កងរាជអាវុធហត្ថ​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​របស់​ឧកញ៉ា​ផ្កាយ​ ៣ ឡុង ម៉េង តាម​ច្រក​ស្រែអំបិល​

, , Comment closed

         ​ខេត្ត​ព្រះសីហនុ ៖ ទំនិញ​ជាច្រើន​មុខ​ចំនួន​៤​រថយន្ត​ធំៗ ប្រភេទ​យី​ឌុប​កាលពី​ម៉ោងជាង​១​រសៀល ថ្ងៃទី​៣ មីនា ២០១៣​នេះ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ភូមិ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុដែល​គេ​សង្ស័យថា ជា​ទំនិញគេចពន្ធ​របស់លោក​ឧកញ៉ា​ផ្កាយ​៣​យោធា ឡុង ម៉េង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើការ​ឃាត់​ដើម្បី ត្រួតពិនិត្យ​ដោយ​សង្ស័យថា មាន​បទល្មើស​សេដ្ឋកិច្ច​ឬ​បង់ពន្ធ​មិន​គ្រប់​។

         ​ការឃាត់​ទំនិញ​ដែល​គេ​សង្ស័យថា​ជា​ទំនិញ​គេ​ចព​ន្ឋ​របស់លោក​ផ្កាយ​៣​យោធា ឡុង ម៉េង បាន​ធ្វើឡើង​ខណៈដែលរ​ថ​យន្ត​ដឹកទំនិញ​ធំៗ​ទាំង​៤​គ្រឿង​នេះ ត្រូវបាន​គេ​ដឹងថា ដឹក​ចេញពី​កំពង់ផែ​ស្រែអំបិល ខេត្តកោះកុង ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ចែកចាយ​ឱ្យ​ម៉ូយ​ដុំ​ដែល​គែ​តែងតែ​សម្ងំ​កាក់កប​បែបនេះ​ជា យូរ​មកហើយ ប៉ុន្តែ​ចាប់​មិនដែល​បាន ទើបតែ​លើក​នេះ​ទេ ទំនិញ​សង្ស័យ​គេចពន្ធ​ទាំងនោះ​រត់​ទៅណា​មិន​រួច ។​

         ​ការឈាន​ដល់​ការបង្ក្រាប​ទំនិញ​របស់​លោក​ឧកញ៉ា ឡុង ម៉េង គឺធ្វើឡើង បន្ទាប់ពី​កម្លាំង​សម្ងាត់​នៃ​ស្នងការដ្ឋាន​ព័ត៌មាន​និង​សន្តិសុខ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​តាមដាន​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ខែ​មកហើយ ។ គួរ​បញ្ជាក់ថា​ទំនិញ​ដែល​ត្រូវ​សមត្ថកិច្ច​កង រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាបបាន​ខាងលើនេះ មានដូចជា ទូរស័ព្ទដៃ​ទំនើបៗ​ចំនួន​១០​កេស កំណាត់​វាំងនន​ជាច្រើន​កី ទឹកដោះគោ​សញ្ញា​ប៉ា​រ៉ា​២.០០០​កេស​ជ័រ និង​ស្រា​បៀរ​លី​អូ​។​

         ​រថយន្ត​ទាំង​៤​គ្រឿង​ដែល​ពាក់ព័ន្ធ ទៅនឹង​ករណី​ដឹកទំនិញ​ពុំបាន​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ​ប្រភេទ​រថយន្ត យី​ឌុប ១-​រថយន្ត​យី​ឌុប​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កោះកុង 3A-0077 ផ្ទុក​ទៅដោយ​ទឹកដោះ​គេ​សញ្ញា​ប៉ា​រ៉ា ជាង​២​ពាន់ កេស​, ទូរស័ព្ទដៃ​ទំនើប​ចំនួន​១១​កេស និង​កំណាត់​វាំងនន​ជាច្រើន​កី​។ នៅក្នុង​ឯកសារ​ថតចម្លង​ទំនិញ​នៅក្នុង រថយន្ត​នេះ​គឺ​មានតែ​ឯកសារ​ដឹក​ទឹកដោះគោ​សញ្ញា​ប៉ា​រ៉ា​ចំនួន​៤០០​កេស ប៉ុណ្ណោះ​។

         ២-​រថយន្ត​យី​ឌុប​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កោះកុង 3A-0077 ដែល​ស្លាក​លេខ​នេះ​ដូច​រថយន្ត​ខាងលើ ដូច្នេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស​មិន​ត្រឹមតែ​សង្ស័យ​ក្នុងការ ដឹកជញ្ជូន​ទំនិញគេចពន្ធ​ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រើ​ស្លាក​លេខ​ក្លែង គ្មាន​ទាំង​លិខិត​បង់ពន្ធ​ផ្លូវ បង់​ពន្ធគយ​នាំចូល និង​ផ្ទុក​ដោយ​ទំនិញ​ប្រភេទ​ជ័រ​។
៣-​រថយន្ត​យី​ឌុប​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កោះកុង ពណ៌​ក្រហម ពាក់​ស្លាក​លេខ កោះកុង 3A-0072 និង​៤-​រថយន្ត​យី​ឌុប​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កោះកុង ពណ៌​ក្រហម ពាក់​ស្លាក​លេខ កោះកុង 3A-0085 ដែល​រថយន្ត​ទាំង​២​គ្រឿង​នេះ​មាន​ឯកសារ​នៅក្នុង​ថតចម្លង​ដឹក​ទឹកដោះគោ​ចំនួន ៤០០​កេស ប៉ុន្តែ​ការពិនិត្យ​ជាក់ស្ដែង រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​ដឹក​ស្រា​បៀរ​លី​អូ​មិនតិចជាង​៤​ពាន់​កេស​។​

         ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​បង្ក្រាប​ឃាត់​រថយន្ត​យី​ឌុប​ទាំង​៤​គ្រឿង​ខាងលើ និង​ធ្វើការ​សាកសួរ​ទៅ លើ​អ្នកបើកបរ​ចំនួន​៤​នាក់ ១-​ឈ្មោះ​សុខ មាន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ឃុំ​-​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ២-​ឈ្មោះ​អ៊ឹម សុខ​ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៣-​ឈ្មោះ​យិន សុ​ភ័​ក្ត្រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ មុខរបរ​ជា​អ្នកបើករថយន្ត​ឲ្យ​ក្រុមហ៊ុន​ឡុង ម៉េង បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ពាក់ព័ន្ធ​នឹង រថយន្ត​ពាក់​ស្លាក​លេខ​ដូចគ្នា និង​ដឹកទំនិញ​គេចពន្ធ​នោះ ពួកគេ​និយាយ​យ៉ាងខ្លី​ថា បើកបរ​ឲ្យ​ក្រុមហ៊ុន ឡុង ម៉េង ចាំបាច់​អី​ត្រូវមាន​សំបុត្រស្នាម ពន្ធ​នាំចូល ប័ណ្ណបើកបរ ឬ​ស្លាក​លេខ​ពិតប្រាកដ​នោះ ព្រោះ​ឯកសារ​ទាំង អស់​នៅលើ​លោក​ផ្កាយ​៣​ឡុង ម៉េង ហើយ​បើ​មាន​ឯកសារ​ចាំបាច់​ហៅ ឡុង ម៉េង ធ្វើ​អី​៕

04-m (1) 04-m (2)