ស្រវឹង​ខ្លាំងពេក​ទប់​ចង្កូត​ម៉ូតូ​មិនបាន ដួល​បែក​គ្រាប់ភ្នែក​ខាងឆ្វេង​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​រងរបួស​ធ្ងន់ និង​បែក​គ្រាប់ភ្នែក ខាងឆ្វេង បន្ទាប់ពី​ជិះ​ម៉ូតូ តែម្នាក់ឯង ហើយ​ធ្លាក់​ពីលើ​ផ្លូវ ដួល​ច្រ​ង៉ា​ប់​ច្រ​ងិ​លពី​វេលា​ម៉ោង ៨ និង ១០​នាទី​យប់ ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៣ ស្ថិតនៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ ៤ ក្នុងភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ ដោយសារតែ​ស្រវឹង​ខ្លាំងពេក​ទប់​ចង្កូត​ម៉ូតូ​មិនបាន ។​

         ​មុនពេល​កើតហេតុ ជនរងគ្រោះ  វីរៈ សុភ័ក្ដ្រ អាយុ ២០ ឆ្នាំ មុខរបរ ជា​សន្ដិសុខ​ឯកជន រស់នៅ​ភូមិ  ប្រទះ​ឡាង សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ជិះ​ម៉ូតូ​ម៉ាក សេ ១២៥ ស៊េរី ២០១២ ពណ៌​ក្រហម ក្នុង ទិសដៅ​ពី លិចទៅ​កើត ដោយ​ស្ថាន​ភាពស្រវឹង​ជោក លុះដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ រេ​ចង្កូត​ធ្លាក់​ទៅ​ផ្លូវ​គ្រួស​ក្រហម បណ្ដាលឱ្យ រអិលដួល​តែម្នាក់ឯង រងរបួស​ធ្ងន់​បែក​គ្រាប់ភ្នែក​ខាងឆ្វេង ៕

06-m (2) 06-m (1)