ជួសជុល​និង​ពង្រីក​ផ្លូវជាតិ​លេខ​ ៦ ពី​ខេត្តកំពង់ចាម​ដល់​ខេត្តសៀមរាប ត្រូវ​ចំណាយ​ថវិកា​ ២៥០​ លាន​ដុល្លារ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា​២៥០​លាន​ដុល្លារ ដើម្បី​ជួសជុល និង​ពង្រីក​ផ្លូវជាតិ​លេខ​៦ ពី​​ខេ​ត្ត​កំ​ពង់​ចា​ម ដល់​ខេត្តសៀមរាប ដែលមាន​ប្រវែង​ជាង ២៥០​គីឡូម៉ែត្រ ក្រោម​កម្ចី​ហិរញ្ញប្បទាន​របស់​ចិននិង​ថវិការ​បដិភាគ​របស់​រដ្ឋាភិបាល​។​

         ​ក្នុង​ពិធីបើកការដ្ឋាន​នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​៥ ខែមីនា ឆ្នាំ​២០១៣​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៦A​នេះ ជា​គម្រោង​ធំ​មួយ ដែល​នឹងត្រូវ​ចំណាយពេល​ជាង​៣​ឆ្នាំ ៦​ខែ ដើម្បី​បញ្ចប់ ហើយ​វា​នឹង​ក្លាយជា​ផ្លូវ​ដ៏​ល្អ​ជាងគេ​នៅ​កម្ពុជា​និង​ជា​កន្លែង​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ និង​បណ្តា​ខេត្ត​ផ្សេងៗ​។

         ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្តល់​ហិរញ្ញប្បទាន​ជា​ជំនួយឥតសំណង និង​កម្ចីសម្បទាន​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន សម្រាប់​ការស្តារ និង​អភិវឌ្ឍ​ផ្លូវ ស្ពាន និង​កំពង់ផែ ដើម្បី​សម្រួល​ដល់​វិស័យ​គមនាគមន៍ ដឹកជញ្ជូន និង​សមា​ហ​រ័​ណ​កម្ម​ជាតិ ត​ភ្ជាប់​ជាមួយ​ប្រទេសជិតខាង ដែលមាន​ទឹកប្រាក់​សរុប​ជាង​៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ចាប់តាំងពី​ឆ្នាំ​២០០៤​មក ទល់​បច្ចុប្បន្ននេះ​៕

06-m (2) 06-m (1)