លោក សូ​យ សា​រឹ​ទ្ឋ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ បាន​លុយ​ប៉ុន្មាន​ទើប​ឲ្យ​លោក ធី​បាញ់​ដឹកឈើ​ប្រណីត​កក្រើក​ភូមិភាគ​ឦ​សាន្ត​

, , Leave a comment

ខេត្តក្រចេះ ៖ បច្ចុ​ប្បន្ន​នេះលោ​ក​ ​ធី​ ​បា​ញ់​​ កំ​​ពុ​ងបន្ត​អា​ជី​ព​រ​ក​​ស៊ីដឹ​ក​ជ​ញ្ជូ​ន​ឈើ​ខុ​ស​​ច្បា​ប់​ចេ​ញ​ពី​​ខេ​ត្ត​ស្ទឹង​ត្រែ​ង​ឡើ​ង​ម​ក​ខេត្ត​ក្រ​ចេះ​ ​​ដើ​ម្បី​នាំ​ចេ​ញ​ទៅ​វៀ​​ត​ណាម​​​​​យ៉ា​ងអ​នា​ធិ​ប​តេ​យ្យ​បំផុតគ្មាននរណាហ៊ានហើបមាត់ទេ ព្រោះលោក ធី បាញ់ បាន​ចំណា​យ​ប្រាក់​យ៉ា​ង​ច្រើន​ស​ន្ធឹក​ស​ន្ធា​ប់ ដើម្បីសម្របសម្រួលកុំឲ្យការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់​ខ្លួន​មាន​បញ្ហា​ដូច​ពេល​មុន ​ពោ​ល​គឺកា​​របង្ក្រា​ប​សកម្ម​ភា​ព​ដឹ​ក​ជ​ញ្ជូន​ឈើ​គ្រញូងខុសច្បាប់ទ្រង់ទ្រាយធំកាលពីចុង ខែកុម្ភៈ ឆ្នាំ២០១៣ ជាង១០តោននៅក្នុងផ្ទះសំណាក់នៅស្រុកសេសាន មិនបានធ្វើឲ្យលោក ធី បាញ់ រាងចាលនោះទេ ។

 

សេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា សព្វថ្ងៃនេះលោក ធី បាញ់ កំពុងធ្វើជាឈ្មួញចេញមុខចេញមាត់ជាងគេ ក្នុង​កា​រ​រ​កស៊ី​ដឹ​ក​ជញ្ជូន​ឈើ​គ្រញូ​ង​ចេ​ញពី​ខេ​ត្ត​ស្ទឹង​ត្រែ​ង​ តា​ម​រថយន្តទំនើបៗឡើងមកខេត្តក្រចេះ គឺ មិនលស់ថ្ងៃណាឡើយ ទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ ឬខ្យល់ព្យុះក៏លោក ធី បាញ់ នៅតែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។ ដៃ​គូ​រក​ស៊ី​ឈើ​ខុស​ច្បាប់​របស់ ធី បាញ់ គឺឈ្មោះ ធា បាក់ ដែលត្រូវជាបងប្អូននឹងគ្នា ហើយសមត្ថកិច្ចនិងមន្ត្រីជំនាញពេលខ្លះមិនដែលហ៊ានត្រួតពិនិត្យ  ឬ​ហើប​មាត់​ពី​កា​រ​រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​លោក ធី បាញ់ នោះទេ គឺទី១ដោយសារតែលោក ធី បាញ់ មានលុយបិទមាត់សមត្ថកិច្ចអស់ទាំងនោះ និងទី២ លោក ធី បាញ់ មានស្បែកជាយោធា និង​មាន​ថ្នាក់​លើ​របស់​គាត់​ជួយ​ជ្រោម​ជ្រែង​។

 

