លោក អ៊ុក សុផល នាយកទីចាត់ការវិនិយោគ សាលារាជធានីភ្នំពេញ ប្រព្រឹត្តអំពើពុករលួយ គ្មាន អ្នកណាហ៊ានក្អក

, , Leave a comment

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពីសាលាក្រុងបានរាយការណ៍មកថា លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ និងបក្ខពួកបំពេញការងារ មិនត្រឹមត្រូវនោះទេ គឺបានឃុបឃិតជាមួយបក្ខពួក កិបកេងថវិកាជាតិ តាមរយៈ ការដេញថ្លៃគម្រោងសាងសង់សំណង់ផ្សេងៗប្រព្រឹត្តអំពើ ពុករលួយយ៉ាងត្រជាក់ចិត្ត តាមរយះការដាក់ហ៊ុនរកស៊ី ជាមួយក្រុមហ៊ុនវិនិ យោគក៏ដូចជាការកិបកេងថវិការដ្ឋ ស្រេចតែអំពើចិត្តសូម្បីលោក ឃួង ស្រេង ថ្នាក់ដឹកនាំអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានរិះគន់ឬសួរដេញដោលពីភាព មិនប្រក្រតីក្នុការដេញថ្លៃ សាងសង់សំណង់ផ្សេងៗ ដែលដំណើរការគម្រោង ដោយនាយកចាត់ការវិនិយោគ។

ចំណែកឯ​ការរៀបចំ​គម្រោង​ដោះដូរ​បង្គោល​ភ្លើង អំពូល​ភ្លើង រនាំង​ពុះ​ចែក​ទ្រូងផ្លូវ គឺ​ពូកែ​ផុត​លេខព្រោះ​គម្រោង​មួយ​នេះ​គឺ​ឆ្ងាញ​ណាស់។ជាក់ស្តែង​ដូចជា​គម្រោង​ស្ថាបនា​ផ្លូវបេតុង ​ពី​ច្រមុះជ្រូក​ស្ទឹងមានជ័យ ទៅដល់​រង្វង់​មូល​ថ្នល់​បំបែក ខេត្ត​កណ្តាល តាកែវ ដែល​តម្រូវអោយ​ក្រុមហ៊ុន ណឹម ម៉េង ខូអិលធី​ឌី ជា​អ្នកទទួល​សាងសង់គឺ​ត្រូវ​មេម៉ាយ​លែង​បន្តធ្វើ​អោយ​រួចរាល់​ ដូចដែល​បាន​ចុះកិច្ចសន្យា​ជាមួយ សាលា​រាជធានី​ភ្នំពេញ ។ ទាំងនេះ​ដោយសា​តែ​ពិបាក​រឿង​លុយកាក់ ដែល​ក្រុមហ៊ុន​ត្រូវ​បើក​ពី​លោក អ៊ុក សុផល ​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញឬ​មួយ​ពាក់ព័ន្ធ​ ជាមួយនិង​អំពើពុករលួយដូចជាការ​កាត់លុយឬ​ត្រូវ​ចំណាយ​ថ្លៃ​ទឹក ប៊ិច របស់លោក អ៊ុក សុផល ទើប​អាច​ទទួលបាន​ហត្ថលេខា ពី​លោក អ៊ុក សុផល ដើម្បី​អោយ​មន្ត្រី​គណនេយ្យ​អាច​ទៅ​បើក​លុយ​រតនាគារ​បាន​។​

 

ពាក់ព័ន្ធនឹង អំអើពុករលួយនេះដែរ ប្រភពប្រាប់ថា ប្រធានអង្គភាពជំនាញមួយចំនួនដែលស្ថិត នៅតាមមន្ទីរក្រោមឱវាទ សាលារាជធានីភ្នំពេញ រាល់គំរោងទាំងអស់ដែល មន្ទីរទទួលបានការអនុញ្ញាត ពីសាលារាជធានីភ្នំពេញ ដើម្បីយកមកអនុវត្ត ពេលបើកលុយគឺត្រូវចំណាយ ថ្លៃទឹកតែយ៉ាង តិចបំផុតពី ១០ទៅ១៥% សម្រាប់ លោក អ៊ុក សុផល បើមិនអញ្ជឹងទេ ពេលចូលទៅសុំបើក លុយម្ដងៗពីលោក អ៊ុក សុផល មិនព្រម បើកទ្វារបន្ទប់អោយចូលនោះឡើយ ហើយបើចូលជួបហើយ គាត់ឆ្លើយ ថារវល់មេ ហៅទៅជួបរួច ក៏ចេញទៅបាត់ ធ្វើអោយស្ទះ ការងារគេរាប់ខែ ពិសេសកម្មករ ដែលគ្នាមាន ជីវភាពខ្សត់ខ្សោយនោះ។

 

ក្រុមហ៊ុនសាងសង់បានបង្ហើបថា ប្រសិនបើមានក្រុមហ៊ុនណា ត្រឹមត្រូវចង់ចូលរួម សាងសង់សំណង់ផ្សេងៗ ដែលដំណើរការ ដោយស្ថាប័នជំនាញក្រោមការគ្រប់គ្រង របស់សាលាក្រុង គឺមិនងាយស្រួលនោះទេ ព្រោះលោក អ៊ុក សុផល នាយកទីចាត់ការវិនិយោគ សាលារាជធានីភ្នំពេញ បានបង្កការលំបាក តាមច្រើនរូបភាព ទប់ស្កាត់មិនឲ្យ ក្រុមហ៊ុនត្រឹមត្រូវ ចូលរួមដេញថ្លៃបានដោយជោគជ័យនិងមានតម្លាភាពនោះទេ។លោក អ៊ុក សុផល មានសិទ្ធិអំណាច ក្នុងការការកិបកេងថវិការដ្ឋ សម្រាប់គម្រោងសាងសង់ផ្លូវ សួនច្បារការស្តារប្រព័ន្ធលូ និងការរៀប ចំអំពូលភ្លើងលម្អរទីក្រុងនិងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញដោយ សារតែលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញទើបឡើងថ្មី មានភាពធូររលុង។លោក អ៊ុក សុផល បានឃុបឃិតជាមួយក្រុមហ៊ុនវិនិយោគជាដៃគូរបស់ខ្លួនកិបកេងថវិការដ្ឋ យកទៅចែក គ្នាច្រកហោប៉ៅស្រេច តែអំពើចិត្ត តាមរយៈការដេញថ្លៃ ដោយគ្មានតម្លាភាពនិងមិនខ្លាចញញើត ពីចំណាត់ការរបស់ អង្គភាពប្រឆាំង អំពើ ពុករលួយនោះទេ៕

 

 

Leave a Reply

(*) Required, Your email will not be published