ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​វាល​ក្រោម​ខេត្តកំពង់ធំ មានរឿង​អាថ៌កំបាំង​

, , Comment closed

         ​ខេត្តកំពង់ធំ ៖ នៅ​តំបន់​វាល​ក្រោម​មួយផ្នែក​ស្ថិតនៅ​ក្រុង​ស្ទឹងសែន និង​មួយផ្នែក​ទៀត ស្ថិត​ក្នុងស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ឬ​ត្រូវគេ​លួច​ដុត​ទន្ទ្រាន​យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន អស់​រយៈពេល​ប្រមាណ មួយ​សបា្ដហ៍​កន្លងមក​ហើយ បណ្តាល​ឲ្យ​ខូចខាត​ប្រមាណ ២០០ ហិកតា ប៉ុន្ដែ​ខាង​មន្ដ្រីជលផល​ខេត្ដ​អះអាងថា មាន​ត្រឹម ៨៥​ហិកតា​ប៉ុណ្ណោះ ។​

         ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ បានឱ្យដឹងថា ព្រៃ​លិច​ទឹក​ស្ថិតក្នុង​តំបន់​វាល​ក្រោម​បាន រង​ការឆាបឆេះ រហូតមកដល់​ពេលនេះ​មិនទាន់​រលត់ទៅវិញ​នៅឡើយ​ទេ ហើយក៏​មិនទាន់មាន​វិធានការ​ណាមួយ ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​នោះដែរ ។ ប្រជាពលរដ្ឋ បាន​សម្ដែង​ការព្រួយបារម្ភ​ថា បើសិន​គ្មាន​វិធានការ និង​ជួយ​ពន្លត់ភ្លើង​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ ព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា ផ្សេងទៀត នឹងត្រូវ​ឆាបឆេះ​ខ្លាំង​ឡើងៗ​។​

         ​លោក ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល ផល ខេត្ដ​កំពង់ធំ បាន​ប្រាប់​អ្នកកាសែត​ថា ការលើកឡើង​របស់​ប្រជាពលរដ្ឋ​អំពី​ករណី​ភ្លើង​ឆាបឆេះ​ព្រៃ​លិច​ទឹក​អស់​ជាង ២០០ ហិកតា នោះ ជា​រឿង​មិន​ពិត​ឡើយ​គឺ​មានតែ​ផ្ទៃដី​ព្រៃ​លិច​ទឹក ត្រឹមតែ ៨៥​ហិកតា​ប៉ុណ្ណោះ ដែល​រង​ការ ឆាបឆេះ ហើយ​បាន​រលត់​ទៅ វិញ​ហើយ ។ ក្រោយពេល​ចុះទៅពិនិត្យ​ផ្ទាល់ នៅ​កន្លែងកើតហេតុ មន្ត្រី​ជំនាញ​បាន​សរសេរ របាយការណ៍ បញ្ជូនទៅ​អភិបាលរង​ខេត្ដ ព្រះរាជអាជ្ញា និង​លោក ណៅ ធួ​ក រួចហើយ​៕

06-m