ការដឹកជញ្ជូនឈើគ្រញូងតាមរថយន្តឡិចស៊ីស រថយន្តឡង់គ្រីស័រ របស់លោក ធី បាញ់ បា​ន​រៀប​ចេញជា​ក្បួន​ដឹ​ក​ជញ្ជូ​នឈើ​គ្រញូង​ចេញ​ពី​ខេត្ត​ស្ទឹង​ត្រែងម្តង ២ ទៅ ៥ គ្រឿង ហើយ​ស​មត្ថ​កិច្ច​ និង​​មន្ត្រី​ជំ​នា​ញ​ទ​ទួល​បា​ន​ដំ​ណឹង​​ជា​មុ​នសម្រាប់​កា​រ​ដឹកជញ្ជូន​ឈើ​រ​ប​ស់​លោ​ក​ ​ធី​ ​បា​ញ់​​ ដែ​ល​​គេ​និ​យា​យ​តា​​​ម​របៀ​ប​​សាមញ្ញថា កា​រ​​ដឹ​ក​​ជញ្ជូន​​​ឈើ​ធ្វើ​​ឡើ​ង​​​តា​​​​ម​​​បែ​ប​​​ប​​​​ទ​​មិន​​​ប្រថុយ​លោត​ឆ័ត្រ​​ដូ​ច​​ពេ​ល​មុ​ន​ៗ​ទៀ​ត​ទេ​ ដូ​ច្នេះ​ហើ​យ​បា​ន​ជា​លោ​ក​ ​ធី​​ ​បា​ញ់​ ​អា​ច​ដំណើ​រ​​កា​រ​រ​កស៊ី​​ដឹ​ក​ជញ្ជូន​​ឈើ​គ្រ​ញូង​ឡើ​ង​វិញ​​ ​ហើ​យ​មា​ន​ស​ក​ម្ម​ភា​​ព​ខ្លាំង​ក្លា​ជា​ង​ពេ​ល​មុ​ន​ៗ​ ។​ គេ​នៅ​ចាំ​បា​ន​ថា​ ​លោ​ក​ ធី​ បា​ញ់​ បា​ន​​​ចំ​ណា​យ​ប្រា​ក់​ច្រើ​ន​ស​ន្ធឹ​ក​សន្ធា​ប់​ឲ្យ​ម​ន្ត្រី​ជំ​នា​​ញ​ និង​​សម​ត្ថ​កិច្ច​ពាក់​ព័​ន្ធ​ ដើ​ម្បី​ស​ម្រ​ប​ស​ម្រួ​ល​ធា​នា​ជ​ន​ជា​តិ​ចិ​ន​ ​និ​ង​​ជន​​ជា​តិខ្មែរ​ សរុ​ប​ចំ​នួន​ ៥ នាក់​​ ​ឲ្យ​​រួចផុ​ត​ពី​ទោ​​ស​​ពៃ​រ៍​ ​ឬ​​​​កា​រ​ចោ​ទ​​ប្រ​​កាន់​តាម​ផ្លូវ​តុលា​ការ ​ក្រោយ​ពេ​ល​ស​មត្ថ​កិច្ច​បា​​ន​​ឃាត់​ខ្លួន និ​ង​រឹ​ប​អូ​ស​យ​ក​ឈើ​​គ្រញូងកា​ល​ពីខែ​កុម្ភៈ​ ​ក​​ន្លង​ទៅនេះ​ ។

 

