ក្រោយ​បែក​ធ្លាយ​ពី​រឿងអាស្រូវ​ដែល​ល្មើស​អនុក្រឹត្យ​លេខ​៦៨ ក្នុង​ការធ្វើ​សំណុំបែបបទ​ឆ្លងដែន​លោក ស៊ឹម សំអាត ចេញ​បកស្រាយ បែប​ជិះ​ក្របី​ចម្លង​ភក់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ លោក ស៊ឹម សំអាត មេ​ប៉ុស្តិ៍​ថ្មី​ដែល​ប្តូរ​មក​គ្រប់គ្រង​ជំនួស​លោក សៅ​ប៊ុន​រិ​ទ្ធ​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៤​កន្លងទៅ បានប្រកាស់​លាង​កំហុស​របស់ខ្លួន​ថា មិនបាន​ប្រព្រឹត្តល្មើស ទៅ​និង​អនុ​ក្រិ​ត្យ​លេខ​៦៨​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះទេ ។ អតីត​មេ​ប៉ុស្តិ៍​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង នោះ​បន្ទាប់ពី​បានមក​ឈរជើង​នៅ​ក្រុង​ប៉ោយប៉ែត​ភ្លាម ហាក់ដូចជា​ព​ន្លឿ​ន​ក្នុងការ​ស្រង់ដើម​កើប​យក​ទុន​ដែល​ខ្លួន​ខំ​ចំណាយ​លើ​មុខតំណែង ។ ហើយ​ជាក់ស្តែង​សកម្មភាព​កើប​យក​ទុន​របស់លោក សឹម សំអាត ហាក់​បាន​បើកចំហរ​ដោយ​មិន​លាក់លៀម​ក្រែង​ចិត្ត​ប្រជារាស្ត្រ​សោះឡើយ ជាក់ស្តែង​មានការ​លើកឡើង​ពី​ពលរដ្ឋ​ដែលជា​ពលករ​ជាច្រើន​នាក់ ខណៈ​ពួកគេ​បានស្នើ​សុំ​ធើ្វ​លិខិតឆ្លងដែន នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​នគរបាល​នៅ​ទីនោះ​ទារប្រាក់​ម្នាក់ មួយ​ពាន់​បាត ទៅ​១​ពាន់​៥​រយ​បាត​(​ប្រាក់​ថៃ​)​ក៏មាន ។​

​បញ្ហា​នេះ​វា​បាន​លេច​ចេញមកក្រៅ​ល្បី​រន្ទឺ​ធើ្វ​ឲ្យ​ប៉ះពាល់​កិត្តិយស​ប្រមុខ​ដឹកនាំ​ជាខ្លាំង​ក្នុងនោះ​មាន​ពលករ​ខ្លះ​បាន​លើកឡើងថា នគរបាល​អន្តោប្រវេសន៍​មិនបាន​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៏​ប្រជាពលរដ្ឋ​នោះឡើយ គឺ​ពួកគេ​គិតតែ​ពី​រឿង​ប្រព្រឹត្ត​ពុករលួយ​ធើ្វ​បាបចិត្ត​ប្រជារាស្ត្រ​ក្រីក្រ​តែប៉ុណ្ណោះ ។ ជាក់ស្តែង​សកម្មភាព​លោក ស៊ឹម សំអាត ដែលជា​មេ​ប៉ុស្តិ៍​ទើប​ឡើង​ថ្មី​មិនទាន់​ទាំង​បាត់​ក្តៅ​គូទ​ផង​នោះ លោក​បាន​តម្រូវ​ឲ្យ​យកលុយ​លើ​លិខិតឆ្លងដែន​រំលោភ​លើ​ស្មារតី​អនុ​ក្រិ​ត្យ​លេខ​៦៨​ដែល​បាន​ចែងថា លិខិតឆ្លងដែន​(Border Pass)១​ក្បាល​គឺ​តម្រូវ​យកប្រាក់​ត្រឹមតែ​២០​ពាន់​រៀល​ហើយ​ខិ​លិ​ត​ឆ្លងដែន​ដែល​ចេញ​ដោយ​នគរបាល​អន្តោ​ប្រវេ​ស​ន៏​នេះ​ប្រើប្រាស់​បានតែ​សម្រាប់​ពលរដ្ឋ​ដែលមាន​លំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​លើសពីនេះទៅទៀត​លិខិតឆ្លងដែន​នោះ​ភាគី​ថៃ​គេ​ទទួលស្គាល់​បានត្រឹមតែ​ពីរ​ខេត្ត​ប៉ុណ្ណោះ គឺ​ខេត្ត​ស្រះកែវ និង​ខេត្ត​ប្រាជ្ញ​ជី​ម​បូរី ។​

