លោក ហម ម៉ុ​ត ទទួលបាន​ភារកិច្ច​ថ្មី​ក្នុងការ​​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្រុង​​ប៉ោ​យ​ប៉ែ​ត​​ ​យក​ទៅ​ជូន​លោក រ័ត្ន ស្រ៊ាង​

, , Leave a comment

ក្រុង​ប៉ោយប៉ែត ៖ ការដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត សុទ្ធ​តែមាន​កាតព្វកិច្ច​បង់លុយ​ជូន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​ក្នុងនោះ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​របស់លោក ហម ម៉ុ​ត ក៏​សកម្ម​ក្នុង​ការដាក់​ប៉ុស្តិ៍​ជជុះ​ដើម្បី​ប្រមូល​លុយ​ពី​កម្មករ​អូស រទេះដឹក​ទំនិញ​ឬ​ក្រុម ឈ្មួញ​ដែល​ប្រើប្រាស់​រថយន្ត​ទាំង​តូច​ទាំង​ធំ​ដឹកទំនិញ​ឆ្លងកាត់ រង្វង់​មូល ក្រុង​ប៉ោយប៉ែត​ផងដែរ​។អាច​ចាត់ទុកថា​លោក ហម ម៉ុ​ត ទទួលបាន​ការងារ​ថ្មី ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​យកទៅ​ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ​ជំនួស​លោក យ៉ាន់ សុវណ្ណ ដែលមាន​ការរិះគន់​ជុំ​ទិស​ព្រោះ​លោក យ៉ាន់ សុវណ្ណ មាន​តួនាទី​ជា​មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បែរជា​ទទួល​ភារកិច្ច​ពី​លោក រ័ត្ន ស្រ៊ាង ឲ្យ​ចុះ​ប្រមូល​លុយ​ដល់​ប៉ោយប៉ែត​។​

 

​សេចក្តីរាយការណ៍​ពី​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា កងរាជអាវុធហត្ថរ​ប​ស់លោក ហម ម៉ុ​ត បាន​កោះហៅ​ក្រុមអាជីវករ​ទាំង​តូច​ទាំង​ធំ ទៅ​ជួបប្រជុំគ្នា​កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៣​នេះ ដើម្បី​ជជែក​ពី​បញ្ហា​ផ្សេងៗ​ទាក់ទិន​បញ្ហា​រកស៊ី​ដឹកជញ្ជូន​ទំនិញ ទាំង​ការរកស៊ី​នាំចូល​ទំនិញ​ពី ស្រុក​សៀម ក៏ដូចជា​ការនាំ​ទំនិញ​ចេញពី​ប្រទេស​កម្ពុជា ទាំង​តាម​ច្រករបៀង​និង​តាម​ច្រក​អន្តរជាតិ ហើយ​ក្នុងនោះ​ក៏មាន​ការចុះឈ្មោះ​ក្រុម​ឈ្មួញ​យ៉ាង​ច្បាស់លាស់​។ សកម្ម ភាព​នេះ​ត្រូវបាន​មន្ត្រី​មួយចំនួន​បង្ហើប ឲ្យ​ដឹងថា​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ប្រមូល​ក្រុម​ឈ្មួញ​ដើម្បី​ចុះឈ្មោះ ព្រោះ​លោក ហម ម៉ុ​ត ត្រូវការ​តួលេខ​មួយ​ច្បាស់លាស់ ថា​តើ​ឈ្មួញ ដែល​កំពុង​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត មាន​ប៉ុន្មាន​នាក់ ឈ្មួញ​ណា​រកស៊ី​អ្វី ដើម្បី​ងាយស្រួល​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បង់លុយ​ប្រចាំខែ​។ សម្រាប់​ការកោះហៅ​ក្រុម​អា ជីវ​ករ​ទៅ​ជួបប្រជុំ​នោះ គោលដៅ​ធំ​បំផុត​គឺ​លោក ហម ម៉ុ​ត ចង់​បញ្ជាក់ប្រាប់​ពី​តួនាទី​ថ្មី​របស់ខ្លួន ដែល​ត្រូវ បាន​ថ្នាក់លើ​ទុកចិត្ត​និង​ចាត់តាំង​ឲ្យ​មក​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ រកស៊ី ដឹកជញ្ជូន​ទំនិញ នៅ​ក្រុង​ប៉ោយប៉ែត ហើយ​រៀបចំ​បញ្ជូនទៅ​ថ្នាក់លើ​ឲ្យ​បាន​គ្រប់​ចំនួន​ហើយក៏​ជា​សារ​មួយ​ចង់ បញ្ជាក់ប្រាប់​ក្រុមអាជីវករ​ទាំងអស់​កុំ​ឲ្យ​ច្រឡំ​ទៅ​បង់លុយ​ជូន​លោក យ៉ាន់ សុវណ្ណ ដូច​កាលពីមុន​ទៀត​។​

 

