ខេត្ដកំពង់ចាម ៖ សង្ស័យឈ្មោះ ថន សាវី ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម ដែលមក ធ្វើការងារជាកម្មករសំណង់នៅក្នុងការ ដ្ឋានសាងសង់រោងចក្រ នៅភូមិរវាងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង៨ព្រឹក ដោយចោទប្រកាន់ពីករណី ចាប់រំលោភសេពសន្ថវៈលើក្មេងស្រីក្នុងការដ្ឋានសំណង់។
ជនរងគ្រោះ ឈ្មោះ ជ.ស.រត ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិពាម៤ ឃុំក្រាំងក្រូច ស្រុកទីនមប៊ៀង ខេត្ដអាងយ៉ាង នៅកម្ពុជាក្រោម ដែលមកធ្វើការជាមួយអ្នកដាំស្លឱ្យឪពុកមា ឈ្មោះ ផាន សុវណ្ណ អាយុ ៥៥ឆ្នាំ ជាមេជាងសំណង់នៅក្នុងការដ្ឋាន សាងសង់រោងចក្រនៅភូមិរវាង ឃុំខ្នុរ ដំបង ស្រុកជើងព្រៃ ខេត្ដកំពង់ចាមនេះ។ ឈ្មោះ ផាន សុវណ្ណ បានប្ដឹងសមត្ថកិច្ចថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង៨ព្រឹក ក្មួយស្រី របស់ខ្លួនគាត់ បានដើរចេញពីកន្លែងដេកទៅបត់ជើង នៅក្នុងការដ្ឋានសំណង់។
លុះពេលបាត់យូរ ពេកគាត់ និងប្រពន្ធកូន ព្រមទាំងកូន ជាងធ្វើសំណង់បានដើររក ពេលនោះកូនចៅរបស់ខ្លួនបានរកឃើញឈ្មោះ ជាន ស្រីរ័ត្ន នៅកន្លែងអាគារលេខ៤ ដោយក្មួយស្រីរបស់ខ្លួនមានសភាពទន់ខ្លួន ហើយក៏នាំគ្នាបីមកន្លែងដេកនាំគ្នា ធ្វើសសៃ រឹតពោះឱ្យទើបដឹងខ្លួន ហើយគាត់សួរថា ចុកពោះឬអី ពេលនោះក្មួយ ស្រីបានប្រាប់ថាមិនចុកពោះទេ គឺឈ្មោះ សាវី បាន ចាប់រំលោភនាងរហូតបានសម្រេច បន្ទាប់មកខ្លួនក៏បានប្ដឹងសមត្ថកិច្ចឱ្យ ជួយអន្ដរាគមន៍តែម្ដង។
ក្មេងស្រីរងគ្រោះបានបំភ្លឺថា ខ្លួនបានដើរទៅបត់ជើងនៅក្នុងការដ្ឋានសំណង់ ស្រាប់តែឈ្មោះ សាវី ដែលជាកម្មករ សំណង់បានចាប់រូបខ្លួននឹងគម្រាមមិនឱ្យ ស្រែក បើហ៊ានតែស្រែកវានឹងសម្លាប់ ចោល ហើយឈ្មោះ សាវី បានចាប់អូស ខ្លួន រហូតដល់អាគារលេខ៤ រួចចាប់ សម្រាតខោអាវ ទើបរំលោភមកលើរូប ខ្លួនរហូតបានសម្រេច។ ជនសង្ស័យបានឆ្លើយសារភាពថា នៅវេលាម៉ោងខាងលើ ខ្លួនបានឃើញ ក្មេងស្រីរងគ្រោះ មកធ្វើការសំណង់ជា មួយខ្លួន ពេលនោះក៏មានទំនាក់ទំនងស្រ ឡាញ់គ្នា ហើយនៅថ្ងៃកើតហេតុ ខ្លួននិងក្មេងស្រី បានមកកន្លែង អាគារលេខ៤ អោបថើបគ្នា ៕
