រាជធានីភ្នំពេញ ៖ ករណីចាប់នារីម្នាក់ចងដៃចងជើងរួចបិទមុខយកទៅ រំលោភនៅក្នុងព្រៃត្រែង កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ ឋិតនៅក្នុងសង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ កម្លាំងកងអាវុធហត្ថខណ្ឌឫស្សីកែវបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ ឋិតនៅក្នុងឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។
ជនសង្ស័យដែលត្រូវចាប់ខ្លួន មានឈ្មោះ ១-លឹម លី ភេទប្រុស អាយុ២១ឆ្នាំ, ២-ម៉ៅ សុភា អាយុ២៣ឆ្នាំ និង៣-លាភ ស៊ីណា ហៅម៉ាត់ អាយុ១៩ឆ្នាំ ត្រូវជាសង្សារនារីរងគ្រោះ អ្នកទាំងមានទីលំនៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។ ក្នុងចំណោមជនសង្ស័យទាំង៣នាក់ នារីរងគ្រោះបានចង្អុលឈ្មោះ លឹម លី បានចូលរួមធ្វើសកម្មភាពរំលោភនាង ។ ប៉ុន្ដែឈ្មោះ លឹម លី បានបដិសេធ ហើយ ជនសង្ស័យ៣នាក់នេះត្រូវបានបញ្ជូនទៅ កាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដ។
សូមរំលឹកថា នារីវ័យក្មេងម្នាក់ត្រូវក្រុមយុវជនញៀនថ្នាំចំនួន៥នាក់នាំគ្នា ចាប់អូស ចូលក្នុងព្រៃត្រែង ក្បែរកំពង់.ដកោះដាច់ចាប់រំលោភសេពសន្ថវៈម្នាក់ម្តងៗ រហូតបានម្រេច និងបណ្តាលឱ្យនាងសន្លប់ហើយចាប់ចងដៃជើង និងចងមុខទុកចោលរួចគេចខ្លួនបាត់ធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២ កុម្ភៈ ២០១៣នៅចំណុចកំពង់ដកោះដាច់ស្ថិតក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ។
នារីដែល ត្រូវបានរំលោភបំពានផ្លូវភេទអាយុ២០ឆ្នាំ មានលំនៅស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានលោកចៅសង្កាត់កោះដាច់ រួមទាំងប៉ូលិសបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី២ កុម្ភៈ ២០១៣ ប្រជាពលរដ្ឋដែលធ្វើដំណើរបានចូលទៅបត់ជើងតូចក្នុងគុម្ពោតព្រៃត្រែង ស្រាប់តែប្រទះឃើញស្ត្រីរូបនោះត្រូវបានគេចាប់ចងជើងដៃ និងចងមុខដោយនៅដង្ហើមក៏បានរាយការណ៍ប្រាប់ប៉ូលិស និងអាជ្ញាធរមូលដ្ឋានដើម្បីជួយសង្គ្រោះ៕