​អាជីវករ​ម្នាក់​ដែល​បាន​ចូលរួម​ប្រជុំ​ចេញ​មកវិញ​គ្រវីក្បាល​ប្រាប់ អ្នកកាសែត​ថា កិច្ចប្រជុំ​នោះ​មាន​សារៈ សំខាន់​ខ្លាំងណាស់ ព្រោះ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក រ័ត្ន ស្រ៊ាង ដែល​គាត់​បានរៀបចំ​ផ្លាស់ប្តូរ​មនុស្ស នៅពេល​លោក យ៉ាន់ សុវណ្ណ ដែល ធ្លាប់ជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ ហើយ​ត្រូវ​ថ្នាក់លើ​ប្រើប្រាស់​ទាំង​ការងារ​សេដ្ឋកិច្ច​ប្រមូល​លុយ និង​ការងារ​ជំនាញ​មានការ​រិះគន់​ជុំ​ទិស ដែល​ពេលខ្លះ​សមត្ថកិច្ច​ដទៃទៀត​និយាយ​ជា​ចំហ​ថា លោក យ៉ាន់ សុវណ្ណ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បែរ​ជាមាន​សិទ្ធិអំណាច​ចាត់តាំង​ពង្រាយ​កូនចៅ​ឲ្យ​មក​ប្រ មូល​លុយ​ដល់​រង្វង់​មូល​ប៉ោយប៉ែត គឺ​មិន​សម​ភ្នែក​ទាល់តែសោះ ហើយ ការធ្វើ​បែបនេះ ហាក់ដូចជា​មិន​ផ្តល់​តម្លៃ​ឲ្យ​លោក ហម ម៉ុ​ត ដែលជា​ម្ចាស់​ទឹកដី​។ បទបញ្ជា​របស់​ថ្នាក់លើ ដែល​ដកសិទ្ធិ​អំណាច​ពី​លោក យ៉ាន់ សុវណ្ណ ហើយ​ប្រគល់​ការងារ​ថ្មី​ឲ្យ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ជួយប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​យកទៅ​បង់​ឲ្យ​ថ្នាក់លើ ​អាច​ចាត់ទុកជា​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ ប៉ុន្តែ​វា​ជា​សកម្មភាព​ថ្មី​លើ​នយោបាយ​ចាស់ នៃ​ការប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​សម្រាប់ធ្វើ​មាន​ធ្វើបាន និង​អភិ​វ ឌ្ឍ​ន៍​មុខតំណែង​ដដែល​ជា​ដដែល​។​

 

​ក្រុមអាជីវករ​មួយចំនួន​បាន​លើកឡើងថា នៅពេល​លោក ហម ម៉ុ​ត មាន​សិទ្ធិអំណាច​ក្តោប​ក្តាប់​ប្រភព​ចំណូល​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹក ជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត ជំនួស​លោក យ៉ាន់ សុវណ្ណ ធ្វើ​ឲ្យ​ឈ្មួញ​ខ្លះ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះតែ​លោក ហម ម៉ុ​ត គឺជា​ជើង​ខ្លាំង​ដែល​ពូកែ​កាប់​ដាវ​ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រក ស៊ី​ដឹកជញ្ជូន​ទំនិញ​ច្រើន​ឆ្នាំ​មកហើយ​។ អាច​បញ្ជាក់បាន​ថា លោក ហម ម៉ុ​ត ក្តោប​ក្តាប់​មុខសញ្ញា​ក្រុម​ឈ្មួញ​និង​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​យ៉ាង​ច្បាស់លាស់ ហើយ​គាត់​អាច​បង្ខំ​ឲ្យ​ឈ្មួញ​ណា​ម្នាក់​បង់លុយ​ទៅតាម​អំពើ​ចិត្ត គឺ​ច្បាស់​ណាស់ ដែលថា​ការបង់​លុយ​របស់​ក្រុម​ឈ្មួញ ត្រូវ​ចំណាយ​ច្រើនជាង​ពេលមុនៗ​ព្រោះថា យ៉ាងហោចណាស់​លោក ហម ម៉ុ​ត ត្រូវ​ប្រឹងប្រែង​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​ខ្លះ ហើយ​មួយចំនួនទៀត​ទុក​រៀបចំ​ជា​កញ្ចប់​យកទៅ​ជូន​ថ្នាក់លើ ឲ្យ​បាន​គ្រប់​ចំនួន​និង​ទាន់ពេលវេលា​សឹងតែ​អាច​និយាយបានថា លោក ហម ម៉ុ​ត អាច​ប្រមូល​លុយ​យកទៅ​បង់​ជូន​ថ្នាក់លើ​បាន​ច្រើនជាង​លោក យ៉ាន់ សុវណ្ណ ទៅទៀត​។ សូម​រំលឹកថា​ក្រុមអាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ ធំៗ​ប្រចាំ​ក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ននេះ​មាន​ចំនួន ១២ នាក់​រួចហើយ ដែល​បាន​បង់លុយ​ជូន​កងកម្លាំង​រាជ​អាវុធហត្ថ​របស់លោក ហម ម៉ុ​ត គឺ​ក្នុង​ម្នាក់​បង់​ចាប់ពី​១​ម៉ឺន​ដល់​១​ម៉ឺន​៥​ពាន់​បាត ហើយ​ក្រុមអាជីវករ​តូចតាច​ខ្លះទៀត​ក៏មាន​ជាប់​កាតព្វកិច្ច​ប្រចាំខែ ផងដែរ​៕​

06-12 Hong-0294

 

Leave a Reply

(*) Required, Your email will not be published