ប្រធានមន្ទីរពេទ្យ វិសាលសុខ បែកស្លុយ នាំស្រីក្មេង មកស្នេហាគ្នា ក្នុងផ្ទះ ប្រពន្ឋតាមទាន់ ប្ដឹងសមត្ថកិច្ចអោយចាប់ប្រពន្ធដាក់គុក ល្បីពេញហ្វេសប៊ូក

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ភរិយា​ប្រធាន​គ្លីនិក​ពហុ​ព្យាបាល​វិសាល​សុខ រួមទាំង​បងថ្លៃ​ប្រុស ត្រូវបាន សមត្ថកិច្ច​នាំខ្លួន​មក​តុលាការក្រុង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​ករណីព្រួត​គ្នា​វាយ​ប្តី បណ្ដាលអោយ​រងរបួស​ ក្នុងពេលដែល​អ្នក​ទាំង​២ ឃើញ​ប្តី និង​ប្អូនថ្លៃ​នៅក្នុង​បន្ទប់ ដេក​ក្នុងផ្ទះ​ជាមួយ​ស្រី​ស្នេហ៍ ។​

​ជនសង្ស័យ​ទី​១/ ឈ្មោះ ទូច រស្មី ហៅ​អា​ម៉ី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ត្រូវគេ​ស្គាល់​ថា ជា​ភរិយា លោក​ជា សំអាន ប្រធាន​គ្លីនិក​ពហុ​ព្យាបាល​វិសាល​សុខ បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​លេខ​១០៣៥ បុរី​សេ​វិ​ន​វិឡា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ទី​២/ ឈ្មោះ ទូច សុធា ហៅ​តុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​បងថ្លៃ​លោក ជា សំអាន ផងដែរ ។​

សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី ៩​កុម្ភៈ ឆ្នាំ​២០១៨ ឈ្មោះ​ទូច រស្មី ជា​ភរិយា​បានមក​ដល់ផ្ទះ​របស់ខ្លួន​លេខ​១០៣៥ បុរី​សេ​វិ​ន​វីឡា ស្រាប់តែ​ឃើញ​ប្ដី​របស់ខ្លួន​ឈ្មោះ ជា សំអាន នៅក្នុង​បន្ទប់ដេក​ជាមួយ​ស្រីក្មេង​ម្នាក់​ដែល​មិន​ស្គាល់ឈ្មោះ ។ បន្ទាប់មក​ក៏​កើតជា ជម្លោះ​និង​ឈានដល់​ការប្រតាយប្រតប់គ្នា​ស្រែក​ឡូឡា​ពេញ​ផ្ទះ ហើយក៏​ស្រាប់តែ​ឮ​ដល់​ឈ្មោះ ទូច សុធា ដែល​នៅ​បន្ទប់​ផ្សេង ។ ពេលនោះ​ឈ្មោះ​ទូច សុធា បាន​ស្ទុះ​មក​ចាប់ដៃ​កុំអោយ​លោក ជា សំអាន វាយ​ប្រពន្ធ​ដោយសារតែ​ប្រពន្ធ​សួរនាំ​រឿង​យក​ស្រីក្មេង​មក​ដេក​ដល់​ក្នុងផ្ទះ ។ ឆ្លៀតពេល​ឃើញ​បងប្រុស​ចាប់ដៃ​ប្ដី​ជាប់ ឈ្មោះ ទូច រស្មី បាន​ស្ទុះ​ទៅយក​កា​តូ​ទឹក​ជ័រ​មក​វាយ ក្បាល​ប្ដី​ពីរ​បី​ប៉ូ​ក​បណ្ដាលអោយ​បែក​ឈាម​ហូរ​តិចៗ ពុំ​ធ្ងន់ធ្ងរ​នោះទេ ។​

​ក្រោយ​បែកក្បាល​ហូរឈាម​ដូច្នេះ ឈ្មោះ ​ជា សំអាន ក៏បាន​ប្ដឹង​មក​សមត្ថកិច្ច​អាវុធហត្ថ​អោយ​ចុះ មកឃាត់​ខ្លួន​ប្រពន្ធ​និង​បងថ្លៃ​រួចហើយ ក៏បាន​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ ។​

​​ប្រភពព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ក្រោយ​ការសាក សួរ​រួចហើយ លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង អម​សាលាដំបូង បានសម្រេច​ចោទប្រកាន់​ ជនសង្ស័យ​ទាំង​២​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទំងន់ទោស តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​សំណុំ​រឿងនេះ​ឱ្យ​ចៅក្រម​ស៊ើបសួរ​បន្ត តាម​នីតិវិធី ដោយ​ភ្ជាប់​ការស្នើសុំ​ឃុំខ្លួន​ផងដែរ ។

​ករណីខាងលើមហាជន បាន​រិះគន់ថា លោក​ប្រធាន​មន្ទី​ពេទ្យ មិនដឹង​រៀនសូត្រ​ ពីសា​លា​ណា​មក ហ៊ាន​នាំ​ស្រីក្មេង មក​ស្នេហា​គ្នា​ ដល់​ក្នុងផ្ទះ​។ ប្រពន្ធ មក​ទាន់​វា យ​ក្បាល​ពីរ​បី​ប៉ូ​ក ក៏៏​ប្ដឹង​ឱ្យគេ​ចាប់​ប្រពន្ធ និង​បងថ្លៃ​ដាក់គុក​ទៀត ពិតជា​បែក​ស្លុយ​មែន​ ៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published