ប្រតិបត្តិការបង្ក្រាប និងរឹបអូសយកឈើគ្រញូងរបស់​លោក​ ​ធី ​បា​ញ់ ប្រ​មាណ​ជា​ង​ ១០​ តោន​ ​កាល​ពីខែ​កុម្ភៈ គឺជា​កា​រ​កាច់​បំ​បា​ក់​ធ្មុង​លោក ​ធី បាញ់ ​មិន​ឲ្យ​ក្រអឺត​ក្រទ​មដូ​​ចពេ​ល​មុ​នៗ​ ទៀត​ទេ ជាក់ស្តែងពេលចាប់ផ្តើមរកស៊ីដឹកជញ្ជូនឈើខុសច្បាប់សាជាថ្មី គេ​សង្កេត​ឃើញ​ថា ​លោ​ក​ ​ធី​ ​បា​ញ់​ ​ហា​ក់​ដូ​ច​​ជាប​ន្ទន់​ឥរិ​យា​បថ​ និ​ង​ទន់​ភ្ល​ន់ជា​ងមុ​ន​​​មិ​ន​​​​ហ៊ាន​​​រ​ក​​​ស៊ី​​ដឹ​ក​​ជ​ញ្ជូន​​​ឈើ​​​លោ​ត​​ឆ័​ត្រ​​ដូច​​ពេ​ល​​​មុ​ន​​​ៗ​​​​ទៀ​តទេ​ គឺ​​​លោក ​ធី​ បា​ញ់​ ​ចេះ​ចែ​​ករំ​លែ​ក​ផ​​ល​ប្រ​យោ​ជ​ន៍​ឲ្យ​ទៅ​មន្ត្រី​​​ជំ​នា​ញ និ​​ងស​ម​ត្ថ​កិច្ច​ពាក់ព័​ន្ធ​ ​ដើ​ម្បី​កុំឲ្យ​មា​ន​ឧ​បសគ្គ​កើ​ត​ឡើ​ង​សា​ជាថ្មីម្ត​ង​ទៀត ។ ការ​​​ចាប់​​ផ្តើ​ម​​មុខ​​ជំ​​នួ​ញ​​រក​​​ស៊ីដឹ​ក​ជញ្ជូន​ឈើ​គ្រ​ញូង​ពី​ខេ​ត្ត​ស្ទឹ​ង​ត្រែង​ ឆ្ល​ងចូ​​ល​ខេ​ត្ត​ក្រ​ចេះ​ ដើ​ម្បី​នាំ​ចេញ​ទៅ​ស្រុ​ក​យួ​ន​នៅ​ពេល​នេះ​​គេ​ដឹ​ង​ថា លោក​ ​ធី​​ ​បា​ញ់​ ​កំពុ​​ង​​ស្រ​ង់​​ដើម​​​ចំ​ពោះ​​កា​រ​​​ខា​ត​​​ប​ង់​​​នៅ​​ពេ​ល​​​ដែ​ល​​​មា​ន​​កា​​រ​​ប​ង្ក្រា​​ប​​ជំ​នួ​ញឈើ​ខុសច្បា​ប់​រប​ស់​គា​ត់​កា​ល​​ពីថ្ងៃទី​ ២២ ​ខែ​ កុម្ភៈ​ ​កន្លង​ទៅ​នេះ​​​ដែ​លគិ​ត​ជា​ទឹ​ក​ប្រា​ក់​​រា​ប់​លាន​ដុ​ល្លារ​អា​មេ​រិ​ក​។

 

លោក​ ​ធី​ ​បា​ញ់​ ​មា​ន​ក្រ​ប​ខ័​ណ្ឌ​ជា​ម​ន្ត្រី​យោធា​ ពា​ក់​ស័ក្តិ ៥ និ​ង​ជា​ជំ​នួ​យ​កា​រ​​ផ្ទា​ល់រ​ប​ស់​លោ​ក​ផ្កា​យ​ ៣​ ម្នាក់ ​ហើ​យ​គេ​មិន​​ច្បា​ស់​ទេ​ថា​ ​តើ​ក្នុ​ងមួយ​ខែៗ​​លោក​ ​ធី​ ​បា​ញ់​ បា​ន​ផ្ត​ល់​ផ​ល​ប្រ​យោ​ជ​ន៍​យ​ក​ទៅជូ​ន​លោ​ក​ផ្កា​យ​ ៣ ម្នា​ក់​នោះ​ ​ប៉ុ​ន្មា​ន​ម៉ឺន​ដុ​ល្លា​រ​នោះទេ​ បាន​ជា​លោ​ក​ ​ធី​​ ​បាញ់​​ អា​ច​​យក​ស្បែ​ក​ជា​យោ​ធា​ ​និងយ​កងា​រជាទី​ប្រឹ​ក្សា​រ​បស់​​លោ​ក​ផ្កា​យ ៣ ម្នា​ក់​នោះ​ ទៅ​ពង្រឹ​ង​ព​ង្រី​ក​មុ​ខ​ជំ​នួ​ញ​រ​ក​ស៊ីដឹ​ក​ជញ្ជូន​ឈើខុ​សច្បាប់​រប​ស់​ខ្លួ​​ន​កា​ន់​តែ​អ​នា​ធិ​ប​តេ​​យ្យ​ខ្លាំ​ង​ឡើ​ង​​ ។ គេ​លើ​ក​ជា​សំ​​ណួ​រ​ថា​ ​តើ​ប​ទបញ្ជា​លេ​ខ​ ០​​១​ ​រ​ប​ស់​លោ​​កនា​យ​ក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន​ សែ​ន​ អា​ច​មា​ន​ឥទ្ធិ​ព​ល​ប​ង្កា​រ​បង្ក្រាប​និ​​ង​ទ​​ប់ស្កាត់​ការ​ដឹ​កជ​ញ្ជូ​ន​ឈើ​ខុស​​ច្បា​ប់​រ​ប​ស់​លោ​ក​ ​ធី បា​ញ់​ ​បា​ន​ឬក៏​អ​ត់ ព្រោះ​​លោ​ក​ ​ធី​ បា​ញ់​​ ​កំ​ពុង​តែ​ផ្គើ​ន​ចំ​ពោះ​កា​រ​​រឹ​តបន្តឹង​រ​ប​ស់​រា​ជ​រដ្ឋា​ភិ​បា​ល​​ ។

