ស្វែង សុជាតា ចូល​ពេទ្យ​ជាបន្ទាន់​ដើម្បី​វះ​ដក​ដែក​ចេញពី​ដៃ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ក្រោយពី​បង្ក​ភាព​​ភ្ញា​ក់​ផ្អើ​ល​​ជាមួយ​ការ​កោរសក់​ក្បាល​រលីង​ត្រ​ងិ​ល​​ដូ​ច​​ដូ​ន​ជី​​នោះ​នៅ​ថ្ងៃ​សុក្រ​ទី​១ ខែមីនា នេះ​តារា​សម្ដែង​​ដែ​ល​​ជា​ប់​​ខា​ង​​តួ​កាច​ឆ្នាស់​អ្នកនាង ស្វែង សុជាតា នឹង​ចូល​ពេទ្យ​ជាបន្ទាន់​ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​វះ​ដកយក​ដែក​ចេញពី​ដៃ​ខាងស្ដាំ​របស់​នាង ដែល​បាន​បាក់​និង​អប​ដែក​ជាង​មួយឆ្នាំ​ហើយ​ស្រាប់តែ​របួស​នោះ​ធ្វើទុក្ខ​កំរើក​លែងរួច​។​

         គួរ​រំឭក​ដែរ​ថា កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃទី​២៩ តុលា ឆ្នាំ​២០១០ អំពើហិង្សា​ដោយមាន​ការផ្ទុះអាវុធ​ពី​សំណាក់​កម្លាំង​ប៉េអឹម នៅក្នុង​បរិវេណ​វត្ត​អធ្វា ត្រូវបាន​បង្កឡើង​ដោយ​ក្រុម​អ្នក​ថត​ភាពយន្ត​រឿង «​វេន​កម្ម​» របស់​ផលិតកម្ម​សា​វីន​ប្រូ​ដា​កសិន​ដែល​នាំគ្នា​ផឹកស៊ី​ស្រវឹង​អួទីនួ​និយាយ គ្នា​លែង​ស្តាប់​។ ខណៈនោះ​ក៏​កើត​ជម្លោះ​ពាក្យសំដី​យ៉ាង​តឹងសរសៃក​ជាមួយ​ម្ចាស់​ផលិតកម្ម ហើយ​ឈានទៅ​វាយ​សមត្ថកិច្ច​ដែល​ចុះទៅ​ធ្វើ​អន្តរាគមន៍​ឲ្យ​របួស​បែកក្បាល​ហូរឈាម​ជោក​ខ្លួន​ចំនួន​២​នាក់ មុននឹង​មានការ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​បណ្តាល​ឲ្យ​ត្រូវ​តួឯក​ស្រី នាង ស្វែង សុជាតា រហូត​ត្រូវ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ទាំងយប់​នាពេលនោះ​។​

         ​ថ្លែងប្រាប់​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ អ្នកនាង​ស្វែង សុជាតា បាន​ប្រាប់ថា​៖ «​ដៃស្តាំ​របស់ខ្ញុំ​ដែល​បាក់​និង​អប​រណប​ដែក​ជាង​មួយឆ្នាំ​នោះ​មួយរយៈ​ចុងក្រោយ​នេះ​វា​បានធ្វើ​ទុក្ខ​យ៉ាងខ្លាំង​ចុក​ពេញ​តែ​ដៃ​រួយ​រហូត​ឈឺ​មកដល់​បាតដៃ​»​។​

         ​នាង​បន្តទៀតថា​៖ «​ពេលនេះ​ខ្ញុំ​នៅក្នុង​មន្ទីរ​ពេទ្យរុស្ស៊ី​មក​ថត​ដៃ​ដែល​បាក់​នោះ ហើយ​គ្រូពេទ្យ​បាន​ប្រាប់ថា អាការ​ឈឺ​រើប​នោះ​បណ្តាលមកពី​ដែក​នោះ​តែ​មិនមាន​គ្រេច ឬ​ធូរ​ខ្ចៅ​អី​ទេ​»​។​

         ​ជាមួយ​ការ​បង្ហើប​ឲ្យ​ដឹង​នេះ​តារា​សម្តែង​វ័យ​៣៤​ដែល​កំពុង​វិនិយោគ​របរ​ក្រៅ​សិល្បៈ​នៅ​ប្រទេស​ភូមា​នោះ បានបញ្ជាក់​ឲ្យ​ដឹងថា​៖ «​ក្រោយ​ថត​ឃើញថា ការឈឺចាប់​បណ្តាលមកពី​ដែក​ក្នុង​ដៃ​នោះ និង​មើលទៅ​ឃើញ​ឆ្អឹង​បាក់​នោះ​ដុះ​ត​គ្នា​ជាប់​វិញ​ហើយ​។ កាលដើមឡើយ​គ្រូពេទ្យ​សម្រេច​ថា​វះ​ដក​ដែក​ក្នុង​ល្ងាច​នេះ (​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​) ដែរ​តែ​ដល់ពេល​ពិនិត្យ​សុខភាព​ឃើញថា វា​មិនសូវ​ល្អ​នោះ​ពេទ្យ​ក៏​ពន្យារ​ទៅ​ថ្ងៃទី​១ មីនា វិញ​»​។​

         ​ការពន្យារពេល​ព្យាបាល​នោះ​ត្រូវបាន​អ្នក​មេម៉ាយ​កូន​៣​អ្នកនាង ស្វែង សុជាតា បន្ថែមថា​៖ «​ពេលនេះ​គ្រូពេទ្យ​កំពុងតែ​ពិនិត្យ​និង​តាមដាន​សុខភាព​របស់ខ្ញុំ​ហើយ​ថា​តើ​ត្រូវ​ចាក់​ថ្នាំ​អី​ឲ្យ​ខ្ញុំ​សន្លប់​ស្រួល​ហើយ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​»៕ ប្រភព postkhmer

02-m