កងរាជអាវុធហត្ថ​ខេត្ដ​សៀមរាប ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ព្រែក​ទាល់ ពាក់​កន្ទេល​និង​តំបន់​ក្បាល​តោ​ល​

, , Comment closed

         ខេត្ដ​សៀមរាប ៖ យ៉ាងហោចណាស់​មនុស្ស​៧​នាក់ ដែល​ក្នុងនោះ​មាន​២​នាក់​គេ​សង្ស័យថា ជា​ថៅកែ​មង​ហ៊ុម​ត្រូវបា​ន​​ក​ង​រា​ជ​អា​វុធ​ហ​ត្ថ​​ខេត្ដ​សៀមរាប​ចាប់​ឃាត់ខ្លួន ខណៈដែល​ពួក គេ​កំពុង​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់  ក្នុង​បឹង​ទន្លេសាប​នៅ​តំបន់​ព្រែក​ទាល់​តំបន់​ពាក់ កន្ទេល​និង​តំបន់​ក្បាល​តោ​ល​ភូមិសាស្ដ្រ​ខេត្ដ​បាត់ដំបង ។ នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​នេះ​សមត្ថកិច្ច​អាវុធហត្ថ បាន​ឃាត់ខ្លួន​អ្នក​ប្រ​ព្រឹ​ត្ដបទ​ល្មើស នេសាទ​បាន​៧​នាក់ ទូក​៥​គ្រឿង ក្នុងនោះ ទូក​មាន​ម៉ាស៊ីន​៣​គ្រឿង​និង​ទូក​អត់​ម៉ាស៊ីន ២​គ្រឿង រឹបអូស​សាច់​មង​ប្រវែង​ប្រមាណ ១០០០​ម៉ែត្រ​និង​ត្រី​ចម្រុះ​ទម្ងន់​២០០ គីឡូក្រាម ។​

         ប្រតិ​ប​ត្ដិ​ការ​នេះ​មានការ​លំបាក​ខ្លាំង ព្រោះ​កម្លាំង​សមត្ថកិច្ច​មាន​គ្នា​តិច ហើយ​នៅលើ​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​ថែមទៀត​ផង ហើយ​ការបើក​ប្រដេញ តាម​ចាប់​ជនល្មើស​នេះ​បានធ្វើ​ឲ្យ​ម៉ាស៊ីន​អូប័រ មួយគ្រឿង​របស់​សមត្ថ​កិច្ច​បាន​ផ្ទុះ​ខូច នៅ​កណ្ដាល​បឹង​ទន្លេសាប ។ ប៉ុន្ដែ​ទោះជា យ៉ាងនេះ​ក្ដី​ក៏​សមត្ថកិច្ច​នៅតែ​អាច​ចាប់​ជន​ប្រ​ព្រឹ​ត្ដ​ល្មើ​សបាន​៧​នាក់  ក្នុងនោះ​មាន​២​នាក់​ត្រូវបាន​គេ​សង្ស័យថា ជា​ថៅកែ​មង​ហ៊ុម​ខុសច្បាប់​ទាំងនោះ ។ បច្ចុប្បន្ន​ជន​ប្រ​ព្រឹ​ត្ដបទ​ល្មើស នេសាទ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កង​រាជ អាវុធហត្ថ​ខេត្ដ​កសាង​សំណុំរឿង​ដើម្បី បញ្ជូនទៅ​តុលាការ​អនុវត្ដ​ទៅតាម​នីតិ វិធី​ច្បាប់​៕

02-m (1) 02-m