លោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំទិសស្ទឹងត្រែង មានអំណាច បោះមេ ឲ្យឈ្មួញដឹកឈើខុសច្បាប់ យ៉ាងអាណាធិបតេយ្យ

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បានអោយដឹងថា សកម្មភាពដឹកជញ្ជូន ឈើល្មើសច្បាប់ ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសវៀត ណាមឆ្លងកាត់ស្រុកស្នួលខេត្តក្រចេះ និងតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវឆ្លងកាត់ខេត្តរតនគីរី យ៉ាងគគ្រឹកគគ្រេង ដូចគេ ហែកឋិន ក្នុងរយះពេលជិត ១ខែមកហើយគឺមានក្រុមសមត្ថកិច្ចជំនាញនិងអាជ្ញាធរ រហូតជិត៤០ ស្ថាប័ន ចាប់ពីចំណុច ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រហូតដល់ស្រែពកខេត្តរតនគីរី និងពីស្រុកសៀមប៉ាង រហូតដល់ ចំណុចអូរច្រឡង់ ខេត្តក្រចេះ មិនដែលមានអ្នកណាឃាត់ទុកសួរនាំអ្វីសោះឡើយ ។ព្រោះតែគេដឹងថា គឺជាឈើរប​ស់លោក ហែម សុ​មុនី ហៅ​ម៉ៅ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​ក្នុង​ខេត្តស្ទឹងត្រែង បានរត់ការអស់ ហើយបង់លុយអោយមេៗសមត្ថ កិច្ចខេត្តអស់ហើយ។

ប្រភពពី​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១៤ខែសីហាឆ្នាំ​២០១៧​នោះដែររថយន្ត​ហាយ​ឡេ​ន​ឌ័​រ​ចំនួន​៧​គ្រឿង និងសាំយ៉ុង ៥គ្រឿង ​បាន​ដឹកឈើ​ចេញ ពី​ចំណុច​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ចូល​ខេត្តក្រចេះ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។

ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន គឺមាន​លោក ហែម សុ​មុនី ហៅម៉ៅ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និង​បក្ខពួក​ជា​អ្នក​ជួយ​សម្របសម្រួល ​បើកផ្លូវ​ដើម្បី​ ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​នៅតាម​ដងផ្លូវ ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ផងដែរ​។

អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ មិន​ចាត់វិធានការ ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ ដែល​កំពុង​កើតឡើង​ យ៉ាង​រាល ដាល​នោះទេ បើទោះបី​ព្រៃឈើ​ក្នុងស្រុក​សេសា​ន ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សៀម​ប៉ាង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ក៏ដោយ​។

ប្រភពបញ្ជាក់ថា លោក ហែម សុ​មុនី ហៅ​ម៉ៅ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​បក្ខពួក​ឈ្មោះ ឃ្នី ត្រូវបាន​គេ​ដឹងថា​ជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​យួន​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

 

Leave a Reply

(*) Required, Your email will not be published