ជិះ​ម៉ូតូ​ប៉ះគ្នា​ដួល​លើផ្លូវ ជនជាតិ​កូរ៉េ​បើករថយន្ត​កិនបែកក្បាល​ស្លាប់​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន ជ្រុល​ទៅ​ប៉ះ នឹង​ឈ្នាន់​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត ដួល​បោក​ចូល​ក្រោម​កង់​រថ យន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​មួយ​រំពេច កាលពី​វេលា​ម៉ោង​១៧ និង​១៥ នាទី​ថ្ងៃទី​៣ ខែមីនាឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន ជ័យ រាជធានី​ភ្នំពេញ​។​

         ​ជនរងគ្រោះ​ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ ពាក់​អាវដៃវែង ក្រឡា​កា​រូ និង​ខោ​ខ្មៅ​ជើងវែង កំពស់​ជាង​១​ម៉ែត្រ សម្បុរ​ស្រអែម សក់ស្លូត ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស​ពណ៌​ខ្មៅ​ស៊េរី ឆ្នាំ ២០០៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BA-3900 ជិះ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច រងរបួស​បែកក្បាល​ស្លា​ប់ ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ រីឯ​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​ម៉ូតូ​រងគ្រោះ​ប៉ះ​ឈ្នាន់​នោះ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BB-1839 អ្នកបើកបរ​មានឈ្មោះ ចាន់ ធឿន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ស្នាក់​នៅផ្ទះ​លេខ ១៣៩ សង្កាត់​ផ្សារ កណ្តាល​២ ខណ្ឌដូនពេញ ជិះ​គ្នា​ពីរ​នាក់ ក្នុងទិសដៅ​ពី លិចទៅ​កើត​ពុំមាន​រងរបួស​នោះទេ​។​

         ​ដោយឡែក​រថយន្ត​ដែល​ម៉ូតូ​ដួល​ខ្ទាត​ទៅ​ចូល​នោះ​ម៉ាក​ស្តា​រិច ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-7358 អ្នក បើកបរ​មាន ឈ្មោះ ណា ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជា​ជនជាតិ​កូរ៉េ​មាន​មុខរបរ​ជាជាង​ម៉ាស៊ីន​រោងចក្រ​កាត់ដេរ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ច្រាសទិស​ជាមួយ​ម៉ូតូ​រងគ្រោះ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុង​ល្បឿន​លឿន​ដល់​កន្លែង​កើត បាន​ទៅ​ប៉ះ​ជាមួយនឹង​ឈ្នាន់​ម៉ូតូ​សេ​១២៥ បណ្តាល​ឲ្យ​ដួល​បោក​ទៅនឹង​ថ្នល់ ខ្ទាត​ទៅ​ចូល​ក្រោម​កង់​រថយន្ត​កិន បែកក្បាល​ស្លាប់ ទោះបី​ជនរងគ្រោះ​ពាក់មួក​សុវត្ថិភាព​យ៉ាងណាក្តី​៕

04-m