ខឹង​ប្រពន្ធ​មិន​ព្រម​ដេក​ជាមួយ វាយបំផ្លាញ​ទ្រព្យសម្បត្តិ និង​បង្ក​អំពើហិង្សា​

, , Comment closed

         ​ខេត្តតាកែវ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅតាម​ពាក្យបណ្តឹង ស្ត្រី​ជា​ប្រពន្ធ ដោយ​ចោទ​ពីបទ​វាយដំ​ទៅលើ​រូបនាង និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ខ្ទេច​គ្មាន​សល់ ខណៈពេលដែល​បុរស​ជា​ប្តី​រូបនេះ​បាន​សុំ​ប្រពន្ធ​ដេក​ជាមួយ​តែ ប្រពន្ធ​មិន​ព្រម ក៏​កើតជា​អំពើហិង្សា ហើយ​ភ្លាមៗ​នោះ ប៉ូលិស​បាន​ទៅ​ឃាត់ខ្លួន​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​ទៅតាម ផ្លូវច្បាប់ ។​

         ​ហេតុការណ៍​អំពើហិង្សា​ទៅលើ​ប្រពន្ធ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៤ មីនា ២០១៣ ស្ថិតនៅ​ភូមិ​គ្រាំងធ្នង់ ឃុំ​រវៀង ស្រុក​សំរោង ។  បុរស​ជា​ប្តី​ដែល​ប៉ូលិស​ឃាត់ខ្លួន​នេះ​មានឈ្មោះ សុក រ៉ុង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​ហើយ​ប្រពន្ធ​ឈ្មោះ ទឹង គ​ន្ធា ភេទ​ស្រី អាយុ​៥០​ឆ្នាំ ត្រូវបាន​ប្តី​វាយ​ពកថ្ងាស និង​ជាំ​ពេញ​ខ្លួន៕

06-m