 

​លោ​ក ច័ន្ទ សា​រុ​ន​ ​ជា​ពិ​សេ​ស​លោ​ក ​​ឆេ​ង​ ​គឹ​ម​ស៊ុ​ន​ ​ជា​ប្រធា​ន​រដ្ឋ​បា​ល​ព្រៃឈើ​ប្រសិ​ន​បើ​​មាន​ឆន្ទៈ​​ពិ​ត​ប្​រា​ក​ដ​ក្នុង​កា​រ​អ​នុ​វត្ត​ប​ទ​ប​ញ្ជា​លេ​​ខ​ ០១ ក្នុងកា​​របង្ការ​បង្ក្រាប និង​ទ​ប់ស្កាត់កា​រ​ដឹ​កជ​ញ្ជូន​ឈើ​ខុសច្បាប់​រប​ស់​រាជ​​រដ្ឋា​ភិ​បា​ល​មិ​ន​គួ​រ​មើ​ល​​រំ​ល​ង​ពី​​ជំ​នួ​ញ​ឈើ​ខុ​ស​ច្បា​ប់​ទ្រ​ង់​ទ្រា​យ​ធំ​លោ​ក​ ​ធី ​បា​ញ់​ ដែ​ល​ប្រើ​ស្បែ​ក​ជាយោធា​​រ​ក​ស៊ី​ដឹក​ជញ្ជូន​ឈើគ្រញូង​ខុស​ច្បាប់ ​ផ្ទុយ​ពី​ប​ទ​ប​ញ្ជា​លេ​ខ ០​១​ ​ចេ​ញ​ពី​ខេត្ត​ស្ទឹង​ត្រែង ឆ្ល​ង​កា​ត់​ខេត្តក្រចេះ​​ ទៅ​ប្រទេស​វៀ​ត​ណា​ម​រៀ​ង​​រា​ល់​យ​ប់​រាល់​ថ្ងៃ​​​​នោះទេ​ ព្រោះ​លោ​ក​ លោក សូយ ​សារិទ្ធ ជា​នា​យ​ខណ្ឌ​រដ្ឋ​បា​លព្រៃ​ឈើ​ខេ​ត្ត​ក្រ​ចេះ​ មិ​ន​មា​ន​ស​ក​ម្ម​ភា​ព​​ពី​ការ​ទ​ប់​ស្កាត់ និ​ង​បង្ក្រាប​នោះ​ទេ​គឺ​បិទភ្នែកឲ្យ​លោ​ក ​ធី​ បា​ញ់​ ​មា​ន​កា​រដឹ​ក​ជញ្ជូន​ឈើ​ក្រញូង​រាល់យប់ថ្ងៃ​តែ​ម្តង៕

1164

 

Leave a Reply

(*) Required, Your email will not be published