ក្រោយពេល​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​មាន​អគ្គិសនី​ប្រើប្រាស់​ឡើងវិញ ក្រុមហ៊ុន CPTL ទាមទារ​សំណង​១០​ម៉ឺន​ដុល្លារ​

, , Comment closed

         ​ខេត្ដ​បន្ទាយមានជ័យ ៖ បន្ទាប់ពី​បណ្តាញ​អគ្គិសនី​ត្រូវបាន​ភ្ជាប់​ឲ្យ​ប្រជាពលរដ្ឋ នៅ​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ប្រើប្រាស់​ជា​ប្រក្រតី​ឡើងវិញ​កាលពី​ថ្ងៃទី​៤ ខែមីនា កន្លងទៅនេះ សមត្ថកិច្ច​បាន​បង្ហើប​ឱ្យដឹងថាក្រុមហ៊ុន​អគ្គិសនី CPTL បានដាក់​ពាក្យបណ្ដឹង​ទាមទា​រ​សំណង​១០​ម៉ឺន​ដុល្លារ ពី​ម្ចាស់​រថយន្ដ​កាមរី​ដឹក​ប្រហុក និង​រថយន្ដ​បែន​ដឹក​ថ្ម​ដែល​បាន​បុក​បង្គោល ភ្លើង​បាក់​ជាច្រើន​ដើម​បណ្ដាល​ឱ្យដាច់ ចរន្ដអគ្គិសនី​ទាំង​ខេត្ដ​បន្ទាយមានជ័យ និង​ខេត្ដ​សៀមរាប ។

         ​ដើមបណ្ដឹង បានដាក់​ពាក្យបណ្ដឹង​ចូល​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៣ ហើយ​សំណុំ រឿង​ដែល​ក្រុមហ៊ុន​អគ្គិសនី CPTL ប្ដឹង ទាមទារ​សំណង​នោះ សមត្ថកិច្ច​បាន​បញ្ជូន​ដល់ដៃ​តុលា ការ​ហើយ​ដែរ តែ​ការចាត់ការ​បែបណា  នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ។ បណ្តាញ​អគ្គិសនី​បាន​ត​ភ្ជាប់​ឡើងវិញ​ហើយ​បន្ទាប់ពី​កម្មករ និង​កម្លាំង សមត្ថកិច្ច​របស់លោក​បាន​ប្រឹងប្រែង អស់​រយៈពេល​៤​ថ្ងៃ ៤​យប់ ប៉ុន្ដែ​នៅក្នុង បណ្ដឹង ក្រុមហ៊ុន​ពុំបាន​បញ្ជាក់​និង​ទាម ទារ​កម្រៃ​ពលកម្ម​នោះទេ ។​

         ​សមត្ថកិច្ច​បានបញ្ជាក់​ថា  នៅពេល​រថយន្ដ​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក​នោះ​គឺ​តំណាង​ខាង​រថយន្ដ​បែន​ដឹក​ថ្ម​បាន​ចូលខ្លួន​មក​ដោះស្រាយ ប៉ុន្ដែ​បើ យើង​មើលទៅ​រថយន្ដ​បង្ក​មិនមែនជា រថយន្ដ​ដឹក​ថ្ម​ទេ វា​ជា​រថយន្ដ​ដឹក​ប្រហុក ហើយ​តាម​ការស្រាវជ្រាវ​ម្ចាស់​រថយន្ដ ដឹក​ប្រហុក​មាន​ទីលំនៅ​ឯ​ខេត្ដ​សៀមរាប ខណៈ​សមត្ថកិច្ច​ចុះទៅ​ដល់ផ្ទះ​គឺ​ផ្ទះ របស់គេ​បិទទ្វារ​ជិត ។ CPTL ជា​ក្រុមហ៊ុន មួយ​យក​បណ្ដាញ​ភ្លើង​ពី​ប្រទេស​ថៃ​មក ចែកចាយ​បន្ដ​នៅ​ខេត្ដ​ចំនួន​៣​គឺ​ខេត្ដ​បាត់ ដំបង សៀមរាប និង​បន្ទាយមានជ័យ ៕

05-m