បត់​ម៉ូតូ​ឆ្លងផ្លូវ​មិន​មើល​ក្រោយ ត្រូវ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​បុក​ស្លាប់​២​នាក់ យ៉ាង​អាណោចអាធ័ម​

, , Comment closed

         ​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​២​នាក់​ដែល​ជិះ​ម៉ូតូឌុប​គ្នា​មួយគ្រឿង​បាន​ស្លាប់ ដោយសារ រថយន្ត​ដឹក​ភ្ញៀវទេសចរ ១​គ្រឿង ចេញពី​ខេត្តសៀមរាប ទៅ​ជាយដែន​ប៉ោយប៉ែត បាន​បុក​ពេញទំហឹង​ខណៈ​បត់​ម៉ូតូ​ឆ្លងផ្លូវ​មិន​មើល​ក្រោយកាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥  ក្នុងភូមិ​ទឹកថ្លា​លិច ឃុំ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

         ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ អឿន សុភាព អាយុ ២៨​ឆ្នាំ​និង​២ ឈ្មោះ គ្រី ស្រីអូន អ្នក​ទាំង​២ មាន​ទីលំនៅ​ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ ពី​លិចទៅ​កើត ដល់​ចំណុច​គ្រោះថ្នាក់ បាន​បត់​ម៉ូតូ ក៏ត្រូវ​រថយន្ត ដឹក​ភ្ញៀវ​ខាងលើ បុក​ស្លាប់​តែម្តង​។ រីឯ​ម្ចាស់​រថយន្ត​បង្កហេតុ មានឈ្មោះ នី សានិ​ត ភេទ​ប្រុស អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ដឹក​ភ្ញៀវទេសចរ​បរទេស មកពី​ខេត្តសៀមរាប បើកបរ​រថយន្ត ប្រភេទ ទួរីស ១២ កៅអី ព​ណ៍ស ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ​ភ្នំពេញ ២ Q ៨៤៦៧ ៕

05-m