​ដូច្នេះ​លោក ស៊ឹម សំអាត មេ​ប៉ុស្តិ៍​ថ្មី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មុខជា​គ្រប់ទឹក​ជាមិនខាន សម្រាប់​ឳ​កាស​ទទួលបាន​នូវ​មុខតំណែង​នេះ ។ ចំណែក​ពលករ​ម្នាក់​សំ​មិន​បញ្ចេញ​ឈ្មោះ​មកពី​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា គេ​និង​ប្រពន្ធ បានមក​ស្នើសុំ​ធើ្វ​លិខិតឆ្លងដែន​នៅ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប៉ោយប៉ែត កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា​ឆ្នាំ​២០១៤ ដោយ​ចំណាយ​ប្រាក់​ចំនួន​២០០០​បាត​ប្រាក់​ថៃ​ឲ្យ​ទៅ​អង្គភាព​នគរបាល​នៅ​ទីនោះ ពួកគេ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​លើកឡើងថា ពី​ល្ងាច​យប់​ថ្ងៃទី​២៩ គេ​បាន​មើល​ទូរ​ទស្ស​ន៏​ស៊ី​អិន​ស៊ី​ផ្សាយ​ថា គេ​មិន​យកប្រាក់​ច្រើន​ដូច​ពាក្យ​ចរចា​ម​អារាម​ថា​នោះទេ ពលករ​ដដែល​បាន​បន្តថា ការផ្សាយ​របស់​ទូ​រទ​ស្ស​ន៏​នោះ​គឺ​គ្រាន់តែ​ជួយ​លាង​លម្អរ​ឲ្យ​ខាង​ភាគី​សមត្ថកិច្ច​តែប៉ុណ្ណោះ ចំណែក​រឿង​ពិត​នៅតែ​យកលុយ​ច្រើន​ដដែល​នេះ​ជាការ​លើកឡើង​របស់​ព​លករ​ដែល​រងគ្រោះ  ។​

​គេ​នៅ​ចាំបាន​ថា លោក​វរសេនីយ៍ឯក ស៊ឹម សំអាត បាន​សម្តែង​ល្ខោន​នៅ​ចំពោះមុខ​មហាជន​បាន​យ៉ាង​ល្អ​ដោយ​លោក​បានលើកឡើង និង​អំពាវនាវ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​ថា លោក​មិនបាន​ប្រព្រឹត្ត​ឆ្គង​និង​អនុ​ក្រិ​ត្យ​លេខ​៦៨​នោះទេ ហើយ​ក្នុង​ស្មារតី​នេះដែរ​លោក​ថែមទាំង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែលជា​ពលករ​មក​ធើ្វ​លិខិតឆ្លងដែន​ដោយផ្ទាល់​នៅ​ការិយាល័យ​ច្រកទ្វារ​អន្តរជាតិ​អន្តោប្រវេសន៍​ក្រុង​ប៉ោយប៉ែត​នោះ​ពលរដ្ឋ នឹងត្រូវ​ចំណាយ​ប្រាក់​ត្រឹមតែ​២០​ពាន់​រៀល​សម្រាប់​លិខិតឆ្លងដែន​១​ច្បាប់ ។ បើទោះជា​លោក សឹម សំអាត បានចេញ​មុខ​បក​ស្រា​យករួចខ្លួន​ក៏ដោយ​រឿង​ពិត​មិនអាច​បិទបាំង​ជិត​ឡើយ​ពោលគឺ​មិន​ខុសពី​ពាក្យចាស់​បុរាណ​លោក​បាន​ពោលថា កោ​កៗ​សឹក​មាត់​ត្រដោក​ឆ្អែត​ពោះ​ក្របី​ដដែល​បើ​បែបនេះ​មែន​នោះ​គួរតែ​លោក​ឳ​ម យឹម​ទៀង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គប្បី​ចាត់វិធានការ​ក្តៅ​ជាបន្ទាន់​ដើម្បី​ស៊ើប​អ​ង្គេ​ត​លើ​ករណី​ត​លោក ស៊ឹម សំអាត តម្រូវ​ឲ្យ​ពលករ​បង់ប្រាក់​ក្រៅ​ផ្លូវច្បាប់​ចំនួន​១០០០​បាត​ល្មើស​និង​អនុ​ក្រិ​ត្យ​លេខ​៦៨​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។​

​ពាក់​ព​ន្ធ័​និង​បញ្ហា​ខាងលើនេះ លោក ស៊ឹម សំអាត មិនអាច​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​របស់​ព​លករ​ខាងលើ​នោះ​បានឡើយ​សង្ឃឹមថា លោក​សឹម សំអាត និង​ព្យាយាម​លុបចោល​នូវ​រឿង​សៅហ្មង​នេះ​ជាមិនខាន ៕

 30-6-2014 30-6-2014 (1)

30-6-2014 (2)

 

Leave a Reply

(*) Required, Your email will not be published