ការ​ប្រពន្ធ​ថ្មីថ្មោង​រួមដំណេក​បាន​៣​ដង នាង​ចុះ​ចេញពីផ្ទះ​ដោយ​មិនដឹង​មូលហេតុ​

, , Comment closed

         ​ខេត្តតាកែវ​ ៖ ក្រោយពី​ពិធីមង្គលការ ដែល​ត្រូវ​បានរៀបចំ ឡើង​យ៉ាង​គគ្រឹកគគ្រេង ភាគី​ខាង​កូនក្រមុំ បានសម្រេច​ចិត្ត ចាកចោល​កូន​ក​ម្លោះ​ដែល​ទើបនឹង​រៀបការ​ថ្មីថ្មោង បណ្តាល​ឲ្យ​ស្វាមី សោកសៅ ព្រោះតែ​បាត់​ភរិយាជាទី​ស្រលាញ់​ចុះចេញ ពី​ផ្ទះ​ដោយ​មិនដឹង​មូលហេតុ​ហើយ ក្រុមគ្រួសារ​សាច់ញាតិ​ទាំងសងខាង ក៏​មិនដឹងថា ភាគី​ខាង​ស្រី​គេចខ្លួន ទៅ​ទីណា​នោះទេ​។​

         ឈ្មោះ សឺ​ន វ៉ាន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​អូ​សា​រ៉ា​យ ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា គាត់​បាន​រៀបការ ថ្ងៃទី​១៩ ខែមករា ជាមួយ​នារី​ម្នាក់ មានឈ្មោះ សឿន ច​ន្ទូ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ ជាមួយគ្នា​។  បន្ទាប់ពី​រៀបការ​បាន​៨​ថ្ងៃ ប្រពន្ធ​របស់គាត់ បាន​ចាល​ចោល រូបគាត់​ដោយ​គ្មាន​ស្រណោះ​។ បុរស​អភ័ព្វ​ស្នេហ៍ បាន​បន្តទៀតថា នៅពេលដែល​ពិធីមង្គលការ មិនទាន់​មកដល់​នោះ រូបគាត់​និង​គូ​ដណ្ដឹង ស្រលាញ់គ្នា​ធម្មតា​ទេ​។​

         ​លុះ​ពេល​ការ​រួច​បាន​ប៉ុន្មាន​រាត្រី​ក៏បាន​រួមដំណេក​ប្រមាណ​បី​ដង គឺ​ប្រពន្ធ​របស់គាត់​បាន រត់គេចខ្លួន ដោយ​មិនដឹង​មូលហេតុ ហើយ​បើទោះជា​ប្រពន្ធ គាត់​មាន​កំហុស ឆ្គង​យ៉ាងណាក្ដី អោយតែ​ប្រពន្ធ​គាត់​វិលត្រឡប់​មកវិញ គាត់​សុខចិត្ត​រួមរស់ ដោយ​មិន​ប្រកាន់​នូវ​រឿងរ៉ាវ ដែល​ខុសឆ្គង​នោះទេ ព្រោះ​រូបគាត់​គិតថា​ធម្មតា ជាតិ​ជាម​នុស្ស​គ្មាន នរណាម្នាក់​មិនដែល​ចេះ​ខុស​នោះទេ ប៉ុន្តែ​រាល់​កំហុស​ដែល​ខុស តែងតែ​ត្រូវបាន កែលំអរ​ឡើងវិញ​៕

06-m