លោក សាន់ ប៊ុនថន ហៅ​នាយ​ប៉ាវ មេប៉ូលីស​គ្រឿងញៀន​មិន​បង្ក្រាប នៃ​ការ​ចែកចាយ​គ្រឿងញៀន នៅ​ខេត្ត​ព្រះសីហនុ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​បាន​សម្តែង ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ដែល​ចេះតែ​រីក​រាលដាល​ធំ​ឡើង នៅ​ខេត្ត​ព្រះសីហនុដោយសារតែ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​លោក សាន់ ប៊ុនថន បិទ​ភ្នែក​បិទ​ត្រចៀក ធ្វើ​មិនដឹងមិនឮ ពី​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​។ ក្រុម​ឈ្មួញ​មួយចំនួន កំពុងមាន​មោទនភាព​ចំពោះ​ការ ប្រកប​អាជីវកម្ម​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន របស់​ពួកគេ ដែល​គ្មាន​ការបង្ក្រាប ហើយ​គេ​ដឹងថា​មេ​ឈ្មួញ គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ចំណុច​ស្រុក​ព្រៃនប់ កំពុង ប្រមូល​ប្រាក់ចំណេញ ពី​ជំនួញ​គ្រឿងញៀន ដែល​គ្មាន​នរណា ហ៊ាន​ហើបមាត់​។

 

​ក្រុម​ឈ្មួញ​រកស៊ី ចែកចាយ​គ្រឿងញៀន មួយចំនួន​កំពុងតែ​សុខ​ស្រួល ក្នុងការ​ប្រកប​អាជីវកម្ម បំផ្លាញ​អនាគត​ប្រជារាស្ត្រ​ខ្មែរ ហើយ​ទីតាំង​ចែកចាយ គ្រឿងញៀន​ធំៗ​ចំនួន ៤ កន្លែង នៅក្នុង​ខេត្ត​ព្រះសីហនុ គេ​មិនដែល​ឃើញ សមត្ថកិច្ច​នគរបាល​ក្រោម​បញ្ជា លោក សាន់ ប៊ុនថន ហៅ​នាយ​ប៉ាវ ជា​ប្រធានការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះបង្ក្រាប​ម្តងណា​ឡើយ គឺ​គាត់​សម្ងំ​យ៉ាង​សុខ​ស្រួល​ក្នុងការ ប្រមូល​លុយ​ពី​មេ​ឈ្មួញ រកស៊ី​គ្រឿងញៀន ភ្លេច​គិតពី​តួនាទី​របស់ខ្លួន ក្នុងការ​បង្ការ​បង្ក្រាប ដែល​ទាមទារ​ឲ្យ អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ក្រសួងមហាផ្ទៃ ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​។​

 

​សកម្មភាព​ចែកចាយ និង​ជួយ​ដូរ​គ្រឿងញៀន ក្នុង​ខេត្ត​ព្រះសីហនុ កំពុងដំណើរការ ដោយ​រលូន​ល្អ ដូចជា​នៅ​ចំណុច​ភូមិ​ថ្មី ចំណុច​អ៊ូ​ទូក​យួន ចំណុច​ឧតុនិយម ក្នុង​សង្កាត់​លេខ​៣ ដែលជា​ទីតាំង ប្រមូលផ្តុំ​ជនជាតិ​បរទេស ចំណុច​ភ្នំ​ខៀវ ស្ថិតនៅ​ក្រោយ សណ្ឋាគារ អូ​គី​ណា​វ៉ា ក្នុង​សង្កាត់​លេខ​២ សុទ្ធតែជា​ប្រភព​ឆ្នាំងបាយ មិនចេះ​រីងស្ងួត​របស់ លោក សាន់ ប៊ុនថន ហើយ​ថ្មីៗ​នេះ សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន ធ្លាប់បាន​ផ្សព្វផ្សាយ​អំពី ជនបរទេស ស្រវឹង​ថ្នាំញៀន​ដើរ​អុកឡុក ក្នុង​ខេត្ត​ព្រះសីហនុ ជនបរទេស​ខ្លះទៀត ប្រើ​ថ្នាំញៀន​រហូត​ស្គមរីងរៃ ស្លាប់បាត់​បង់ជីវិត ខ្លះទៀត​ស្រវឹង​ថ្នាំញៀន​ខ្លាំងពេក ប្រើ​អំពើហិង្សា​វាយដំ​ប្រពន្ធ ជា​ជនជាតិខ្មែរ​។

 

​រឿង​សំខាន់​ជាង​នេះ គឺ​យុវជន​ខ្មែរ​ជាច្រើន ដែលជា​ទំពាំង​ស្នង​ប្ញ​ស្សី បាន​ងប់​ង​ល់​ក្នុងការ​ប្រើប្រាស់​ថ្នាំញៀន នៅតាម​ក្លឹប​កម្សាន្ត ឬ​តំបន់​ជួញដូរ​ផ្លូវភេទ ជាពិសេស​កម្មករ​នេសាទ ភាគច្រើន​បាន​ប្រើប្រាស់ ថ្នាំញៀន​ដើម្បី​លើក​កម្លាំង បំបាត់​ការនឿយហត់ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ហើយ​ភាព​អសកម្ម ដែល​ក្រុម​ឈ្មួញ​សុខ​ស្រួល ក្នុងការ​ជួញដូរ ចែកចាយ​គ្រឿងញៀន កើតចេញពី​អំពើពុករលួយ របស់លោក សាន់ ប៊ុនថន តែម្តង​។​

 

​លោក ស្នងការ តាក វណ្ណ​ថា ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​គួរ​មើល ចំពោះ​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ដែល​ចេះតែ​រីក​រាលដាល​ធំ​ឡើង នៅ​ខេត្ត​ព្រះសីហនុ ដោយសារតែ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​លោក សាន់ ប៊ុនថន បិទ​ភ្នែក​បិទ​ត្រចៀក ធ្វើ​មិនដឹងមិនឮ ពី​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន នេះ​ផង ៕

pre (1)

​លោក ស្នងការ តាក វណ្ណ​ថា ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​

 

pre

​លោក សាន់ ប៊ុនថន ហៅ​នាយ​ប៉ាវ មេប៉ូលីស​គ្រឿងញៀន​

 

Leave a Reply

(*) Required, Your email will not be published