀត​ដែល​រងរបួស​ធ្ងន់ នោះ​មានឈ្មោះ ច​ន លក្ខិណា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល និង​ម្នាក់ទៀត​ឈ្មោះ​អៀង​អាយុ​ប្រហែល​១៨​ឆ្នាំ​ដែរ រស់នៅ​ភូមិ​ថ្មី​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​។ យុវជន​ពីរ​នាក់​ដែល​របួស​នេះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​សូ​ហ្គោ​ន​ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ​។​

         ​មុនពេល​កើតហេតុ​យុវជន​ទាំង​៤​នាក់ ដែល​ត្រូវជា​មិត្តភក្ដិ​និង​គ្នា​បាន​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​នៅ​ហាង​រស្មី ពេជ្រនិល​នៅក្នុង​សង្កាត់​កន្ទោក ពេលនោះ​ដោយសារ​មាន​សភាព​ស្ងាត់​ល្អ​ពួកគេ​បាន​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​លឿន ដូច​ហោះ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តាម​កណ្ដាល​ទ្រូងផ្លូវ លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​ទាំងពីរ​គ្រឿង​បាន​ប៉ះ​ដៃចង្កូត​គ្នា បណ្ដាល​ឲ្យ​ម៉ូតូ​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ដួល​ឆ្លងផ្លូវ​ជ្រុល​ទៅបុក​ដើម អំពិល​ទឹក​បារាំង​នៅ​ខាងឆ្វេង​ដៃ​របស់ខ្លួន ដែល​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​នោះ​។ នៅពេល​ម៉ូតូ​បុក​ដើម​អំពិល​ទឹក​បារាំង​នោះ​អ្នក​ដែល​អង្គុយ ពីក្រោយ​បាន​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹកស្អុយ​តាម​ចិញ្ចើមផ្លូវ លុះ​គេ​ជួយ​ស្រង់​ចេញ​មកពី​ក្នុង​ទឹកស្អុយ​ឃើញ​ស្លាប់​ទាំងពីរ​នាក់​តែ ម្ដង​ដែល​ម្នាក់​បាន​ស្លាប់​ក្បែរ​គល់​អំពិល​ទឹក​បារាំង​និង​ម្នាក់ទៀត​បាន ស្លាប់​នៅពេល​គេ​ស្រង់​ចេញពី​ក្នុង​ទឹកស្អុយ​៕

06-m