ក្មេងស្ទាវ​ប្រុស​ស្រី​ប្រណាំង​ម៉ូតូ​គ្នា ជ្រុល​ទៅបុក​គូទ​រថយន្ត​រងរបួស​ធ្ងន់​

, , Comment closed

         រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​និង​៤០ នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៣ ក្រុមក្មេងស្ទាវ​ចំនួន​២ ម៉ូតូ មួយគ្រឿង​ម៉ាក ហ្វី​ណូ ជិះ​គ្នា​៣​នាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1T-5945 និង​មួយគ្រឿង​ទៀត ម៉ាក​ស្កុប​ពី បាន​ជិះ​ប្រដេញ​គ្នា យ៉ាង​លឿន នៅលើ​កំណាត់​ផ្លូវ​ព្រះស៊ីសុវត្ថិ ហើយ​បាន​ជួប​ថ្ងៃ​ស៊យ ជ្រុល​ទៅបុក​គូទ​រថយន្ដ​មួយគ្រឿង បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ កាន់​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ម៉ូតូ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ។​

         ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រុមក្មេងស្ទាវ​ចំនួន​២ ម៉ូតូ មួយគ្រឿង​ម៉ាក ហ្វី​ណូ និង​មួយគ្រឿង​ទៀត ម៉ាក​ស្កុប​ពី បាន​ជិះ​ប្រដេញ​គ្នា នៅលើ​កំណាត់​ផ្លូវ​ព្រះស៊ីសុវត្ថិ លុះដល់​ចំណុចកើតហេតុ កែង​ផ្លូវ​លេខ​១១៨ ពួកគេ​បាន​បុក​រថយន្ដ​ម៉ាក​អា​តូ​ស​មួយគ្រឿង បណ្ដាលឱ្យ​ដួល ក្រ​ងាប់​ច្រ​ងិ​ល រងរបួស​ធ្ងន់ ត្រូវបាន​ដឹក បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ម៉ូតូ​របស់​ពួកគេ បាន​រង​ខូចខាត​ស្ទើរ​ទាំង ស្រុង ។ មន្ដ្រីនគរបាល ចរាចរណ៍​ជើងគោក​អះអាងថា ក្រុមក្មេងស្ទាវ​ជា​ក្រុម​ប្រឈមមុខ​មួយ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរ ក្រៅពី​ការផឹក​គ្រឿង​ស្រវឹង ពួកគេ​បាន​បើកបរ ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​និង​ក្នុង​ល្បឿន​លឿន​៕

04-m