ទាមទារ​សំណង​ពី ផាក់ ស៊ី​ហូ ប្រមាណ ១,១​លាន​ដុល្លារ​អាមេរិក ក្នុងករណី​បំពាន​ផ្លូវភេទ​ស្ត្រី​ម្នាក់​

, , Comment closed

         ​ក្រុង​សេ​អ៊ូ​ល ៖  តារាភាពយន្ត​កូរ៉េខាងត្បូង ផាក់ ស៊ី​ហូ (Park Si Hoo) ជា​តារាភាពយន្ត​កូរ៉េ ដែលមាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង «The Princess’ Man» នោះបាន​ចំណាយពេល​១០​ម៉ោង​នៅ​ប៉ុស្តិ៍​ប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍ កន្លងទៅនេះ​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា លោក​បាន​រំលោភបំពាន​ផ្លូវភេទ​លើ​ស្ត្រី​ម្នាក់ ហើយ​សមត្ថកិច្ច​បា​នប​ន្ត​ស៊ើបអង្កេត​ករណីនេះ ឲ្យ​កាន់តែ​ស៊ីជម្រៅ​។​

         ​ស្រី​អាយុ​២២​ឆ្នាំ​ដែល​សុំ​មិន​បញ្ចេញ​បាន​ចោទប្រកាន់ថា តារាភាពយន្ត ផាក់ ស៊ី​ហូ បាន​ស្រវឹងស្រា​នៅក្នុង​បារ​មួយកន្លែង បន្ទាប់មក​បាន​នាំ​នាង​ទៅផ្ទះ​របស់គាត់ ហើយ​ក៏បាន​បៀតបៀន​ផ្លូវភេទ ខណៈពេល​នាង​មិនដឹង​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​។ សមត្ថកិច្ច បានប្រកាសថា ពួកគេ​បានទទួល​ភស្តុតាង​ថ្មី​ក្នុងករណីនេះ​ពី​មេធាវី​របស់​តារាភាពយន្ត នេះ​កំឡុងពេល​ស៊ើបអង្កេត នោះ​គឺ​សារ​ឆ្លើយឆ្លង​គ្នា​វាង​ដើមបណ្តឹង និង​មិត្ត​ភ័ក្តិ​របស់​នាង​។​

         ​សារ​ឆ្លើយឆ្លង​គ្នា​មួយ​បានធ្វើ​ឡើង បន្ទាប់ពី​ឧបទ្ទវហេតុ​កើតឡើង ដោយ​ស្ត្រី​ម្នាក់នេះ​បានបញ្ជាក់​ថា នាង​ជា​ជនរងគ្រោះ​ដោយសារតែ​ការ​បៀតបៀន​កេរ្តិ៍ខ្មាស ដូច្នេះ​នាង​ក៏​ទៅប្តឹង​សមត្ថកិច្ច​។ ស្របពេល​ជាមួយគ្នានេះ​មិត្ត​ភ័ក្ដិ​របស់​នាង​បានផ្តល់​គំនិត​ថា នាង​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​មួយ​ពាន់​លាន​វ៉ុ​ន ឬ​ស្មើនឹង​១,១​លាន​ដុល្លារ​អាមេរិក​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បានចង្អុលបង្ហាញ​ថា តារាភាពយន្ត​ខាងលើនេះ​បាន​អះអាងថា មិនមាន​ការផ្លាស់ប្តូរ​ណាមួយ​បានធ្វើ​ឡើង​នោះទេ​ចំពោះ​ករណីនេះ​៕

06-m (2) 06-m (1)