ភ្ញាក់ផ្អើល​រឿង Google បង្ហាញ​ផ្ទៃដី​ប្រទេស​កម្ពុជា​ត្រឹមតែ ១៨១​ពាន់​គីឡូ​ម៉ែត្រការ៉េ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អ៊ិន​ធើ​ណែ​ត​ដ៏​ធំ​មួយ​ឈ្មោះ Google  របស់​អាមេរិក បាន​បង្ហាញថា ផ្ទៃដី​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​បាត់ ៣៥​គីឡូម៉ែត្រ​ការ៉េ បើ​ប្រៀបធៀប​ទៅនឹង​ផ្ទៃដី​ដែល​បានកំណត់​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ​កាលពី​ពេលមុន​។​យោងតាម​ការបង្ហាញរ​បស់ Google ផ្សព្វផ្សាយ នៅ​ថ្ងៃ​សុក្រ​ទី​១ ខែមីនា​នេះ បាន​ឲ្យ​ដឹងថា ផ្ទៃដី​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ទំហំ​តែ ១៨១​ពាន់​គីឡូ​ម៉ែត្រការ៉េ ប៉ុណ្ណោះ ដែល​ពីមុន​មាន​ទំហំ ១៨១​ពាន់​០៣៥​គីឡូម៉ែត្រ​ការ៉េ ។​

         ​ចំណែក​ប្រទេស​វៀតណាម​វិញ Google បង្ហាញថា បច្ចុប្បន្ន​ផ្ទៃ រហូតដល់ ៣៣១​ពាន់​៧០០​គីឡូម៉ែត្រ​ការ៉េ ដែល​ពីមុន​មានតែ ៣៣១​ពាន់​២១០​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ពោលគឺ​បាន​កើនឡើង​ជិត​៥​រយ​គីឡូ​ម៉ែត្រការ៉េ ។ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មិន​អត្ថាធិប្បាយ​លំអិត​ទេ ដោយ​គ្រាន់តែ​ចាត់ទុកថា  អ្វីដែល Google បានបង្ហាញ​នៅពេលនេះ មិន​បង្ហាញ​ការពិត​នៅ​កម្ពុជា​ទេ និង​ជំរុញ​ឲ្យ​ទៅ​សួរ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​វិញ​។​

         ​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីកា​រណៈ​រដ្ឋមន្ត្រី លោក ទិ​ត សុធា មិន​អត្ថាធិប្បាយ​ដែរ ជុំវិញ​ការផ្ទេរ​សំនួរ​របស់លោក​វ៉ា គឹម ហុង​នេះ ដោយ​អះអាងថា លោក​មិនមែនជា​មន្ត្រី​ជំនាញ​ទេ ។ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល កម្ពុជា​ចេញមុខ​បកស្រាយ  ចំពោះ​បញ្ហា​នេះ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Google ដើម្បី​បង្ហាញ​ពី​ការពិត នូវ​បូរណភាព​ទឹកដី របស់​ប្រទេស​កម្ពុជា​៕

02-m02-m