នគរបាល​ខេត្តបន្ទាយមានជ័យ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ​នៅ សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​

, , Comment closed

         ​ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​27 ខែកុម្ភៈ ឆ្នាំ​2013 ដោយមាន​ការចូលរួម​ពី​លោក ឈឿ​ម សុ​ផុន នាយការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ លោក សៅ សារឿន នាយផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយប៉ែត លោក ម៉ា រិ​ន នាយប៉ុស្តិ៍ នគរបាល​សង្កាត់​និមិត្ត និង​មានការ​ចូលរួម ពី​បងប្អូន​ប្រជាពលរដ្ឋ​ជាង​70​នាក់​។​

         ​លោក ឈឿ​ម សុ​ផុន បាន​ថ្លែងថា រយៈពេល​មួយខែ 27​ថ្ងៃ ដើមឆ្នាំ​2013​នេះ ក្នុង​ខេត្តបន្ទាយមានជ័យ​យើង មាន​មនុស្ស​ស្លាប់បាត់​បង់ជីវិត ដោយ​គ្រោះថ្នាក់​ចរាចរ រហូតដល់​ទៅ​16​នាក់ ក្នុងនោះ​ស្រី​5​នាក់ របួសធ្ងន់​30​នាក់ ស្រី​06​នាក់ របួសស្រាល​30​នាក់ ស្រី​08​នាក់​។ លោក ឈឿ​ម សុ​ផុន បាន​បន្តថា ការចុះ​ផ្សព្វផ្សាយ​ថ្ងៃនេះ គឺ​សមត្ថកិច្ច​យើង​អប់រំ អំពី​ច្បាប់​ចរាចរណ៍ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ ពេល​ពួកគាត់​យល់ ច្បាស់ ពី​ច្បាប់​ពួកគាត់ និង​មានការ​ប្រុស​ប្រយ័ត្ន​ខ្ពស់ ចេះ​គោរព​សិទ្ធ​គ្នា ចេះ​ពាក់មួក​សុវត្ថិភាព​ពិសេស​គ្រប់ពេល ដែល​ពួកគាត់​បើកបរ​៕

01-m