ប្រាក់​អតីតភាព​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន Mfone ត្រូវ​ដោះស្រាយ​របៀប​ណា ?

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ ២០១៣ បុគ្គលិក​ក្រុមហ៊ុន ទូរស័ព្ទ​ចល័ត Mfone ប្រមាណ​៧០០​នាក់ បានមក ជួបជុំគ្នា​នៅ​ទី​ស្នាក់​ក្រុមហ៊ុន Mfone នៅតាម​បណ្តាល ផ្លូវ​ព្រះមុនីវង្ស ខណ្ឌចំការមនដើម្បី​ទាមទារ ឲ្យ​ប្រធាន​ក្រុមហ៊ុន ដោះស្រាយ​ប្រាក់​សំណង អតីតភាព​ការងារ​ជូន​ពួកគាត់ បន្ទាប់ពី​ក្រុមហ៊ុន មួយ​នេះ​ប្រកាស​ក្ស័យធន​។​

         ​តំណាង​បុគ្គលិក​ក្រុមហ៊ុន Mfone បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Mfone បានប្រកាស​ព្យួរការងារ​ពួកគាត់ ដោយ​មិនបាន​បើកប្រាក់​សំណង​អតីតភាព​ការងារ ជូន​ពួកគាត់​តាមច្បាប់ ការងារ​នោះទេ​។ បុគ្គលិក​ដែល​មក​តវ៉ា​នេះ ភាគច្រើន​បម្រើការ​ងារ​ឲ្យ​ក្រុមហ៊ុន Mfone អស់​រយៈពេល ១០ ឆ្នាំ​, ១៥ ឆ្នាំ ដល់​២០​ឆ្នាំ ដែល​សុទ្ធសឹង​ត្រូវ​ទទួលបាន​ប្រាក់​អតីតភាព​ការងារ​។​

         ​បុគ្គលិក​ក្រុមហ៊ុន ទូរស័ព្ទ​ចល័ត Mfone  បាន​ព្រមាន​ថា ប្រសិនបើ​មិន​ទទួលបាន​ដំណោះស្រាយ​ណាមួយ​ទេនោះ ពួកគេ​បន្ត​ធ្វើការ​កូដកម្ម រហូតដល់​មាន​ដំណោះស្រាយ​សមស្រប​។  ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ ចល័ត Mfone បានប្រកាសថា ខ្លួន​ក្ស័យធន ដោយ​មិនអាច​ដំណើរការបាន​ត​ទៅមុខទៀត ហើយ​បានប្រកាស​ឲ្យ​ម្ចាស់បំណុល ទាំងអស់​ដាក់ពាក្យ​ប្តឹងទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

04-m